ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសព្រហ្មទ​ណ្ឌស្រុកអង្គស្នួល​ឃាត់ខ្លួន​មុខសញ្ញាចែក​ចាយនិង​ប្រើប្រាស់​គ្រឿងញៀ.ន​បាន៦នាក់ប​ន្ថែមទៀត ​

9 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ ​កម្លាំងប៉ូលិ​សព្រហ្ម​ទណ្ឌស្រុក​អង្គស្នួល​ សហការ​​ជាមួយ​កម្លាំង​បូលិស​ប៉ុស្តិ៍​ឃុំពើក ធ្វើការ​ឃាត់​ខ្លួនមុខសញ្ញា​ ជនសង្ស័យ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿង​ញៀន ​បានចំនួន​៦នាក់ប​ន្ថែម​ទៀត ទៅតាម​ចម្លើយ​សារភាព ​របស់​ជនសង្ស័យ​ម្នាក់ ដែល​​ត្រូវចាប់ខ្លួបាន​១ថ្ងៃមុខ ​។

ខេត្ត​កណ្តាល​ ៖ ​កម្លាំងប៉ូលិ​សព្រហ្ម​ទណ្ឌស្រុក​អង្គស្នួល​ សហការ​​ជាមួយ​កម្លាំង​បូលិស​ប៉ុស្តិ៍​ឃុំពើក ធ្វើការ​ឃាត់​ខ្លួនមុខសញ្ញា​ ជនសង្ស័យ​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿង​ញៀន ​បានចំនួន​៦នាក់ប​ន្ថែម​ទៀត ទៅតាម​ចម្លើយ​សារភាព ​របស់​ជនសង្ស័យ​ម្នាក់ ដែល​​ត្រូវចាប់ខ្លួបាន​១ថ្ងៃមុខ ​។

ការឃាត់​ខ្លួននោះ​បានធ្វើ​ឡើង ​កាល​ពីថ្ងៃទី​២២ ​ខែតុលា ​ឆ្នាំ២០១៤ នៅ​ក្នុងភូមិទឹកជា ឃុំ​ពើក ស្រុកអង្គ​ស្នួល ខេត្តក​ណ្ដាល ។ ​ជនសង្ស័យ​ដែលត្រូវ​ចាប់ខ្លួននោះ​១,​ឈ្មោះឆេង រតនា ​ហៅបឿក ​អាយុ២៨ឆ្នាំ ២,ឈ្មោះ​ឃាង​ ខៀ អាយុ​២២ឆ្នាំ ទាំង២នាក់​នេះ​ មាន​ទីលំនៅ​ក្នុងភូមិ​ខាងលើ ។ ៣,ឈ្មោះ​ រី ស៊ីដែន ហៅរិន្ទ​ ​អាយុ​២៣​ឆ្នាំ​ មុខរបរកម្មក​ររោងចក្រ ​៤,ឈ្មោះ សុខ ជាតិ ​ហៅសុខ ​ អាយុ១៩ឆ្នាំ មុខរបរកម្មក​ររោងចក្រ អ្នកទាំង​២ នៅ​​ភូមិត្រពាំង​វែង ឃុំឆក់​ឈើនាង ​ ស្រុកអង្គស្នួល ។៥.ឈ្មោះ​ ខុន សុខ​ជា អាយុ២៨ឆ្នាំ​មានទីលំ​នៅក្នុង​ភូមិ​អង្គស្នួល​ ទី១ឃុំពើក​ ស្រុកអង្គស្នួល​ មុខរបរកម្មករ​សំណង់ ​និង​ទី​៦,ឈ្មោះ ប្រាក់ រតនា​ ហៅខេម អាយុ​៣០​ឆ្នាំ មាន​ទីលំនៅក្នុង​ភូមិព្រៃក្រាយ​ ឃុំព្រៃពួច ​ស្រុកអង្គស្នួល ​មុខរបរ ​កម្មកររោងចក្រ ។

ប៉ូលិ​​​សបានឲ្យដឹងថា មុនពេល​ឈានដ​ល់ការ​ឃា​ត់ខ្លួនជន​សង្ស័យ ​ទាំង៦នាក់​ខាងលើ​នោះ កម្លាំង​ព្រហ្ម​ទណ្ឌ​ស្រុក​ និងកម្លាំង​ប៉ុស្តិ៍ពើក​បានឃាត់ ​​ខ្លួនជនសង្ស័​យម្នាក់​ឈ្មោះ  ឈុន ​សុខសាន្ត ​អាយុ៣០ឆ្នាំ មានទីលំ​នៅ​​ក្នុង ភូមិទឹក​ជា ឃុំពើ​ក ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល ។ ក្នុងខណៈ​ពេលដែល​ជននោះ​កំពុងធ្វើ​សកម្ម​ភាព ដាក់​ថ្នាំញៀន​តាមខ្លួន​ចេញ ​ចែកចា​​យកាលពីវេលា ​រសៀល​ថ្ងៃទី​២១ ខែតុលា ​ឆ្នាំ២០១៤ ហើយ​បន្ទាប់​ពី​ឃាត់​ខ្លួន​​ ជននេះបាន​ ចង្អុល​បង្ហាញបក្សពួ​កទាំង៦នាក់​ខាងលើ​​ ទើបកម្លាំងចុះ​ទៅឃាត់​ខ្លួនជា​បន្ត បន្ទាប់​ទៀតតែ​មម្ដង។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​