ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយក​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ស្គូ VNOUKOVO សុំ​លាលែង

9 ឆ្នាំ មុន

ខាង​ព្រ​លាន​យន្តហោះ​រាយការណ៍ កាលពី​ថ្ងៃ​ទី​២៣ តុលា ថា អគ្គនាយក​របស់​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ស្គូ VNOUKOVO លោក​អាន​ដ្រេ​យ ឌី​យា​៉​កូវ និង​អគ្គនាយករង​របស់​លោក​គឺ​លោក ស័​រ​ហ្គេ​យ សូល​ណេ​ត​សេវ បាន​សុំ​លាលែង​ចេញពី​តំណែង​ក្រោយ​គ្រោះថ្នាក់​យន្តហោះ​បណ្តាល​ឱ្យ​ស្លា.ប់​អគ្គនាយក​ក្រុមហ៊ុន​ប្រេង​តូ​តា​ល់​បារាំង​លោក CHRISTOPHE DE MARGERIIE កាលពី​

ខាង​ព្រ​លាន​យន្តហោះ​រាយការណ៍ កាលពី​ថ្ងៃ​ទី​២៣ តុលា ថា អគ្គនាយក​របស់​ព្រ​លាន​យន្តហោះ​ក្រុង​មូ​ស្គូ VNOUKOVO លោក​អាន​ដ្រេ​យ ឌី​យា​៉​កូវ និង​អគ្គនាយករង​របស់​លោក​គឺ​លោក ស័​រ​ហ្គេ​យ សូល​ណេ​ត​សេវ បាន​សុំ​លាលែង​ចេញពី​តំណែង​ក្រោយ​គ្រោះថ្នាក់​យន្តហោះ​បណ្តាល​ឱ្យ​ស្លាប់​អគ្គនាយក​ក្រុមហ៊ុន​ប្រេង​តូ​តា​ល់​បារាំង​លោក CHRISTOPHE DE MARGERIIE កាលពី​យប់​ថ្ងៃ​ទី​២០ តុលា មក ។

ចំណែក​គណៈកម្មការ​សើ​ុ​ប​អង្កេត​រុ​ស្សុ​ី ប្រកាស​ថា តុលាការ​រុ​ស្សុ​ី បាន​ធ្វើការ​ចាប់ខ្លួន​និយោជិត​ព្រ​លាន​យន្តហោះ​៤​នាក់​ទៀត ក្នុង​នោះ​មាន​វិស្វករ​លោក វ្លា​៉​ឌី​មៀរ ឡឺ​ដឺ​ណេ​វ ដែល​ត្រួតពិនិត្យ​ប្រតិបត្តិការ​សម្អាត​ព្រិល​តាម​ផ្លូវ​យន្តហោះ​ចុះឡើង​នា​យប់​កើត​គ្រោះថ្នាក់ ប្រមុខ​ទទួល​បន្ទុក​ការ​ហោះហើរ​របស់​ព្រ​លាន​លោក រ៉ូ​ម៉ា​ន់ ឌូ​ណៃ​អី​ុ​យ៉េ​វ ស្ត្រី​អ្នកត្រួតពិនិត្យ​អាកាស​ជា​អ្នក​ហាត់ ការ​នាង​ស្វេត​ឡា​ណា គ្រី​វ​ស៊ូ​ន ព្រមទាំង​អ្នកត្រួតពិនិត្យ​អាកាស​លោក​អា​ឡិច​សាន់​ដ្រ៍ គ្រូ​ស​ឡូ​វ ។ អ្នក​ទាំងនោះ​ត្រូវ​ចាប់ខ្លួន​បន្ទាប់​ពី​ការ​ចាប់ខ្លួន​អ្នក​បើករថយន្ត​សម្អាត​ព្រិល​ជា​ប្រភព​នៃ​គ្រោះថ្នាក់ ៕