ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជអាជ្ញា​រងខេត្តបញ្ជា​ឲ្យមេព្រៃ​សង្កាត់​បាគងរឹប​អូសយក​ឈើនាង​នួន១០ដុំ ​ទៅរក្សា​ទុកនៅ​ផ្នែករដ្ឋ​បាលព្រៃឈើ​បន្ទាយ​ស្រី

9 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​សង្កាត់​បាគង​ចុះ​ធ្វើការ​រឹបអូស​យក​ឈើ​នាង​នួន​ចំនួន​១០ដុំ​ទៅ​រក្សា​ទុកតាម​បញ្ជា​ព្រះរាជ​អាជ្ញារង​អមសា​លាដំបូង​ខេត្ត​សៀមរាប ។ ការចុះ​រឹបអូស​ឈើ​នាងនួន​នេះធ្វើ​ឡើង​នៅ​ម៉ោង​១១ និង៣០នាទី ព្រឹក​ថ្ងៃទី​២៣ ខែតុលា ត្រង់​ចំណុច​លំនៅ​ឋានមួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ជន្លង់ សង្កាត់​សា​

ខេត្ត​សៀមរាប ៖ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​សង្កាត់​បាគង​ចុះ​ធ្វើការ​រឹបអូស​យក​ឈើ​នាង​នួន​ចំនួន​១០ដុំ​ទៅ​រក្សា​ទុកតាម​បញ្ជា​ព្រះរាជ​អាជ្ញារង​អមសា​លាដំបូង​ខេត្ត​សៀមរាប ។ ការចុះ​រឹបអូស​ឈើ​នាងនួន​នេះធ្វើ​ឡើង​នៅ​ម៉ោង​១១ និង៣០នាទី ព្រឹក​ថ្ងៃទី​២៣ ខែតុលា ត្រង់​ចំណុច​លំនៅ​ឋានមួយ​កន្លែង​ស្ថិតក្នុង​ភូមិ​ជន្លង់ សង្កាត់​សា​លាកំរើក ​ក្រុង​សៀមរាប ។

លោក យឹម ស៊ីវន នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បាគង​បានឲ្យ​ដឹងនៅ​ក្នុងពេល​ចុះ​ប្រតិបត្តិការ​ថា ការចុះ​រឹប​អូស​ឈើ​នេះ​ធ្វើតាម​បទបញ្ជា​ដឹកនាំ​ផ្ទាល់ ​ដោយ ​លោក ​សំរិទ្ធ ​សុខុន ព្រះរាជ​អាជ្ញា​រងអម​សាលា​ដំបូង​ខេត្ត​សៀមរាប ។ លោក យឹម ស៊ីវន បន្ថែម​ថា ឈើ​ដែល​បាន​ធ្វើការរឹប​អូស​នេះ​ប្រភេទ​នាង​នួនមាន​ចំនួន​១០ដុំ​មាន​មុខកាត់​១០ ​ទទឹង​រហូត​ដល់មុខ​៣០ ស្មើនឹង​១,១៤០​ម៉ែត្រគូប ។ លោកនាយសង្កាត់​បន្ថែម​ទៀត​ថា ឈើ​ដែល​ត្រូវ​បាន​ដឹកយក​ទៅរក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​បន្ទាយ​ស្រី​នោះ​ដើម្បី​ឲ្យម្ចាស់​ឈើ​ចូល​ខ្លួន​មក​បង់​ពិ​ន័យ​តាមច្បាប់​រដ្ឋបាល​ព្រៃឈើ ។

សូម​បញ្ជាក់ថា​ ឈើ​ដែល​បានធ្វើ​ការរឹប​អូស​នេះមិន​មានឃើញ​ម្ចាស់​នោះទេ តែ​ត្រូវ​រថយន្ត​មួយ​គ្រឿង​ពណ៌​ត្រេ​អីុ​ពាក់​ស្លាកលេ​ខ ខ.ម​៩៩០៥៨ ដឹក​យក​មកទម្លាក់​នៅមុខ​សំយ៉ាប​ក្នុងបរិវេណ​ផ្ទះ ដែល​ត្រូវ​គេ​បាន​​ស្គាល់​ថា​ ម្ចាស់​ផ្ទះ​ឈ្មោះ ជា សុផល កន្ល​ងទៅ​ក៍ជា​អ្នកជួញ​ឈើ​ប្រណិត​ដែរ ។ប៉ុន្តែ​លោក​ជា​ សុផល​ បាន​បដិសេដ​ប្រាប់​សមត្ថកិ​ច្ចថា ​ពេលនេះ​លោក​មិនបាន​ដឹងទេ ព្រោះ​លោក​កំពុង​ជាប់រវល់​នៅ​ខាង​ក្រោយ​ផ្ទះ​ជាមួយ​និង​ម្តាយ​ចាស់ ហើយ​រឿងឈើ​ដែល​គេយក​មកទម្លាក់​ចោល​នៅមុខ​ផ្ទះនេះ​មិនពាក់​​ព័ន្ធជាមួយ​លោកទេ ។