ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​ខេត្តសៀមរាប​ឃាត់ខ្លួន​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​២នាក់​បញ្ជូន​ទៅ​តុលាការ​

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖​ជន​សង្ស័យ​២​នាក់​ត្រូវ​សមត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​កង​រា​ជ​អាវុធ​ហត្ថ​ខេត​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​៦ល្ងាច ថ្ងៃ​ទី​២២ តុលា ២០១៤ ខណៈពួក​គេ​កំពុង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ដឹហ្គ្រីន​ ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប ។

ខេត្ត​សៀម​រាប ៖​ជន​សង្ស័យ​២​នាក់​ត្រូវ​សមត្ថ​កិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​កង​រា​ជ​អាវុធ​ហត្ថ​ខេត្ត​ឃាត់ខ្លួន​កាល​ពី​វេលា​ម៉ោង​៦ល្ងាច ថ្ងៃ​ទី​២២ តុលា ២០១៤ ខណៈពួក​គេ​កំពុង​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ដឹហ្គ្រីន​ ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀម​រាប ។

លោក​វរ​សេនីយ៍​ឯក ស្រី យូរ៉ា មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​២នាក់​ ម្នាក់​ឈ្មោះ​យ៉ាត ជី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ ស្នាក់​នៅ​ភូមិ​-សង្កាត់​ខាង​លើ​ និង​ម្នាក់​ទៀត​ឈ្មោះ​ហ៊ិន ផល្លា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ​ រស់​នៅ​ភូមិ​សាលា​កំរើក សង្កាត់​សាលា​កំរើក ក្រុ​ង​សៀម​រាប​។

លោក​មេ​បញ្ជា​ការ​រង​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ចាប់ខ្លួន​ជន​សង្ស័យ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​បាន​ធ្វើ​ការ​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​គ្រើម១កញ្ចប់ ទម្ងន់​១០,៧៥​ក្រាម​ និង​ទូរ​ស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​ បញ្ជូន​មក​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន។

បច្ចុប្បន្ន​ជន​សង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់​ការ​តាម​ច្បាប់​​៕