ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ណា​ម ម៉ូរា​៉​ក់ ជួប ហ៊ុ​ល ដា​រា កំណត់​វាសនា​នរណា​ឡើង​ទៅ​ប្រកួត​វគ្គ​បន្ត

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ក្នុង​ក្របខ័ណ្ឌ​ដណ្តើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន K-Cement ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែល​ត្រូវធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន នា​ថ្ងៃអាទិត្យ ទី​២៦ តុលា សម្រាប់​ពូ​ល B បាន​ឈាន​ចូល​ដល់ទី​បញ្ចប់​អស់ហើយ ។ ណា​ម ម៉ូរា​៉​ក់ មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ ហ៊ុ​ល ដា​រា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ក្នុង​ក្របខ័ណ្ឌ​ដណ្តើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន K-Cement ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​ដែល​ត្រូវធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​ធី​អិន នា​ថ្ងៃអាទិត្យ ទី​២៦ តុលា សម្រាប់​ពូ​ល B បាន​ឈាន​ចូល​ដល់ទី​បញ្ចប់​អស់ហើយ ។ ណា​ម ម៉ូរា​៉​ក់ មក​ពី​ក្លិប​ពន្លឺ​សាមគ្គី​ខេត្តបាត់ដំបង ត្រូវ​ជួប​ប្រកួត​ជាមួយ ហ៊ុ​ល ដា​រា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។

រវាង ណា​ម ម៉ូរា​៉​ក់ និង​ហ៊ុ​ល ដា​រា ប្រកួត​បាន​២​លើក​ម្នាក់​រួច​មក​ហើយ ប៉ុន្តែ​លទ្ធផល​មិន​ដូច​គ្នា​ទេ ។ ណា​ម ម៉ូរា​៉​ក់ ប្រកួត​២​លើក​ឈ្នះ​១​លើក និង​ចាញ់​១​លើក ចំណែក ហ៊ុ​ល ដា​រា ប្រកួត​បាន​២​លើក​ដូច​គ្នា ប៉ុន្តែ​ចាញ់​ទាំង​២​លើក​តែ​ម្តង ។ ទោះបី​យ៉ាងណា ណា​ម ម៉ូរា​៉​ក់ មិន​ប្រាកដ​ថា មាន​វាសនា​ល្អ​ជាង ហ៊ុ​ល ដា​រា នោះ​ទេ លើកលែងតែ​គេ​ប្រកួត​ឈ្នះ​លើក​នេះ ។ ចំណែក ហ៊ុ​ល ដា​រា ដែល​មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​ម្តង​ផង​នោះ បើសិនជា​ចង់​យកឈ្នះ ហ៊ុ​ល ដា​រា ក៏​មិនមែន​ជា​ការ​ងាយស្រួល​នោះ​ឡើយ ។

ម្យា​៉​ង ហ៊ុ​ល ដា​រា ជា​អ្នក​ប្រដាល់​ចាស់វស្សា មាន​បទ​ពិសោធ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​ជាង​ឯ​ចិត្ត​ក៏​សឿង​ណាស់​ដែរ ។ ដូច្នេះ ណា​ម ម៉ូរា​៉​ក់ មិន​អាច​មើល​ស្រាល​លើ ហ៊ុ​ល ដា​រា បាន​ឡើយ ហើយ​ការ​ប្រកួត​លើក​នេះ​ទាំង ណា​ម ម៉ូរា​៉​ក់ និង​ហ៊ុ​ល ដា​រា សុទ្ធតែ​ចង់​ឈ្នះ​ដូច​គ្នា ដោយសារ ណា​ម ម៉ូរា​៉​ក់ បើសិនជា​ឈ្នះ​លើក​នេះ គេ​អាច​មានឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ស្វ័យប្រវត្តិ ។ តែ​បើសិនជា​ប្រកួត​ចាញ់​វិញ​នោះ​ទាំង ណា​ម ម៉ូរា​៉​ក់ និង​ហ៊ុ​ល ដា​រា ត្រូវ​រង់ចាំ​គណៈកម្មការ​បូក​សរុប​ពិន្ទុ​មើល​សិន ។

រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​ក្នុង​ពូ​ល B គេ​ដឹង​រួច​មក​ហើយ​ថា​មាន​តែ ហែល វា​៉ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​ម្នាក់​ប៉ុណ្ណោះ ដែល​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដោយសារ​កីឡាករ​រូប​នេះ​ប្រកួត​៣​លើក​គឺ​ឈ្នះ​ទាំង​៣​លើក កំពុង​តែ​ឈរ​នៅ​ក្នុង​លំដាប់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ។ ចំណែក ហេង វាសនា មក​ពី​ក្លិប​ព្រៃ​ទទឹង​មាន​ឫទ្ធិ ខេត្តបាត់ដំបង ដែល​បាន​ប្រកួត​ចប់​មុនគេ​ជាមួយ ហែល វា​៉ ដែរ​នោះ ពេ​េ​ល​នេះ​កំពុង​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ការ​ប្រកួត​រវាង ណា​ម ម៉ូរា​៉​ក់ និង​ហ៊ុ​ល ដា​រា លើក​នេះ​ជា​បន្ត​ទៀត ។ ហេង វាសនា ប្រកួត​បាន​៣​លើក ឈ្នះ​១​លើក ចាញ់​២​លើក ដូច្នេះ​បើ ហ៊ុ​ល ដា​រា ឈ្នះ ណា​ម ម៉ូរា​៉​ក់ អ្នក​ទាំង​៣​រូប​នេះ​គឺ​សម្រេច​ទៅ​លើ​ការ​បូក​សរុប​ពិន្ទុ​ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ទាំងអស់​គ្នា ។ ប៉ុន្តែ​បើ ណា​ម ម៉ូរា​៉​ក់ ឈ្នះ​វិញ នោះ ហ៊ុ​ល ដា​រា និង ហេង វាសនា  នឹង​ត្រូវ​ជ្រុះ​ចេញពី​វគ្គ​នេះ​ទាំង​២​នាក់​តែ​ម្តង ៕