ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹ​ត្តិ​ការណ៍ SEA Vovinam Championship លើក​ទី​៣ កីឡា​វ៉ូ​វី​ណាម ​កម្ពុជា​ឈ្នះ​បាន​មេដាយ​មាស​២ ប្រាក់​២ និង​សំរឹទ្ធ​២​គ្រឿង

9 ឆ្នាំ មុន

ភូមា ​៖ ក្រុម​ជម្រើសជាតិ​កីឡា​វ៉ូ​វី​ណា​ម ​កម្ពុជា ទទួល​បាន​មេដាយ​ចំនួន​៦​គ្រឿងហើយ ពី​ព្រឹ​ត្តិ​ការណ៍ SEA Vovinam Championship លើក​ទី​៣ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ​កាលពី​ថ្ងៃ​ទី​២២ ​តុលា​ កន្លង​មក​នោះ​។

ភូមា ​៖ ក្រុម​ជម្រើសជាតិ​កីឡា​វ៉ូ​វី​ណា​ម ​កម្ពុជា ទទួល​បាន​មេដាយ​ចំនួន​៦​គ្រឿងហើយ ពី​ព្រឹ​ត្តិ​ការណ៍ SEA Vovinam Championship លើក​ទី​៣ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ​កាលពី​ថ្ងៃ​ទី​២២ ​តុលា​ កន្លង​មក​នោះ​។

ក្នុង​ចំណោម​មេដាយ​ចំនួន​៦​គ្រឿង​ដែល​កម្ពុជា​ដណ្តើម​បាន​នោះ មាន​មាស​២ ប្រាក់​២ និង​សំរឹទ្ធ​២​គ្រឿង​។ សម្រាប់​ប្រទេស​ចូលរួម​ទាំងអស់​ចំនួន​៧​ដូច​ជា​៖ កម្ពុជា ឡាវ វៀតណាម ហ្វី​លី​ពី​ន ឥណ្ឌូ​ណេ​ស៊ី ថៃ និង​មី​យ៉ា​ន់​ម៉ា​ម្ចាស់ផ្ទះ​។

ការ​ទទួល​បាន​មេដាយ​នេះ​ ស្រប​ទៅ​និង​ការ​តាំងចិត្ត​របស់​អត្ត​ព​លិ​ក​កម្ពុជា ថា​ ធ្វើ​យ៉ាងណា​នឹង​ដណ្តើម​មេដាយ​យក​មក​ជូន​ជាតិ​ឱ្យ​ទាល់តែ​បាន​។ សូម​បញ្ជា​ក់​ផង​ដែរ​ថា ប្រភេទ​កីឡា​វ៉ូ​វី​ណា​ម​នេះ កម្ពុជា​តែងតែ​ទទួល​បាន​មេដាយ​មិន​ដែល​ខាន​ឡើយ​ទាំង​ព្រឹ​ត្តិ​ការណ៍​ស៊ី​ហ្គេ​ម និងព្រឹ​ត្តិ​ការណ៍​ជា​លក្ខណៈ​អន្តរជាតិ​នានា​ជា​ច្រើន​ទៀត​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ​មក​ដល់​ពេល​នេះ​មេដាយ​សរុប​របស់​កីឡា​វ៉ូ​វី​ណា​ម ​ដែល​ទទួល​បាន​ពី​ព្រឹ​ត្តិ​ការណ៍​អន្តរជាតិ​នោះ មាន​ចំនួន​៨៤​គ្រឿង​ហើយ​បូក​រួម​ទាំង​លើក​នេះ​៦​គ្រឿង​។​ ដោយ​ក្នុង​នោះ​មេដាយមាស​មាន​ចំនួន​១៥​គ្រឿង ប្រាក់​៣០​គ្រឿង និង​សំ​រិ​ទ្ធ​៣៩​គ្រឿង​៕