ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​រឹបអូស​ឈើ​ខុសច្បាប់​រាប់​សិប​ដុំ​នៅ​ក្រុង​ស្ទឹង​ត្រែង

9 ឆ្នាំ មុន

ខេត្ត​​ស្ទឹង​ត្រែង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​អ្នកស្រី​ ស៊ុន ​យ៉ឺ​ត ​​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២២ តុលា ២០១៤​ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​ចំនួន​២​កន្លែង​ស្ថិត​ក្នុងភូមិ​កណ្តាល ​សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង​ និង​រឹបអូស​បាន​ឈើ​​រាប់​​សិប​ដុំ​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។

ខេត្ត​​ស្ទឹង​ត្រែង ៖ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​អ្នកស្រី​ ស៊ុន ​យ៉ឺ​ត ​​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២២ តុលា ២០១៤​ បាន​ចុះ​បង្ក្រាប​ទីតាំង​ស្តុក​ឈើ​ប្រណីត​ខុសច្បាប់​ចំនួន​២​កន្លែង​ស្ថិត​ក្នុងភូមិ​កណ្តាល ​សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង​ និង​រឹបអូស​បាន​ឈើ​​រាប់​​សិប​ដុំ​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។

​ប្រតិបត្តិ​ការ​ចុះ​បង្ក្រាប​នេះ​គឺ​សមត្ថកិច្ច​ចម្រុះ​បាន​ប្រើពេល​អស់​ប្រហែល​ជាង​៤​ម៉ោង​ដើម្បី​សម្រេច​ជា​លទ្ធផល​ផ្លូវការ ដោយ​កំលាំង​ចម្រុះ រួម​មាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ថ្នាក់​កណ្តាល ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទឹង​ត្រែង នគរបាល​ប៉ុស្តិ៍​រដ្ឋបាល កម្លាំង​​កងរាជអាវុធហត្ថ​ខេត្ត និង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ បាន​រក​ឃើញ​ឈើ​ប្រណីត​ខុសច្បាប់​ជា​ច្រើន​ដូច​ជា ​ប្រភេទ​ឈើ​ធ្នង់​សន្លឹក​តូច​ធំ​​ដែល​​កំពុង​មាន​តម្លៃ​ក្នុង​ទីផ្សារ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម​និង​ស្រុក​ចិន​។ ​ដោយឡែក​មួយ​ចំនួន​ទៀត​គេ​បាន​រក​ឃើញ​គំនរ​ឈើ​គ្រញូង​ប្រមាណ​ជិត​៩៦​ដុំ​ផង​ដែរ​។ ​

យោង​តាម​ការ​ឱ្យ​ដឹង​ពី​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​បានឱ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​នេះ​មាន​ឈ្មោះ យក់ សុខា និង​ឈ្មោះ គង់ ផ​ល្លី​។​ ពេល​ចុះ​បង្ក្រាប​សមត្ថកិច្ច​មិន​បាន​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ទាំង​ពីរ​នាក់​ខាងលើ​នោះ​ទេ​ គឺ​គ្រាន់តែ​សាកសួរ​រក​ម្ចាស់​​ឈើ​តែ​ប៉ុណ្ណោះ​។ ​សមត្ថកិច្ច​​បន្ត​ថា ​ឈើ​ជា​ច្រើន​សន្លឹក​និង​ជា​ច្រើន​ដុំ​នេះ ត្រូវ​បាន​ក្រុម​ឈ្មួញ​លាក់ក្នុង​អាង​ទឹក និង​ក្នុងបន្ទប់ ។ ផ្ទះ​​​ឈ្មោះ យក់ សុខា ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ ប្រភេទ​ឈើ​ធ្នង់​ចំនួន​២០​សន្លឹក​ និង​ផ្ទះ​ឈ្មោះ គង់ ផ​ល្លី សមត្ថកិច្ច​រក​ឃើញ​ឈើ​ប្រភេទ​នាងនួន​២៧​ដុំ និង​ឈើ​ធ្នង់​ដុំ​និង​ឈើ​ធ្នង់សន្លឹក​ចំនួន​១៥៣​សន្លឹក​។ ឈើ​ទាំងនេះ​មានមុខ​កាត់ ចាប់ពី​២​តឹក​រហូត​ដល់​៨​តឹក កម្រាស់​៥​ហ៊ុន​ទៅ​មួយ​តឹក ​និង​មាន​ប្រវែង​ពី​១​ម៉ែត្រ​រហូត​ដល់​២​ទៅ​៣​ម៉ែត្រ​។

ម្ចាស់ផ្ទះ​ស្តុក​ឈើ​ប្រណីត​ឈ្មោះ យក់ សុខា បាន​ប្រាប់​សមត្ថកិច្ច​ថា ​ឈើ​ប្រណីត​ទាំងនេះ​ម្ចាស់​ឈើ​គឺជា​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ថាំង​។​ ឈ្មោះ​ថាំង​ត្រូវ​បាន​គេ​ស្គាល់​គឺជា​ថៅកែ​ឈើ​ដុះ​ស្លែ​ម្នាក់​នៅ​ខេត្តស្ទឹងត្រែង​ហើយ​ក៏​ធ្លាប់​បាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​ក្នុង​ករណី​ស្តុក​ឈើ​ជា​ញឹកញាប់​ផង​ដែរ​ក្នុង​រយៈពេល​កន្លង​មក​ ៕​