ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាំង សំអាត និង​ពេជ្រ ម្ទេសខ្មាំង ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​រេញ​ទូរទស្សន៍​ប៉ុ​ស្តិ៍​លេខ​3

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​២៦ តុលា ស្អែក​នេះ ស្ថានីយទូរទស្សន៍​រាជធានី​ភ្នំពេញ ប៉ុ​ស្តិ៍​លេខ​៣ នឹង​រៀបចំ​ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ជូន​ទស្សនិកជន​ទស្សនា​កម្សាន្ត​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍ ។ ចំណែក​បេក្ខភាព​កីឡាករ​ដែល​ជា​គូ​អន្តរជាតិ​ត្រូវ​ឡើង​សង្វៀន​ប្រកួត​នៅ​ថ្ងៃ​នោះ​មាន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃអាទិត្យ ទី​២៦ តុលា ស្អែក​នេះ ស្ថានីយទូរទស្សន៍​រាជធានី​ភ្នំពេញ ប៉ុ​ស្តិ៍​លេខ​៣ នឹង​រៀបចំ​ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ជូន​ទស្សនិកជន​ទស្សនា​កម្សាន្ត​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍ ។ ចំណែក​បេក្ខភាព​កីឡាករ​ដែល​ជា​គូ​អន្តរជាតិ​ត្រូវ​ឡើង​សង្វៀន​ប្រកួត​នៅ​ថ្ងៃ​នោះ​មាន កីឡាករ​អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Moohin Look sakeow ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ចំណែក​ពេជ្រ ម្ទេសខ្មាំង មក​ពី​ក្លិប​អរុណរះ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ Bran Tamin ក្នុង​ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម ។

ចំពោះ​កីឡាករ​ថៃ​ទាំង​២​រូប​នេះ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ ដូច្នេះ​អត់​មាន​អ្នក​ណា​ដឹង​ពី​សមត្ថភាព​ពួក​គេ​ថា ខ្លាំង​ឬ​ខ្សោយ​នោះ​ឡើយ​។ ប៉ុ​ន្តែ​លោក​ទី រ៉ា​ណាត អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុ​ស្តិ៍​លេខ​៣ បាន​អះអាង​ថា អ្នក​ប្រដាល់​ថៃ​ទាំង​២​រូប​នេះ​មិនមែន​ជា​ជើង​អន់​នោះ​ទេ ជា​ពិសេស Moohin តែ​ម្តង​មិនដឹង​ថា អាំង សំអាត អាច​ទប់ទល់​បាន​ឬ​អត់​នោះ​ទេ ។ រីឯ អាំង សំអាត ក៏​មិនមែន​ជា​ជើង​អន់​នោះ​ដែរ ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​ខ្លាំង​គ្រាន់បើ ទាំង​ស្នៀត​កែង និង​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ ។ លោក​មាស សុខ​គ្រី ដែល​ជា​គ្រូបង្វឹក ក៏​មានការ​ជឿជាក់​លើ អាំង សំអាត ខ្លាំង​ណាស់​ដែរ ។ លោក​ថា ក្នុង​ចំណោម​អ្នក​ប្រដាល់​ក្នុង​ប្រភេទ​ទម្ងន់​នេះ បើ​ចង់​ផ្តួល អាំង សំអាត បែប​មិនមែន​ជា​ការ​ងាយស្រួល​ប៉ុ​ន្មា​ន​ឡើយ ។ ទោះបី​យ៉ាងណា លោក​មិន​ហ៊ាន​មើល​ស្រាល​លើ​កីឡាករ​ថៃ​រូប​នេះ​ទេ ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្តែង​ប៉ុ​ណ្ណោះ ខ្លាំង​ឬ​ខ្សោយ គង់តែ​ដឹង​ទេ ។

ពេជ្រ ម្ទេសខ្មាំង ជួប​កីឡាករ​ថៃ​លើក​នេះ ក៏​មិនដឹង​ថា យ៉ាងណា​នោះ​ដែរ ទោះបី​រូបគេ​ជា​អ្នក​ប្រដាល់​វ័យក្មេង​មានចិត្ត​សឿង​មិន​ងាយ​ចាញ់​សម្លុត​អ្នក​ណា ប៉ុន្តែ​គេ​មិន​ហ៊ាន​អួត​ទុក​មុន​ថា អាច​យកឈ្នះ Tamin បាន​នោះ​ដែរ ។ គេ​គ្រាន់តែ​សន្យា​ថា នឹង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​មិន​បណ្តោយ​ឱ្យ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​ធ្វើ​អ្វី​មក​លើ​រូបគេ​តាមតែ​អំពើ​ចិត្ត​បុ​៉​ណ្ណោះ ។ សម្រាប់​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន គេ​មាន​ជំនឿ​ចិត្ត​លើ ពេជ្រ ម្ទេសខ្មាំង ច្រើន ជា​ពិសេស​ការ​ប្រកួត​លើក​នេះ​តែ​ម្តង បើ​គេ​តាំងចិត្ត​ប្រកួត​អស់ពី​សមត្ថភាព​ជ័យជម្នះ​នឹង​ធ្លាក់​ក្នុង​កណ្តាប់ដៃ​គេ​ជាក់​ជា​មិន​ខាន ៕