ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

The World This Week

9 ឆ្នាំ មុន

* សេដ្ឋកិច្ច​តំបន់​អាស៊ី
ណៃ​ពិដោ ៖ មន្ត្រី​ដឹក​ជញ្ជូន​ផ្នែក​ផ្លូវ​រថភ្លើង​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា បណ្តាញ​ផ្លូវ​រថភ្លើង​ដែល​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​រ៉​ង់​ហ្គូ​ន កំពុង​ដំណើរការ​ទាំង​ការ​ខាតបង់​១.៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ ស្រប​ពេល​ដែល​ប្រតិបត្តិ​ករ​បង្ខំចិត្ត​យក​ថ្លៃ​ឈ្នួល​តិច​ដើម្បី​ឱ្យ​អ្នកដំណើរ​ទទួល​បាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​ប្រើប្រាស់​សេវា​នេះ ។

* សេដ្ឋកិច្ច​តំបន់​អាស៊ី
ណៃ​ពិដោ ៖ មន្ត្រី​ដឹក​ជញ្ជូន​ផ្នែក​ផ្លូវ​រថភ្លើង​បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា បណ្តាញ​ផ្លូវ​រថភ្លើង​ដែល​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង​រ៉​ង់​ហ្គូ​ន កំពុង​ដំណើរការ​ទាំង​ការ​ខាតបង់​១.៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ថ្ងៃ ស្រប​ពេល​ដែល​ប្រតិបត្តិ​ករ​បង្ខំចិត្ត​យក​ថ្លៃ​ឈ្នួល​តិច​ដើម្បី​ឱ្យ​អ្នកដំណើរ​ទទួល​បាន​ប្រយោជន៍​ច្រើន​ក្នុង​ការ​ប្រើប្រាស់​សេវា​នេះ ។

ម៉ានីល ៖ កាលពី​ថ្ងៃ​ពុធ ក្រុម​អ្នកជំនួញ​ជា​ច្រើន​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រញាប់​ដាក់​ចេញ​ជា​បន្ទាន់​នូវ​គោលនយោបាយ​ដែល​អាច​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​លើ​ផ្នែក​កសិកម្ម និង​ការ​យកពន្ធ​បន្ថែម​លើ​តម្លៃ​ទំនិញ​ពី​ផ្នែក​ឧស្សាហកម្ម ។
ហូ​ជី​មិ​ញ ៖ ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​ក្នុង​ខែតុលា បាន​ថយ​ចុះ​បន្តិចបន្តួច​០,០៣% ធៀប​នឹង​ខែ​មុន បុ​៉​ន្តែ​បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ មាន​អត្រា​កើនឡើង​២,៩៦% ។ ក្នុង​នោះ​តម្លៃ​ទំនិញ​ដែល​ធ្លាក់​ចុះ​រួម​មាន ផ្នែក​ដឹក​ជញ្ជូន (-១,១១%) ទំនិញ និង​សេវាកម្ម​ផ្សេង​ៗ (-០,១២%) របស់របរ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ទឹក ភ្លើង និង​គ្រឿងសំណង់ (-០,០៩%) ភោជនីយដ្ឋាន និង​សេវាកម្ម (-០,០៨%) សម្លៀក​បំពាក់ និង​ស្បែកជើង​ធ្លាក់​ចុះ​០,០២%​។

* សេដ្ឋកិច្ច​តំបន់​អឺ​រុ​៉​ប
មូ​ស្គូ ៖ តាម​ការ​ចេញផ្សាយ​លើ​គេហទំព័រ​របស់​ខ្លួន​បង្ហាញ​ថា ក្រុមហ៊ុន MTS UKraine ដែល​កាន់កាប់​ទាំងស្រុង​ដោយ​ក្រុមហ៊ុន OAO Mobile Tele Systems របស់​រុ​ស្ស៊ី​បាន​លក់​អចលនទ្រព្យ​របស់​ខ្លួន​នៅ​គ្រី​មេ ក្នុង​តម្លៃ​២២,៣៥​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​រាប់​បញ្ចូល​ទាំង​ពន្ធ​បន្ថែម​លើ​តម្លៃ​អចលនទ្រព្យ​នោះ ។
គៀវ ៖ រដ្ឋមន្ត្រី​ស្បៀងអាហារ និង​គោលនយោបាយ​កសិកម្ម​អ៊ុយ​ក្រែ​ន​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា បណ្តា​ក្រុមហ៊ុន​កសិកម្ម​ជា​ច្រើន​របស់​អ៊ុយ​ក្រែ​ន​អាច​នឹង​ខាតបង់​១៧​លាន​ដុល្លារ​ពី​ការ​ដាក់​បម្រាម​មិន​ឱ្យ​នាំ​ចូល​ផលិតផល​របស់​ពួក​គេ​ពី​រដ្ឋាភិបាល​រុ​ស្ស៊ី​រហូត​ដល់​ដំណាច់ឆ្នាំ​២០១៤ នេះ ។
ប៊ែ​ក​ឡាំង ៖ កាលពី​ថ្ងៃ​ចន្ទ លោកស្រី Angela Merkel អធិការបតី​អា​ល្លឺ​ម៉​ង់ បាន​ថ្លែង​អំពាវនាវ​ដល់​បណ្តា​ប្រទេស​សម្ព័ន្ធមិត្ត​ឱ្យ​ជួយ​សងបំណុល​ថ្លៃ​ឧស្ម័ន​ដែល​អ៊ុយ​ក្រែ​ន​ជំពាក់​រុ​ស្ស៊ី ដែល​ជា​ក្តី​បារម្ភ​អំពី​ការ​ផ្គត់ផ្គង់​ឧស្ម័ន​នៅ​សិ​សិ​រដូវ​ខាង​មុខ​នេះ ។
ស្តុក​ខុល ៖ តាម​ស្ថិតិ​របស់​រដ្ឋាភិបាល​បង្ហាញ​ថា អត្រា​អត់​ការងារ​ធ្វើ​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត​ធ្លាក់​ចុះ​តិចតួច​ក្នុង​ខែកញ្ញា ជាមួយនឹង​បរិមាណ​ដែល​ចុះបញ្ជី​ចំនួន​៣៧១.២០០​នាក់ ថយ​ចុះ​០,៧% ធៀប​នឹង​ខែកញ្ញា ឆ្នាំ​២០១៣ ។

* សេដ្ឋកិច្ច​មជ្ឈិម​បូព៌​៌ា
តេ​ហេ​រ៉​ង់ ៖ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន Mehr ផ្សាយ​ថា ប្រទេស​អុ​ី​រ៉​ង់ និង​អុ​ី​រ៉ា​ក់​កំពុងធ្វើការ​បញ្ចប់​នូវ​ឯកសារ​ពាណិជ្ជកម្ម​ដែល​អាច​នាំ​មក​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មួយ​គុណ​នឹង​៥​ដង ឬ​៣០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។
ហ្សេ​រុយ​សា​ឡិ​ម ៖ ការិយាល័យ​ស្ថិតិ​កណ្តាល​បានឱ្យ​ដឹង​ថា ស​ន្ទ​ស្សន៍​តម្លៃ​ផ្ទះ​នៅ​ក្នុង​ប្រទេស​អុ​ី​ស្រា​អែ​ល​បាន​ធ្លាក់​ចុះ​១% ក្នុង​ខែកញ្ញា ដែល​ជា​លើក​ដំបូង​ចាប់តាំងពី​ខែវិច្ឆិកា ឆ្នាំ​២០០៧ ។
គែរ ៖ លោក Ahmed Badrawi នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ SODIC បាន​ប្រាប់​សារព័ត៌មាន​អេ​ហ្ស៊ី​ប​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​នឹង​បោះទុន​ចន្លោះ​ពី​២​ពាន់​លាន​ទៅ​២,៥​ពាន់​លាន​ដុល្លារ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អ​ល​ចនទ្រ​ព្យ​ក្នុង​ប្រទេស​អេ​ហ្ស៊ី​ប​នា​ឆ្នាំ​២០១៥ ខាង​មុខ ។

Jeddah ៖ សារព័ត៌មាន​បរទេស​ផ្សាយ​ថា តម្លៃ​ទឹកប្រាក់​នៃ​បំណុល​ដែល​បូក​បញ្ចូល​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌​៌ា​នៅ​ក្នុង​អំឡុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤ នេះ​មាន​ចំនួន​១១,៨​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​១៨% ធៀប​នឹង​បរិមាណ​ដែល​បាន​ចុះបញ្ជី​កាលពី​ត្រីមាស​មុន ។

