ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរ​បាល​ខណ្ឌ​៧មករាចុះ​រៀបចំសណ្តាប់​ធ្នាប់​​លើរថយន្ត​តាក់​ស៊ី​គ្រប់ប្រភេទ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​​៧​មក​រា កាលពី​​វេលា​ព្រឹកថ្ងៃ​​ទី​២៤ ​តុលា ២០១៤ បាននាំគ្នា​​​ចុះ​ធ្វើ​​សណ្តាប់ធ្នាប់​រៀបចំ​​រថយន្ត​តាក់ស៊ី និង​រថយន្ត​ដឹក​​ភ្ញៀវ​ទេស​ ដែល​អះអាង​ថា​ បាន​ឈប់​សំចត​​​យ៉ាង​អនាធិបតេយ្យនៅ​ម្តុំ​ផ្សារ​ដេប៉ូ និង​មុខក្រសួង​អភិ​វឌ្ឍន៍ជន​បទ ។

​រាជ​ធានីភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ខណ្ឌ​​៧​មក​រា កាលពី​​វេលា​ព្រឹកថ្ងៃ​​ទី​២៤ ​តុលា ២០១៤ បាននាំគ្នា​​​ចុះ​ធ្វើ​​សណ្តាប់ធ្នាប់​រៀបចំ​​រថយន្ត​តាក់ស៊ី និង​រថយន្ត​ដឹក​​ភ្ញៀវ​ទេស​ ដែល​អះអាង​ថា​ បាន​ឈប់​សំចត​​​យ៉ាង​អនាធិបតេយ្យនៅ​ម្តុំ​ផ្សារ​ដេប៉ូ និង​មុខក្រសួង​អភិ​វឌ្ឍន៍ជន​បទ ។

ការ​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​នេះ ដឹកនាំកម្លាំង​លោក​អនុសេនីយ៍ទោ​ម៉ុ​​ក បូ​រុណ​ឆ​ស​ក្ខ័ ប្រធាន​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​​វាលវង់ ដែល​មាន​​​បទបញ្ជា​ពី​លោក​អធិការ​​នគ​របាល​ខណ្ឌ​៧​មក​រា ។

លោកនាយ​នគរបាល​​ប៉ុស្តិ៍​​វាលវង់​បាន​​ឱ្យ​ដឹង​​ថា ទី​តាំង​២​កន្លែង​​ដែល​ត្រូវ​​មាន​​បញ្ជា​ឱ្យ​រៀបចំ​លើ​​ក្រុម​អ្នក​ប្រកប​មុខរបរ​រត់​តាក់​ស៊ី និង​រថយន្ត​ទេសចរណ៍​​ឈប់​សំចត​សម្រាប់ដឹក​ភ្ញៀវ ទី​១-​នៅ​លើ​ផ្លូវ​២១៥ ផ្សារ​ដេប៉ូ ជា​​ក្រុម​អ្នក​រត់​តាក់ស៊ី​ពី​ភ្នំពេញ ទៅ​ស្រែអំបិល កោះ​កុង ជា​ប្រភេទ​រថយន្ត​តូច គឺ​បាន​ណែនាំ​មិន​ឱ្យ​ទៅឈប់​នៅ​ទីនោះ​ទៀត ។

ទី​២-​រថយន្ត​ប្រភេទ​១២​កៅ​អី​ ​ដែល​ទៅ​ឈប់​សំចត​នៅ​ជាប់​សួនច្បារ​មុខក្រសួង​​អភិវឌ្ឍន៍ជនបទ ដែល​តម្រៀបជួរ​នៅ​មុខ​ផ្ទះ​លោក​ហុ​ក ឡង់​ឌី ដើ​ម្បី​រង់ចាំ​ដឹក​ភ្ញៀវ​ទេសចរ​ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​ពួក​គេ​ចាក​ចេញពី​ទីនោះ​ដែរ ។ ហើយ​បើ​តាម​លោកនាយ​នគរ​បាល​ប៉ុស្តិ៍​វា​លវង់​​បញ្ជាក់​ថា ថ្នាក់លើ​បាន​ឱ្យកម្លាំង​របស់លោក​ចុះ​ទៅ​ណែនាំ​​ក្រុម​អ្នក​រត់​តាក់ស៊ី និង​រថយន្ត​ចាំ​ដឹក​ភ្ញៀវ​​ទេស​ចរចាក​ចេញ​ពី​ទីតាំង​ទាំង​២​ខាងលើ​​នេះ នឹង​ឱ្យរកចំណត​ចូល​ចតឱ្យ​បាន​ត្រឹមត្រូវ តែ​មិន​បាន​កំណត់​ទីកន្លែង​ណា​មួយ​នោះ​ទេ ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព