ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​ប្រកួត​ជើងឯកកីឡា​អា​គ័​រ​ត្លុង​នៅ​ព្រឹក​នេះ​ហើយ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ព្រឹ​ត្តិ​ការណ៍​ប្រកួត​កីឡា​អា​គ័​រ​ត្លុង ​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៤ ដែល​ជា​ការ​រៀបចំ​របស់​ក្រសួង​អប់រំ​ យុវជន និង​កីឡា សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា ​បាន​ចាប់ផ្តើម​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​២៤ តុលា ឆ្នាំ​២០១៤ ​នេះ ​នៅ​អាង​ហែល​ទឹក និង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​មាន​កីឡាករ​-​កីឡាការិនី​ជាង​១០០​នាក់​ចូលរួម​ប្រកួត ។

សម្រាប់​វិញ្ញាសា​នៃ​ការ​ប្រកួត​ចែក​ចេញ​ជា​៣ ​គឺ​៖ ១-​វិញ្ញាសា​អា​គ័​រ​ត្លុង​ប្រភេទ​អាយុ​ក្រោម​១៨​ឆ្នាំ (​បុរស​-​នារី​) អត្ត​ព​លិ​ក​ត្រូវ​ហែល​ទឹក​ចម្ងាយ​១៥០​ម៉ែត្រ និង​រត់​ចម្ងាយ​២.៦០០​ម៉ែត្រ ។ ២-​វិញ្ញាសា​អា​គ័​រ​ត្លុង​ប្រភេទ​អាយុ​១៨​ឆ្នាំ​ឡើង (​បុរស​) អត្ត​ព​លិ​ក​ត្រូវ​ហែល​ទឹក​ចម្ងាយ​២៥០​ម៉ែត្រ និង​រត់​ចម្ងាយ​៤.០០០​ម៉ែត្រ និង​៣-​វិញ្ញាសា​អា​គ័​រ​ត្លុង មិន​កំណត់​អាយុ (​បុរស​) អត្ត​ព​លិ​ក​ត្រូវ​ហែល​ទឹក​ចម្ងាយ​៧៥០​ម៉ែត្រ និង​រត់​ចម្ងាយ​៥០០០​ម៉ែត្រ​។

គួរ​បញ្ជា​ក់​ផង​ដែរ​ថា ​ការ​រៀបចំ​ព្រឹ​ត្តិ​ការណ៍​នេះ​ ធ្វើ​ឡើង​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ​-​កីឡាការិនី​របស់​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង ឱ្យ​មានការ​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត មុន​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​សិង្ហ​បុរី នា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ ។