ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ស៊េរី​ណា​ត្រូវ​បាន​បំបាក់​ដោយ​នាង Halep ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ព្រឹត្តិការណ៍​ដំណាក់​ឆ្នាំ WTA Championships 2014

9 ឆ្នាំ មុន

ស៊េរី​ណា វី​លៀម បាន​ទទួល​រង​នូវ​ការ​បរាជ័យ​ដ៏​អាម៉ាស់​ក្នុង​អាជីព​របស់​ខ្លួន​រយៈពេល​១៦​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​កាលពី​ថ្ងៃ​ពុធ ទី​២២ តុលា ក្នុង​កម្មវិធី WTA Championships នា​ប្រទេស​សិង្ហ​បុរី នាង​បាន​ចាញ់​ក្រោម​ថ្វីដៃ​កីឡាការិនី​ជើង​ខ្លាំង​របស់​រូ​ម៉ា​នី គឺ​នាង Simona Halep ក្នុង​លទ្ធផល​២​សិត​ជាប់​ៗ​គ្នា ។

ស៊េរី​ណា វី​លៀម បាន​ទទួល​រង​នូវ​ការ​បរាជ័យ​ដ៏​អាម៉ាស់​ក្នុង​អាជីព​របស់​ខ្លួន​រយៈពេល​១៦​ឆ្នាំ​ចុង​ក្រោយ​នេះ ខណៈ​កាលពី​ថ្ងៃ​ពុធ ទី​២២ តុលា ក្នុង​កម្មវិធី WTA Championships នា​ប្រទេស​សិង្ហ​បុរី នាង​បាន​ចាញ់​ក្រោម​ថ្វីដៃ​កីឡាការិនី​ជើង​ខ្លាំង​របស់​រូ​ម៉ា​នី គឺ​នាង Simona Halep ក្នុង​លទ្ធផល​២​សិត​ជាប់​ៗ​គ្នា ។

Halep បាន​យកឈ្នះ​នាង​ស៊េរី​ណា ដែល​ជា​ម្ចាស់​ជើងឯក​ព្រឹត្តិការណ៍​នេះ​៥​ជំនាន់​ក្នុង​លទ្ធផល​៦-០ និង​៦-២ ឆ្លង​ផុត​វគ្គ​២ នៃ​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ដោយ​ក្តី​រីករាយ ។ លទ្ធផល​នេះ​បាន​ធ្វើ​ឱ្យ​កីឡាការិនី​រូ​ម៉ា​នី Halep រូប​នេះ​ខិតចូល​កាន់តែ​កៀក​នឹង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។

ក្នុង​ពេល​ប្រកួត ស៊េរី​ណា បាន​ធ្វើ​ឱ្យ​មាន​កំហុស double-faults ចំនួន​៦​លើក ។ នាង​បាន​ថ្លែង​ថា ៖ «​សឺ​វី​ស​ខ្ញុំ​មិនសូវ​ជា​ដូច​បំណង​ទេ​។ គ្រប់ពេល​ដែល​ខ្ញុំ​វាយ​សឺ​វី​ស​ទី​១ គឺ​ខ្ញុំ​ពិតជា​រំភើប និង​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់ ។ តែ​យ៉ាងណា លទ្ធផល​លើក​នេះ​ពិតជា​ធ្វើ​ឱ្យ​ខ្ញុំ​ខ្មាស​អៀន​ខ្លួនឯង​យ៉ាង​ខ្លាំង ។ ខ្ញុំ​បាន​មើល​ការ​ប្រកួត​របស់​នាង Halep រាប់​មិន​អស់ ហើយ​ដូច​ជា​ខ្ញុំ​បាន​និយាយ​អ​ញ្ចឹ​ង​ពី​មុន​មក​នាង​មិន​ដែល​លេង​បាន​ល្អ​ដូច្នេះ​ទេ​» ។

បន្ទាប់​ពី​ជ័យជម្នះ​២២​ប្រកួត​បន្តបន្ទាប់​គ្នា ស៊េរី​ណា ហាក់ដូចជា​សំណាង​មិនល្អ ខណៈ​នាង​ចាញ់​ដល់​ទៅ​៤​លើក ។ បើ​ប្រៀបធៀប​នឹង​២​ឆ្នាំ​មុន​២៩​ប្រកួត គឺ​នាង​ចាញ់​តែ​១​លើក​ប៉ុណ្ណោះ​។ ឯ​ជ័យជម្នះ​ក្នុង​ក្របខ័ណ្ឌ​ធំ​វិញ ឆ្នាំ​នេះ​គឺ​នាង​ឈ្នះ​បាន​តែ​១​លើក​ប៉ុណ្ណោះ​លើ​ទឹកដី​កំណើត​របស់​ខ្លួន ។

ចំពោះ​នាង Halep វិញ លទ្ធផល​លើក​នេះ​អាច​និយាយ​បាន​ថា ល្អ​ជាង​ពេល​ណា​ៗ​ទាំងអស់​ក្នុង​អាជីព ។ វា​ជា​លើក​ទី​១ ហើយ​រយៈពេល​២​ឆ្នាំ ដែល​កីឡាការិនី​លំដាប់​ទី​៤៧ ពិភពលោក​រូប​នេះ​យកឈ្នះ​កីឡាការិនី​លំដាប់​ទី​១ ពិភពលោក​។ នាង​បាន​ថ្លែង​ថា ៖ «​នេះ​ជា​ការ​ប្រកួត​ល្អ​ជាងគេ​ក្នុង​ជីវិត​របស់ខ្ញុំ ។ កម្លាំង​វាយ​សឺ​វី​ស​របស់ខ្ញុំ​ពិតជា​ខ្លាំង​មិន​គួរ​ឱ្យ​ជឿ ។ ដូច្នេះ ការ​ប្រកួត​លើក​នេះ​ពិតជា​មាន​ន័យ​ខ្លាំង​ណាស់​»​។

ដោយឡែក​នាង​អាណា អុ​ី​វ៉ា​ណូ​វិច ទទួល​បាន​ឱកាស​ឈាន​ទៅ​វគ្គ​បន្ត​ផង​ដែរ បន្ទាប់​ពី​នាង​ផ្តួល​កីឡាការិនី​កា​ណា​ដា Eugenie Bouchard ក្នុង​លទ្ធផល​៦-១ និង​៦-៣ ។ កីឡាការិនី​វ័យ​២៧​ឆ្នាំ​របស់​ស៊ែ​ប៊ី​រូប​នេះ​ថ្លែង​ថា ៖ «​នេះ​ជា​ប្រព័ន្ធ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​ដ៏​ល្អ​ដែល​ខ្ញុំ​នៅ​តែ​មានឱកាស​» ៕