* សេដ្ឋកិច្ច​តំបន់​អាហ្វ្រិក
លូ​សា​កា ៖ ថ្នាក់ដឹកនាំ​ប្រទេស​សំ​ប៊ី លោក Nzamane បាន​ថ្លែងប្រាប់​ប្រជាជន​នៅ​ខេត្ត​ភាគ​ខាងកើត​ប្រទេស​ថា ខ្លួន​នឹង​ជំរុញ​ទីភ្នាក់ងារ​ស្បៀងអាហារ​បម្រុង​ឱ្យ​ជួយ​បង់ប្រាក់​ដល់​កសិករ​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ពោត​លឿង​ដល់​ខ្លួន ។
ប្រេ​តូ​រី​យ៉ា ៖ រតនាគារ​ជាតិ​បាន​ទម្លាក់​ការ​ព្យាករ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​សម្រាប់​ឆ្នាំ​២០១៤ ពី​២,៧% មក​ត្រឹម​១,៤% ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​កម្រិត​ផ្គត់ផ្គង់​ថាមពល និង​តម្រូវការ​ចុះ​ខ្សោយ ។
អា​ឌី​សអា​បេ​បា ៖ ប្រទេស​អា​រ៉ាប់​រួម​បាន​ប្រកាស​ឱ្យ​ដឹង​ថា នឹង​បញ្ចុះតម្លៃ​ពិសេស​ដល់​អ្នកដំណើរ​ជនជាតិ​អេ​ត្យូ​ពី​ប្រមាណ​ជា​២៥% ចំពោះ​ការ​ធ្វើ​ដំណើរ​តាម​ជើងហោះហើរ​អា​រ៉ាប់ ចាប់ពី​ខែតុលា ដល់​ខែមីនា ឆ្នាំ​២០១៥ ។
អាក្រា ៖ អាជ្ញាធរ​ផ្សព្វផ្សាយ​ការ​នាំ​ចេញ​របស់​ប្រទេស​ហ្គា​ណា​បាន​ផ្អាក​នូវ​គម្រោង​ជា​ច្រើន​ក្នុង​ការ​តាំង​បង្ហាញ​នូវ​មុខទំនិញ​ជា​ច្រើន ដែល​មិនមែន​ជា​ផលិតផល​ប្រពៃណី​របស់​ប្រទេស​លើ​ផ្សារ​អាហ្វ្រិក​ខាងលិច​ដោយសារ​តែ​ការ​ផុស​ឡើង​នូវ​ជំងឺ​អេ​បូ​ឡា​កាលពី​ពេល​ថ្មី​ៗ​នេះ ដូច្នេះ​វា​គឺជា​សញ្ញា​គំរាមកំហែង​មួយ​នៃ​ការ​រក​ចំណូល​ពី​ការ​នាំ​ចេញ​របស់​ហ្គា​ណា ។

* សេដ្ឋកិច្ច​បច្ចេកវិទ្យា
Facebook ៖ ស្ថាបនិក​បណ្តាញ​ព័ត៌មាន​សង្គម Facebook លោក Mark Zuckerberg បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ក្រុម​ហុ​៊​ន Facebook នឹង​ជ្រើសរើស​បុគ្គលិក​ជនជាតិ​ចិន​បន្ថែម​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ជួយ​ក្រុមហ៊ុន​ក្នុងស្រុក​ពង្រីក​ជំនួញ​ក្រៅប្រទេស​របស់​ពួក​គេ បើ​ទោះជា​បណ្តាញ​សង្គម​នេះ​មិន​អាច​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ទឹកដី​ចិន​ក៏​ដោយ ។

