ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆត្រ​ប្រើប្រាស់​កម្លាំង​ខ្យល់​ការពារ​ទឹកភ្លៀង Air Umbrella

9 ឆ្នាំ មុន

វិស្វករ​ចិន​មួយ​ក្រុម​នាំ​គ្នា​បង្កើត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ពិសេស​ម្យ៉ាង​មានឈ្មោះ​ថា Air Umbrella ឬ​ឆត្រ​ខ្យល់​ដោយសារ​តែ​វា​ប្រើប្រាស់​កម្លាំង​ខ្យល់​ដើម្បី​ការពារ​តំណក់ទឹកភ្លៀង ។ ឆត្រ​ខ្យល់​នេះ​មាន​រូបរាង​ជា​ដង​ស៊ីឡាំង​មូល ចំណែក​ផ្នែក​ខាងលើ​រាង​ជា​ដុំ​សំប៉ែត មាន​រន្ធ​បញ្ចេញ​ខ្យល់​ផ្នែក​ខាងលើ និង​ស្រូប​យក​ខ្យល់​នៅ​ផ្នែក​ក្រោម ។

វា​មាន​ទម្ងន់​ជិត​១​គីឡូក្រាម​និង​ត្រូវ​បាន​បែក​ចែក​ជា​បី​ផ្នែក​ខុស​ៗ​គ្នា​គឺ ដុំ​ម៉ូ​ទ័​រ​ស្ថិត​នៅ​ក្បែរ​ផ្នែក​ក្បាល​ខាងលើ ថ្ម​ថាមពល​ស្ថិត​នៅ​ចំណុចកណ្តាល និង​កុងតាក់​សម្រាប់​បិទ​-​បើក ។ វា​ដំណើរការ​នៅ​ពេល​ចុច​កុងតាក់​បើក​ថាមពល​ថ្ម​ជំរុញ​ឱ្យ​ដុំ​ម៉ូ​ទ័​រ​ដំណើរការ​ស្រូប​យក​កម្លាំង​ខ្យល់​ពីក្រោម​ព្រមទាំង​បញ្ចេញ​ទៅ​វិញ​ជា​ថាមពលខ្យល់​បង្កើត​បានជា​របាំង​ការពារ​ទឹកភ្លៀង​យ៉ាង​មាន​ប្រសិទ្ធភាព ។

រយៈពេល​នៃ​ការ​ការពារ​តំណក់ទឹកភ្លៀង​ត្រឹមតែ​៣០​នាទី ឬ​តិច​ជាង​នេះ ។ ការ​សាក​ថ្ម​របស់​វា​ចំណាយពេល​១៥​នាទី ហើយ​វា​អាច​ការពារ​មនុស្ស​ចំនួន​ពីរ​នាក់​ពី​ការ​ទទឹកភ្លៀង​ដែល​រុញច្រាន​តំណក់ទឹកភ្លៀង​ពី​៥០​ទៅ ៧០​សង់ទីម៉ែត្រ​ដោយ​កម្លាំង​ខ្យល់ ចំណែក​អ្នក​ដែល​នៅ​ក្បែរ​នោះ​នឹង​ទទឹកជោក​ជា​មិន​ខាន ។ វិស្វករ​ចិន​មួយ​ក្រុម​នេះ​សង្ឃឹមថា ឆត្រ​ខ្យល់​នេះ​លក់​ក្នុង​តម្លៃ​២០០​ដុល្លារ តែ​វា​នឹង​មាន​វត្តមាន​លើ​ទីផ្សារ​នៅ​ចុងឆ្នាំ​២០១៥ ដោយសារ​ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ពី​សំណាក់​សហគ្រាស​ធំ​ៗ​មុន​ពេល​ដាក់​លក់​ជា​ផ្លូវការ ៕