ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាង​ខ្លួន​មន្ត្រី​​នគរបាល​ ជិះ​​ម៉ូតូ​​ប៉ះ​គ្នា​បន្តិច​បន្តួច​​ដកកាំភ្លើង​​​​ភ្ជង់​​ ​​(មានវីដេអូឃ្លីប)

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរ​សម្នាក់​​ដែល​គេ​​អះ​អាង​ថា​​ជាមន្ត្រី​នគរបាល បាន​ដកកាំភ្លើងខ្លី​​​ភ្ជង់គំរាម​​​​ភាគី​​ម្ខាង​ទៀត​​ បន្ទាប់​​ពី​​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​ ហើយ​​ត្រូវ​សមត្ថកិច្ច​​​ឃាត់​​យក​ទៅ​សួរ​នាំ ។

រាជធានី​ភ្នំ​ពេញ ៖ បុរ​សម្នាក់​​ដែល​គេ​​អះ​អាង​ថា​​ជាមន្ត្រី​នគរបាល បាន​ដកកាំភ្លើងខ្លី​​​ភ្ជង់គំរាម​​​​ភាគី​​ម្ខាង​ទៀត​​ បន្ទាប់​​ពី​​ជួបគ្រោះ​ថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​ ហើយ​​ត្រូវ​សមត្ថកិច្ច​​​ឃាត់​​យក​ទៅ​សួរ​នាំ ។

គ្រោះថ្នាក់​ចរាចរណ៍​​នេះ​​​បង្ក​ឱ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​​ដល់​ប្រជា​ពល​​រដ្ឋ​​ធ្វើ​ដំណើរ​តាម​ផ្លូវចោមរោម​​​មើល​​ កាល​ពី​​វេលាម៉ោង​​៤​រសៀល​​ថ្ងៃទី​២៣ តុលា នៅ​ចំណុច​​​​អង់​តែន​ទួល​គោក ។

មន្ត្រី​នគរបាល​​ខាង​លើ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ វឿន វៃ អាយុ​៤១ឆ្នាំ ពាក់​ស័ក្តិ​៣ ជា​មេ​ផ្នែក​​អន្តរាគមន៍​​នគរបាល​ព្រំដែន​ ចំណែក​ភាគី​​ម្ខាង​ទៀត​ឈ្មោះ តុង​ ពៀច ភេទប្រុស អាយុ​២២ឆ្នាំ ជា​និស្សិត​ ស្នាក់​​នៅ​ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​​សុខ ។

ប្រភព​ព័ត៌មាន​ឱ្យដឹង​ថា ដំបូងលោក​មេ​ផ្នែក​​អន្តរាគមន៍​​នគរបាល​ព្រំដែន បាន​ជិះ​ម៉ូតូ​ឌ្រីមសេ​​១២៥មួយគ្រឿង​ ពាក់​ស្លាកលេខ​​ភ្នំ​ពេញ 1Q-2408 ធ្វើ​ដំណើរ​តាម​មហាវិថី​​សេនាប្រមុខ​គីម​ អ៊ីល​សុង​​ ទិសដៅ​ពី​ជើង​ទៅ​​ត្បួង​​ (បើកផ្លូវ​​​​បញ្ច្រាស​) លុះមក​ដល់​ចំណុច​កើត​ហេតុ ក៏​បាន​ប៉ះគ្នា​ជាមួយ​​ម៉ូតូ​ស្មាស់រី​វ៉ូ​​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​​ភ្នំ​ពេញ 1X-8178 បើក​ដោយ​បុរ​សម្នាក់ ទិសដៅ​ពី​​ត្បូង​ទៅ​ជើង​​​ ហើយ​​ភ្លាម​នោះលោក​​​មន្ត្រី​នគរ​បាល​ពុំ​បាន​សួរនាំ​​​អ្វី​នោះទេ ចុះពី​លើ​ម៉ូតូ​​ដកកាំ​ភ្លើង​ខ្លី​​ភ្ជង់​​គំរាម​ភាគី​ម្ខាង​ទៀត​​តែ​ម្តង​ ​​ធ្វើ​ឱ្យ​ប្រជា​ពល​​រដ្ឋ​​ចោម​​រោម​​នៅ​កន្លែង​​​កើត​ហេតុ លាន់​មាត់​​ហួស​ចិត្តគ្រប់​គ្នា ។

ក្រោយ​ពី​មានការ​ភ្ញាក់​ផ្អើល សមត្ថកិច្ច​​បាន​ចុះ​ត្រួត​ពិនិត្យ ​ដកហូត​បាន​កាំភ្លើ​​ង​​K59មួយ​ដើម និង​​នាំ​​ភាគី​​ទាំង​​ពីរ​ទៅ​​សួរ​នាំនៅ​នគរបាល​ប៉ុស្តិ៍​​បឹង​កក់​ទី​​១​​​​ ៕