Apple ៖ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple ថ្លែង​ថា ប្រាក់​ចំណូល​ដ៏​ច្រើន​បំផុត​ប្រចាំត្រីមាស​ទី​៤ គិត​មក​ត្រឹម​ថ្ងៃ​២៧ កញ្ញា គឺ​ទទួល​បាន​មក​ពី​ការ​លក់​ទូរស័ព្ទ iPhone បន្ទាប់​ពី​ការ​បង្ហាញខ្លួន​របស់ iPhone និង iPhone 6 Plus​។ ក្នុង​នោះ​ចំណូល​ពី​ទូរស័ព្ទ iPhone ចំនួន​២៣,៦៨​ពាន់​លាន​ដុល្លារ​, iPad ចំនួន​៥,៣២​ពាន់​លាន​ដុល្លារ​, Mac ៦,៦​ពាន់​លាន​ដុល្លារ​, iPod ទាប​ជាងគេ​៤១០​លាន​ដុល្លារ ឯ​ចំណូល​ពី​ការ​លក់​គ្រឿងបន្លាស់​១,៤៩​ពាន់​លាន​ដុល្លារ និង​ចំណូល​ពី iTunes / Software និង​សេវាកម្ម​ផ្សេង​ៗ​ចំនួន​៤,៦១​ពាន់​លាន​ដុល្លារ ។

Yahoo ៖ ក្រុមហ៊ុន Yahoo បាន​បង្ហើប​ឱ្យ​ដឹង​ថា ប្រាក់​ចំណូល​របស់​ខ្លួន​កើនឡើង​១% ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​នេះ បើ​ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ នោះ​ក៏​ព្រោះតែ​ការ​កើនឡើង​នៃ​ការ​លក់​របស់​ខ្លួន និង​កម្រៃ​នៃ​ការ​ផ្សាយពាណិជ្ជកម្ម​ផ្សេង​ៗ ។ ចំណែក​ប្រាក់​ចំណេញ​សុទ្ធ​វិញ Yahoo បង្កើន​ផល​ចំណេញ​ពី​២៩៦,៧​លាន​ដុល្លារ​ទៅ​៦,៧៧​ពាន់​លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤ នេះ ។

* សេដ្ឋកិច្ច​មហាអំណាច​ពិភពលោក
IMF ៖ តាម​ការ​វាយតម្លៃ​របស់​អង្គការ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ដោយ​គិត​ទាំង​វិធាន GDP ក្នុងអំឡុងពេល​នៃ​ការ​ដោះ​ដូរ​ទំនិញ​លើ​ទីផ្សារ និង​នៅ​ក្នុង​ផ្នែក​នៃ​អំណាច​បញ្ជា​ទិញ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បច្ចុប្បន្ន​ប្រទេស​ចិន​កំពុង​វ៉ា​ដាច់ ឬ​តាម​ទាន់​សហរដ្ឋអាមេរិក​ក្លាយជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ។ ក្នុង​នោះ​នៅ​ដំណាច់ឆ្នាំ​នេះ ចិន​នឹង​សម្រេច​បាន​នូវ​អំណាច​ទិញ​១៦,៤៨% លើ​ពិភពលោក​ដែល​កែប្រែ GDP របស់​ខ្លួន​ឡើង​ដល់​១៧.៦៣២​សែន​កោដិ​ដុល្លារ ខណៈ​សហរដ្ឋអាមេរិក​បញ្ជា​ទិញ​ត្រឹមតែ​១៦,២៨% ឬ​១៧.៤១៦​សែន​កោដិ​ដុល្លារ ។

ចិន ៖ គណៈវិនិច្ឆ័យ​របស់​គេហទំព័រ​សេដ្ឋកិច្ច​ពិភពលោក​សម្លឹង​ឃើញ​ពី​កំណើន GDP របស់​ចិន​នឹង​ពង្រីក​បាន​៧,៤% ក្នុង​ឆ្នាំ​២០១៤ ខណៈ​ឆ្នាំ​ក្រោយ​ថយ​ចុះ​បន្តិច គឺ​កើនឡើង​ត្រឹមតែ​៧,២% បុ​៉​ណ្ណោះ ។
សហរដ្ឋអាមេរិក ៖ គណៈវិនិច្ឆ័យ​របស់​គេហទំព័រ​សេដ្ឋកិច្ច​ពិភពលោក​មាន​ក្តី​រំពឹង​ថា កំណើន GDP នឹង​កើនឡើង​២,១% ក្នុង​ឆ្នាំ​២០១៤ និង​មាន​សន្ទុះ​៣,០% នៅ​ឆ្នាំ​២០១៥ ៕