ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិនស្គាល់​មុខ​កា.ប់​ប្រហា​រ​ប្តី​​ស្លា.ប់ក្នុ​ងថ្លុក​ឈាម​​ ប្រពន្ធ​របួស​ធ្ងន់​​ នៅស្រុក​ឈូក​

9 ឆ្នាំ មុន

ខេត្ត​កំពត ៖ ប្តីប្រពន្ធ​២​នាក់ ត្រូវ​ជន​​មិនស្គាល់​មុខ​ឡើង​កា.ប់ប្រហា​​​រដល់​លើ​ផ្ទះ​​ បណ្តាល​ឱ្យ​ប្តី​​ស្លា.ប់​ក្នុង​ថ្លុក​ឈាម​ ឯប្រពន្ធរបួស​ធ្ងន់​​ត្រូវ​គេ​បញ្ជូនទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​រាជធានី​ភ្នំ​ពេញ ។

ខេត្ត​កំពត ៖ ប្តីប្រពន្ធ​២​នាក់ ត្រូវ​ជន​​មិនស្គាល់​មុខ​ឡើង​កាប់ប្រហារ​​​ដល់​លើ​ផ្ទះ​​ បណ្តាល​ឱ្យ​ប្តី​​ស្លាប់​ក្នុង​ថ្លុក​ឈាម​ ឯប្រពន្ធរបួស​ធ្ងន់​​ត្រូវ​គេ​បញ្ជូនទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​រាជធានី​ភ្នំ​ពេញ ។

ករណី​ឃាតកម្មដ៏​សាហាវ​​​នេះ​កើត​ឡើង​កាលពី​វេលាម៉ោង​​៦និង១០​នាទី​ល្ងាច​ថ្ងៃទី​២៣ តុលា ស្ថិត​ក្នុង​ភូមិ​តេជោអភិវឌ្ឍន៍ ឃុំ​​តេជោអភិ​​វឌ្ឍន៍ ស្រុក​ឈូក ។

បុរស​ជា​ប្តី​ដែល​ស្លាប់​​ឈ្មោះ អេង សេង​ អាយុ​៥៦​ឆ្នាំ ត្រូវឃាតករ​​កាប់​​ចំ​​៩កន្លែង​ស្លាប់​​ក្នុង​ថ្លុក​​ឈាម ចំណែក​ប្រពន្ធ​ឈ្មោះ សៀន សារិន អាយុ​​៥៥ឆ្នាំ រងរបួស​ធ្ងន់ ។

អធិការនគរបាល​​​​ស្រុក​ឈូក លោក សំរិទ្ធ​ សិលា​​វិបុល បាន​ឱ្យដឹង​ថា ករណី​​ឃាត​​កម្ម​នេះ នៅ​មិនទាន់ដឹង​ថាពាក់​ព័ន្ធ​រឿង​​​អ្វី​នោះ​នៅ​ឡើយ​​ទេ តែ​សង្ស័យ​ជា​​រឿង​គំ​នុំ​​ ។ ពេល​នេះ​សមត្ថកិច្ច​​កំពុង​ស្រាវជ្រាវ​​ ដើម្បី​វែក​មុខ​​​ឃាតករ​​យក​​មក​ផ្ត​ន្ទាទោស​តាមច្បាប់ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព