ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​​៣គ្រាប់​​ឃាត់​ខ្លួន​មុខ​សញ្ញា​​ចែក​​ចាយ​គ្រឿង​ញៀន​​យ៉ា​ងសកម្ម​​ក្នុង​រាជធានី​ភ្នំ​ពេញ​បាន​៥​នាក់​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀ.ន​មាន​កាំភ្លើង​​ជាប់​នឹង​ខ្លួន៥នាក់​​ ត្រូវ​កម្លាំង​​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​បង្ក្រាប​បាន​ កាលពី​វេលា​ម៉ោង​​៦ល្ងាច​​​ថ្ងៃ​ទី​២៣ តុលា នៅ​តាម​ផ្លូវ​លេខ​២០២ ម្តុំមជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

រាជធានី​ភ្នំ​ពេញ ៖ ​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​មាន​កាំភ្លើង​​ជាប់​នឹង​ខ្លួន៥នាក់​​ ត្រូវ​កម្លាំង​​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចុះ​បង្ក្រាប​បាន​ កាលពី​វេលា​ម៉ោង​​៦ល្ងាច​​​ថ្ងៃ​ទី​២៣ តុលា នៅ​តាម​ផ្លូវ​លេខ​២០២ ម្តុំមជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម នៅ​ក្នុង​រាជធានី​ភ្នំពេញ​ហើយ​មាន​កាំភ្លើងខ្លី​ជាប់​នឹង​ខ្លួន​ទៀត​នោះ​ត្រូវ​បាន​សមត្ថកិច្ច​តាមដាន​យូរ​មក​​ហើ​យ​ដឹង​ថា ជនសង្ស័យ​មាន​រថយន្ត​កាម​រី​ឆ្លាម ពណ៌​ស្ករ អត់​ស្លាក​លេខ​មួយគ្រឿង​សម្រាប់​ជិះ​ធ្វើ​សកម្មភាព​ចែកចាយ​រួច​ហើយ​តែងតែ​យក​រថយន្ត​ខាង​លើ​ទៅ​បញ្ចាំ​នៅហាង​យីហោ ប្រាក់ ម៉ា​លី ហៅ​ថា​រតន៍ ដែល​មា​នទី​តាំងនៅ​តាម​ផ្លូវ​លេខ​២០២ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក លុះដល់​ពេល​ដែល​​គេ​ចេញ​ធ្វើ​សកម្មភាព​ទើប​យក​ប្រាក់​ទៅលោះ ។ មុន​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​តាមដាន​ដឹង​ថា​ ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង បម្រុង​ទៅ​លោះ​យក​​រថយន្ត​ទើប​សមត្ថកិច្ច​កាក់​បាញ់​៣​គ្រាប់​ឡើង​ទៅ​ឃាត់ខ្លួន​បាន​ហើយ យក​ទៅ​ឆែកឆេរ​រថយន្ត​នៅ​កន្លែង​បញ្ចាំ ប៉ុន្តែ​ពេល​ទៅ​ដល់​កន្លែង​ទទួល​បញ្ចាំ​រថយន្ត​ខាងលើ​បែរជា​ថៅកែ​ក្រុមហ៊ុន​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ទេ​អាង​មាន​ខ្សែ​អ្នកធំ មិន​ព្រម​ឲ្យ​សមត្ថកិច្ច​ចូល​ទៅ​មើល​រថយន្ត និង​ពិនិត្យ​ឯកសារ​ដាក់​​បញ្ចាំ​ជា​ដាច់ខាត ។

សមត្ថកិច្ច​​បង្ហើប​ឲ្យ​ដឹងទៀត​​​ថា ​ទីតាំង​ទទួល​បញ្ចាំ​ខាងលើ​នេះ​គេ​មាន​ខ្នងបង្អែក​ជា​មន្ត្រី​ថ្នាក់​ធំ​ម្នាក់​ ទើប​គេ​មិនខ្លាច​សមត្ថកិច្ច​តូចតាច​ដែល​ចុះ​បំពេញ​ការងា​រ ទីបំផុត​សមត្ថកិច្ច​បាន​ត្រឹម​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​សាកសួរ​នៅ​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​រង់ចាំ​ដោះស្រាយ​បន្ត​ទៀត ៕​