ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខណ្ឌដូនពេញ​យកអំណោយ​ជូន​កុមារ​ក្រី​ក្រ​ចំនួន​​៣៧៥នាក់​

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កុមារ​​ក្រីក្រ​​ចំនួន​៣៧៥​​នាក់​ មក​ពី​សង្កាត់​ទាំង​១១ ​ក្នុង​ខណ្ឌដូនពេញ​ បាន​មក​ទទួល​​អំណោយ​ពី​​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​​ខណ្ឌដូនពេញ​ ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​​២៣ ​តុលា ​២០១៤ ដែល​រៀបចំ​ឡើង​​​នៅ​សាលា​ខណ្ឌដូនពេញ​ ក្រោម​អធិប​តី​ភាព​​លោក​គួ​ច ចំរើន អភិបាល​ខណ្ឌ​ដូ​ន​ពេញ​ និង​ជា​ប្រធាន​កិ​​ត្តិ​យស​ ព្រមទាំង​​លោក​​ហែម អាន ប្រធាន​​អនុ​សាខា​កាក​បាទ​

រាជ​ធានីភ្នំពេញ ៖ កុមារ​​ក្រីក្រ​​ចំនួន​៣៧៥​​នាក់​ មក​ពី​សង្កាត់​ទាំង​១១ ​ក្នុង​ខណ្ឌដូនពេញ​ បាន​មក​ទទួល​​អំណោយ​ពី​​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​​ខណ្ឌដូនពេញ​ ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​​២៣ ​តុលា ​២០១៤ ដែល​រៀបចំ​ឡើង​​​នៅ​សាលា​ខណ្ឌដូនពេញ​ ក្រោម​អធិប​តី​ភាព​​លោក​គួ​ច ចំរើន អភិបាល​ខណ្ឌ​ដូ​ន​ពេញ​ និង​ជា​ប្រធាន​កិ​​ត្តិ​យស​ ព្រមទាំង​​លោក​​ហែម អាន ប្រធាន​​អនុ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​​ខណ្ឌដូ​នពេញ ។

អំណោយ​ដែល​នាំ​​យក​មក​ប្រគល់​ជូន​កុមារ​​នា​ពេលនោះ ​មាន​ក្នុង​មួយ​នាក់​ទទួល​បាន​កា​តាប​ធំ​មួយ​, ​សម្ភា​រ​​សិក្សា​, ​ធីប​​មួយ​កញ្ចប់​មាន​​អង្ករ មី ទឹក​ស៊ី​អ៊ីវ ទឹកក្រូច ទឹក​សុទ្ធ នំ​បុ័ង​ និង​ថវិកា​១​ម៉ឺន​​រៀលផងដែរ  ។

លោក​គួ​ច ចំរើន ​បាន​មាន​ប្រសាសន៍ឱ្យដឹង​ថា រាជរដ្ឋាភិបាល​​កម្ពុជាលោក​បាន​យកចិ​ត្តទុកដាក់គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូនប្រជា​ពលរដ្ឋ​ខ្លាំង​ណាស់ ជា​ពិសេស​នោះគឺ​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា លោក​តែងតែ​ជំរុញ​​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​ឱវាទ ត្រូវ​តែ​យកចិត្តទុកដាក់​​ខ្លាំង​បំផុត ចំពោះ​ប្រជាពលរដ្ឋ​ និង​កុមារ​នៅ​ក្នុង​មូលដ្ឋាន មិន​ត្រូវ​ទុក​ឱ្យ​ប្រជា​ពលរដ្ឋ​​ណាម្នាក់​ រស់​ដាច់​ដោយឡែក​ពី​គេ​នោះ​ទេ ប្រសិនបើគាត់​ជួប​ប្រទះ​នូវការ​ខ្វះខាត​ក្នុង​គ្រួសារ​ខ្លាំង​នោះ គឺ​ត្រូវ​ចុះ​ជួយ​គាត់​ជា​បន្ទាន់ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព