ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លូច​ប្លោះ​របង​ចូល​ផ្ទះ​គេ​ប៉ុន​ប៉ង​លួច​យក​​ទ្រព្យ​សម្បត្តិ ម្ចាស់គេ​ទាន់​ចាប់​ប្រ​គល់ឱ្យ​សមត្ថ​កិច្ច​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ជន​សង្ស័យម្នាក់​លួច​ផ្លោះ​របង​ផ្ទះ​គេបម្រុង​លួច​យក​ទ្រព្យ​សម្បត្តិ​ តែត្រូវ​ម្ចាស់គេឃើញ​ទាន់​ចាប់​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ទាំង​យប់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១១ និង ១០ នាទី​យប់ ថ្ងៃ​ទី​២៣ តុលា ២០១៤ នៅ​ច្រក​ចូល​ផ្លូវបេតុង ១៥០ ស្ថិត​ក្នុង​សង្កាត់និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ជន​សង្ស័យ​មាន​ឈ្មោះ គង់ ស៊ី ភេទ​ប្រុស អាយុ​២១ឆ្នាំ មុខរបរ​ រត់តុម្អូប​ការ ចំណែក​ឯ​ម្ចាស់​ផ្ទះដែល​ជន​សង្ស័យ​ប្លោះ​របង​ចូល​នោះ​មាន​ឈ្មោះ​ភារម្យ ភេទ​ប្រុស អាយុ​៤៤ឆ្នាំ ។​ទាំង​ជន​សង្ស័យ និង ម្ចាស់ផ្ទះ​ រស់នៅ​ក្នុង​ភូមិ សង្កាត់ កើត​ហេតុ​ខាង​លើ ។

បើតាម​ប្រ​ភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ឱ្យ​ថា មុន​ពេល​ចាប់​ឃាត់ខ្លួន​គឺ​ជន​សង្ស័យ​រូប​នេះ​បាន​មក​លប​លួចប្លោះ​របង​ចូល​មក​ក្នុង​ផ្ទះ​របស់​គាត់ ដើម្បី​ធ្វើ​សកម្ម​ភាព​លួច​យក​របស់របរ តែ​ដោយ​សារតែ​គាត់តាម​ដាន​ទើប​ចាប់​បាន​ជន​សង្ស័យ​ប្រគល់ឱ្យ​សមត្ថ​កិច្ច​ដោះ​ស្រាយ ។ ប្រ​ភព​ពីម្ចាស់ផ្ទះបាន​ឱ្យ​ដឹងទៀតថា ជន​សង្ស័យ​ខាង​លើ​នេះ​លួច​ចូល​ផ្ទះ​របស់​គាត់​ប៉ុន​ប៉ង​លួច​យក​ទ្រព្យ​សម្បត្តិ​ជាច្រើន​លើក​មក​ហើយ​តែ​គាត់អាណិត​ក៏មិន​បាន​យក​ទោសពៃ ប៉ុន្តែជន​សង្ស័យ​មិន​ព្រម​កែខ្លួន​ក៏សម្រច​ចិត្ត​ចាប់​ខ្លួន​ឱ្យ​សមត្ថ​កិច្ចតែម្តង ។