ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​សម្លា.ប់​ពួក​ជី​ហា​ដ​ជាង​500​នាក់​នៅ​ស៊ី​រី

9 ឆ្នាំ មុន

ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​រយៈពេល​១​ខែ បាន​សម្លា.ប់​ពួក​ជី​ហា​ដ​ជាង​៥០០​នាក់​នៅ​ស៊ី​រី ពិសេស​បណ្តា​សមាជិក​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​នៅ​តែ​វាល​រុលទៅមុខ កាលពី​ថ្ងៃ​ទី​២៣ តុលា នៅ​ទីក្រុង​កូ​បា​នេ របស់​ពួក​ឃើ​ត​ស៊ី​រី ខណៈ​ពួក​យុទ្ធ​ជន​ឃើ​ត​នៅ​ទីនោះ​រង់ចាំ​ការ​បញ្ជូន​កម្លាំង​មក​ជួយ​តាម​ការ​សន្យា​របស់​ពួក​ឃើ​ត​អុ​ី​រ៉ា​ក់ ។

ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​រយៈពេល​១​ខែ បាន​សម្លាប់​ពួក​ជី​ហា​ដ​ជាង​៥០០​នាក់​នៅ​ស៊ី​រី ពិសេស​បណ្តា​សមាជិក​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​នៅ​តែ​វាល​រុលទៅមុខ កាលពី​ថ្ងៃ​ទី​២៣ តុលា នៅ​ទីក្រុង​កូ​បា​នេ របស់​ពួក​ឃើ​ត​ស៊ី​រី ខណៈ​ពួក​យុទ្ធ​ជន​ឃើ​ត​នៅ​ទីនោះ​រង់ចាំ​ការ​បញ្ជូន​កម្លាំង​មក​ជួយ​តាម​ការ​សន្យា​របស់​ពួក​ឃើ​ត​អុ​ី​រ៉ា​ក់ ។

ទទួល​ការ​ចោទប្រកាន់​ពី​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​តាម​រយៈ​ការ​វាយប្រហារ​របស់​ពួក​គេ​នៅ​អុ​ី​រ៉ា​ក់ និង​នៅ​ស៊ី​រី ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រហែលជា​អង្គការ​ភេរវកម្ម​មួយ​ដែល​មាន​ប្រភព​ហិរញ្ញវត្ថុ​ច្រើន​ដោយសារ​ប្រាក់​ចំណូល​មក​ពី​ការ​លក់​ប្រេងកាត ហើយ​ចំណូល​មួយ​ផ្នែក​បាន​មក​ពី​ការ​ចាប់​មនុស្ស​ទាមទារ​ប្រាក់​លោះ រួម​ជាមួយ​ផលិតផល​នានា​ដែល​គេ​វាយ​ដណ្តើម​យក​បាន ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ដែល​មាន​បណ្តាញ​ផ្តល់​ព័ត៌មាន​ច្រើន​ថា នៅ​ប្រទេស​ស៊ី​រី យុទ្ធ​ជន ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​៤៦៤​នាក់​បាន​ត្រូវ​ស្លាប់​រយៈពេល​មួយ​ខែ​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​របស់​ក្រុមចម្រុះ ។ ក្នុង​ចំណោម​អ្នក​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ ក៏​រួម​មាន​ពួក​ជី​ហា​ដ​នៃ​ក្រុម​រណសិរ្ស​អាល់​នូ​ស្ត្រា ៥៧​នាក់​ផង​ដែរ ព្រមទាំង​ជន​ស៊ី​វិល​៣២​នាក់ ក្នុង​នោះ​មាន​កុមារ​៦​នាក់​។ ភាគច្រើន​នៃ​យុទ្ធ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម និង​ក្រុម​រណសិរ្ស​អាល់​នូ​ស្ត្រា​ដែល​ស្លាប់ បើ​តាម OSDH ថា ពុំ​មែន​ជា​ជនជាតិ​ស៊ី​រី​ឡើយ ៕