ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​ម្នាក់​ផ្លោះ​របង​សេត​វិមាន

9 ឆ្នាំ មុន

បុរស​ម្នាក់​បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ តុលា ក្រោយ​ពី​រូបគេ​ផ្លោះ​របង​ដែក​សេត​វិមាន មុន​ពេល​រូបគេ​ចូល​មិន​ទាន់​ដល់​អគារ​ជា​កន្លែង​រស់នៅ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​បែប​នោះ​ដូច​គ្នា​នឹង​ករណី​មួយទៀត​កាលពី​១​ខែ​មុន ។ អ្នកនាំពាក្យ​របស់​ប៉ូលិស​ពិសេស​ទទួល​បន្ទុក​ការពារ​ប្រធានាធិបតី​អា​មេ​រិ​ក លោក Edwin Donovan គូសបញ្ជាក់​ប្រាប់ AFP ថា នា​វេលា​ម៉ោង​១៩​និង​១៦

បុរស​ម្នាក់​បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ តុលា ក្រោយ​ពី​រូបគេ​ផ្លោះ​របង​ដែក​សេត​វិមាន មុន​ពេល​រូបគេ​ចូល​មិន​ទាន់​ដល់​អគារ​ជា​កន្លែង​រស់នៅ​របស់​ប្រធានាធិបតី​អា​មេ​រិ​ក ដែល​បែប​នោះ​ដូច​គ្នា​នឹង​ករណី​មួយទៀត​កាលពី​១​ខែ​មុន ។ អ្នកនាំពាក្យ​របស់​ប៉ូលិស​ពិសេស​ទទួល​បន្ទុក​ការពារ​ប្រធានាធិបតី​អា​មេ​រិ​ក លោក Edwin Donovan គូសបញ្ជាក់​ប្រាប់ AFP ថា នា​វេលា​ម៉ោង​១៩​និង​១៦​នាទី​ម៉ោង​ក្នុងស្រុក បុរស​នោះ​បាន​តោង​ឡើង​របង​ខាងជើង​របស់​សេត​វិមាន ។

រូបគេ​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ​ដោយ​ភ្នាក់ងារ​ប៉ូលិស​សម្ងាត់ ។ មាន​អាយុ​២៣​ឆ្នាំ ជន​នេះ​មានឈ្មោះ​ថា Dominie Adesanya រស់នៅ Bel Air រដ្ឋ​មា​៉​រី​ឡែ​ន ។ រូបគេ​ពុំ​មាន​អាវុធ​ជាប់​នឹង​ខ្លួន​ឡើយ​ពេល​ត្រូវ​ចាប់ខ្លួន ។ក្នុង​វី​ដេ​អូ​មួយ​ផ្សាយ​តាម​ទូរទស្សន៍​អា​មេ​រិ​ក គេ​ឃើញ​បុរស​នេះ​ទាត់​ឆ្កែ​ប៉ូលិស ដែល​លោត​មក​ខាំ​គេ បន្ទាប់​មក​រូបគេ​ត្រូវ​ភ្នាក់ងារ​ប៉ូលិស​សម្ងាត់​ចាប់ខ្លួន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មួយ​ដែល​នៅ​ក្បែរ ។ ចំណែក​ឆ្កែ​២​ក្បាល​ដែល​ត្រូវ​បុរស​នេះ​ទាត់​នោះ ត្រូវ​នាំ​ទៅ​កាន់​ពេទ្យសត្វ ។

កាលពី​យប់​ថ្ងៃ​ទី​១៩ កញ្ញា បុរស​ម្នាក់​ឈ្មោះ Omar Gonzalez អតីត​យោធា អាយុ​៤២​ឆ្នាំ ដែល​មានកូន​កាំបិត​បត់​មួយ​ដាក់​ក្នុង​ហោប៉ៅ បាន​ឡើង​ផ្លោះ​របង​ដែក​សេត​វិមាន រួច​រត់​ចូល​បាន​៦០​ម៉ែត្រ មុន​ពេល​អាច​ចូល​ដល់​ទ្វារ​សំខាន់​នៅ​ជាន់​ផ្ទាល់​ដី​របស់​សេត​វិមាន ។ ជន​នេះ​ដើរ​កាត់​បន្ទប់​ជា​ច្រើន មុន​ពេល​ត្រូវ​ចាប់ខ្លួន ៕