ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌល​សុខ​ភាព​​ស្រុកបរិបូរណ៍​​ខេត្តកំពង់ឆ្នាំង រង​ការ​ចោទ​ប្រកាន់​ថា បណ្តោយ​ទុក​​អ្នកជំងឺ​ត្រូវ​សត្វឪម៉ាល់​ទិច​រហូត​ដល់ស្លា.ប់​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ មណ្ឌល​​សុខភាព​​ស្រុក​បរិ​បូរ​ណ៍​ ខេត្ត​កំពង់​ឆ្នាំង បាន​​រង​ការ​ចោទប្រកាន់​​ពី​សំណាក់ក្រុម​គ្រួសារ​​ស្ត្រី​រង​គ្រោះ​​ដែល​ត្រូវ​​សត្វ​ឪ​ម៉ា​ល់​​ទិចស្លា.ប់ថា ​មានការ​​ធ្វេស​ប្រ​ហែ​សបណ្តោយ​ទុកអ្នក​រងគ្រោះ​រហូត​ធ្ងន់ធ្ងរ ដោយ​មិន​ព្រម​​ឱ្យ​ដឹក​មក​មន្ទីរពេទ្យ​​ខេត្ត តាម​​សំណូមពរ​របស់​ក្រុម​គ្រួសារទេ ធ្វើឱ្យអ្នកជំងឺ​ជ្រុល​ពេល​​ ទើប​ម្នីម្នា​ក​យក​មក​ពេទ្យ​ខេត្ត តែ​ជា​អកុសល ស្ត្រី​រង​គ្រោះ​បាន​ស្លា.ប់

ខេត្ត​កំពង់​ឆ្នាំង ៖ មណ្ឌល​​សុខភាព​​ស្រុក​បរិ​បូរ​ណ៍​ ខេត្ត​កំពង់​ឆ្នាំង បាន​​រង​ការ​ចោទប្រកាន់​​ពី​សំណាក់ក្រុម​គ្រួសារ​​ស្ត្រី​រង​គ្រោះ​​ដែល​ត្រូវ​​សត្វ​ឪ​ម៉ា​ល់​​ទិចស្លាប់ថា ​មានការ​​ធ្វេស​ប្រ​ហែ​សបណ្តោយ​ទុកអ្នក​រងគ្រោះ​រហូត​ធ្ងន់ធ្ងរ ដោយ​មិន​ព្រម​​ឱ្យ​ដឹក​មក​មន្ទីរពេទ្យ​​ខេត្ត តាម​​សំណូមពរ​របស់​ក្រុម​គ្រួសារទេ ធ្វើឱ្យអ្នកជំងឺ​ជ្រុល​ពេល​​ ទើប​ម្នីម្នា​ក​យក​មក​ពេទ្យ​ខេត្ត តែ​ជា​អកុសល ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​តាម​ផ្លូវ​​ទៅ​​ហើយ ។

​បុរស​​ឈ្មោះ​លាង គឹ​ម​ឡុ​ង ជា​ប្តី​របស់​​ស្ត្រី​រង​គ្រោះ​ រស់នៅ​ក្នុងភូមិ​​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ បានឱ្យ​ដឹង​ថា​​ ប្រពន្ធ​របស់​គាត់​រង​គ្រោះ​​ដោយ​សត្វ​ឪម៉ា​ល​ទិច​​ឈ្មោះគី ចំរើន អាយុ​២៧​​ឆ្នាំ គ្រួសារ​គាត់​​មានកូន​៣​នាក់ ​មានមុខរ​បរជាអ្នកនេសាទត្រី​ ។  

ប្រភព​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​ ពួក​គាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​នាំ​គ្នា​ទៅ​ដាក់​មង​​នៅ​ចំណុច​ខាងលើ​ ពេល​នោះ​ក៏បាន​បើក​កាណូតទៅ​​ក្នុង​ព្រៃ​លិច​​ទឹក ក៏​បាន​បុក​សំបុក​ឪ​ម៉ា​ល់​មួយ​សំបុក​​ធំ ហើយ​សត្វ​ឪម៉ា​ល់​ក៏​ផ្អើល​មក​​ទិច​ប្រពន្ធ​របស់​គាត់​ជា​ច្រើន​មេ ចំណែក​គាត់​បាន​ហក់​ចូល​​ទឹក​គេច​ផុត​ពីគ្រោះថ្នាក់​ ។

​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ រូប​គាត់​បាន​ដឹក​ប្រពន្ធ​មក​ដល់​មណ្ឌល​សុខភាពស្រុក​បរិបូរណ៍​នៅ​វេលា​ម៉ោង​៨​យប់ ដើម្បីឱ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ជីវិត ​។ ​ក្នុង​ពេល​នោះ​ដែរ ​គា​ត់ឃើញ​ប្រពន្ធ​គាត់​មាន​សភាព​ធ្ងន់ធ្ងរ  គាត់​និង​បងថ្លៃ​​បាន​សំណូម​គ្រូពេទ្យ​​ជួយដឹកបញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ខេត្ត ប៉ុន្តែត្រូវគ្រូពេទ្យ​ដែល​នៅ​ប្រចាំការ​ឆ្លើយ​ថា​ មិន​អី​ទេ ចាំ​មើល​បន្តិចសិន​។​រហូត​​ស្អែក​ឡើងម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៣ ​តុលា ២០១៤ ប្រ​ពន្ធ​​គាត់​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​មែនទែន​ ទើបក្រុម​គ្រូពេទ្យ​របស់​មណ្ឌល​សុខភាព​ស្រុក​បរិបូរ​ណ៍បញ្ជូន​ប្រ​ព​ន្ធរបស់​គាត់​មក​កាន់​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង តែ​អកុសល​​ប្រពន្ធ​គាត់​បាន​ដាច់ខ្យល់​ស្លាប់​នៅ​លើ រថយន្ត​សង្គ្រោះ​តែ​ម្តង​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព