ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​បំណង

9 ឆ្នាំ មុន

បុរស​ម្នាក់​វង្វេង​កណ្តាល​សមុទ្រ​ខ្សាច់​។ ថ្ងៃ​ក្តៅ​ខ្លាំង​ស្រេកទឹក​ស្ទើរ​ឆេះ​បំពង់ក ពេល​ហៀ​ប ដួល​សន្លប់​បុរស​នោះ​ស្រែក​ឡើង ៈ
-​ទេវតា​លោក​អើយ​! ជួយ​ជីវិត​ខ្ញុំ​ផង​!
-​បុរស​អភ័ព្វ​ស្រែក​ផុត​ពី​មាត់​ភ្លាម ទេវតា​មួយ​អង្គ​បង្ហាញខ្លួន ៈ

-​យើង​មក​ជួ​ួ​យ​អ្នក​ហើយ​។ យើង​នឹង​ឱ្យ​អ្នក​សម្រេច​បំណង​៣​យ៉ាង​ភ្លាម​ៗ​។ អ្នក​ចង់បាន​អ្វីខ្លះ និយាយ​ប្រាប់​យើង​មក ។
អរ​ណាស់ បុរស​វង្វេងផ្លូវ​និយាយ ៈ
-​ទី​មួយ ខ្ញុំ​ចង់ឱ្យ​ខ្លួនឯង​ជា​ប្រុស​ស្អាត​។ ទី​ពីរ​តែង​មាន​មនុស្ស​ស្រី​ម្នាក់​មក​អង្គុយ​លើ​ភ្លៅ និង​ទី​បី ពេល​ណា​ក៏​មានទឹក​ផឹក​។
ទេវតា​ញញឹម ៈ
-​បំណងប្រាថ្នា​៣​យ៉ាង​របស់​អ្នក​នឹង​បាន​សម្រេច​ទាន់ចិត្ត​។
ទេវតា​បន្លឺ​ពាក្យ​ទាំងនេះ​ស្ទើរ​មិន​ទាន់​ចប់​ស្រួលបួល​ផង​…​ស្រាប់តែ​…​ភ្លឹប​! បុរស​វង្វេងផ្លូវ​ក្លាយជា​ចាន​បង្គន់​សម្រាប់​ស្រី​ៗ ៕