ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​កម្ពុជា-​អូស្ត្រាលី​ប្តេជ្ញា​កំណែ​ទម្រង់​ស៊ីជម្រៅ ​និង​ពង្រឹងគុណភាព​ការ​សិក្សា​​

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​ឃើញ​យុទ្ធសាស្ត្រ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ស៊ី​ជ​ម្រៅរបស់​ក្រសួង​អប់រំ​យុវជន និង​កីឡា លើក​ដំបូង សាលា​កម្ពុជា-​អូស្ត្រាលី​បាន​សាទរ​ចំពោះ​ចំណាត់ការនេះ និង​បាន​ប្តេជ្ញា​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ និង​ពង្រឹងគុណភាព​សិក្សា​របស់​សិស្ស​​តាម​ទិ​សដៅ​ក្រសួង​អប់រំ​ឆ្នាំ​សិក្សា​ថ្មី និង​អនាគត​។

​រាជធានី​ភ្នំពេញ ​៖ បន្ទាប់​ពី​ឃើញ​យុទ្ធសាស្ត្រ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​ស៊ី​ជ​ម្រៅរបស់​ក្រសួង​អប់រំ​យុវជន និង​កីឡា លើក​ដំបូង សាលា​កម្ពុជា-​អូស្ត្រាលី​បាន​សាទរ​ចំពោះ​ចំណាត់ការនេះ និង​បាន​ប្តេជ្ញា​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ និង​ពង្រឹងគុណភាព​សិក្សា​របស់​សិស្ស​​តាម​ទិ​សដៅ​ក្រសួង​អប់រំ​ឆ្នាំ​សិក្សា​ថ្មី និង​អនាគត​។

​នាយក​សាលា​កម្ពុជា-​អូស្ត្រាលី​ លោក​ផា​ន់ សិ​ទ្ធី​ បាន​លើក​ឡើង​ក្នុង​សិក្ខាសាលាស្តី​ពីការ​លើកកម្ពស់​វិស័យ​អប់រំ និង​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​សិក្សា២០១៤-​២០១៥ និង​ឆ្នាំ​ខាង​មុន​នា​ព្រឹក​ថ្ងៃ​ទី​២៣ តុលា​ ​ថា ​ដើម្បី​ឆ្លើយ​បត​នឹង​កំណែទម្រង់​របស់​ក្រសួង​អប់រំ ក៏​ដូច​ជា​រាជរដ្ឋាភិបាល​ សាលា​កម្ពុជា​-អូស្ត្រាលី​បាន​គិតគូ​រពី​គុណភាព​សិស្ស វិន័យ សីលធម៌ ពិសេស​នោះ​ពង្រឹងគុណភាព​សិក្សា​សិស្ស និង​ការ​បង្រៀន​គ្រូ​ឆ្នាំ​សិក្សា​ថ្មី និង​អនាគត។

​លោក​បញ្ជាក់​ថា​ «​យើង​ត្រូវ​ពង្រឹង​ពុ​ម្ព(​គ្រូ​)​ជា​មុន​សិន គឺ​ត្រូវ​សំរិតសំរាំង​ជ្រើសរើស​គ្រូ​ដែល​មាន​គរុ​កោសល្យ ​​ជាក់ស្តែង​បច្ចុប្បន្ននេះ​​​គ្រូ​​ផ្នែក​ភាសារ​អង់គ្លេសមួយ​ចំនួន​​នៅ​សាលា​យើង​​មិន​ទាន់​មាន​គរុកោសល្យ​នៅឡើយ​ទេ គឺ​គាត់​ចប់​ការ​សិក្សា​ត្រឹមតែ​ថ្នាក់បរិញ្ញាប័ត្រ​ថ្នាក់​សាលា​អង់គ្លេស​ប៉ុណ្ណោះ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​សាលា​ជ្រើសរើស​យក​គ្រួ​ដែល​មាន​គរុកោសល្យ​ជំនាញ​ភាសា​អង់គ្លេស​មក​បង្ហាត់​គ្រូ​ដែល​មិន​ទាន់​មាន​គរុកោសល្យ​ទាំងនោះ ។

ដូច្នេះ​នៅ​ពេល​គ្រូ​មាន​ជំនាញ​គរុ​កោសល្យ នោះ​នឹង​អាច​ពង្រឹងសមត្ថភាព​សិស្ស​»​។​    ​ទោះបីជាមានការ​​អះអាង​បែប​នេះ​ក្តី​ នាយក​សាលា​រូប​នេះ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​ថា ​​បច្ចុប្បន្ន​នេះ​មាន​សិស្ស​មួយ​ចំនួន​មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា បែរជា​យក​ពេល​ទៅ​លេង​សំភារៈ​ទំនើប​ទៅ​វិញ​(​ទូរស័ព្ទ អាយ​ផេ​ត …) ។ ដូច្នេះ​ដើម្បី​ពង្រឹងគុណភាព​សិស្ស សាលា​កម្ពុជា-អូស្ត្រាលី​នឹង​ដាក់​វិធានការ ​ដោយ​មិន​អនុញ្ញាតឲ្យ​សិស្ស​យក​ទូរស័ព្ទ ឬ​អាយ​ផេ​ត​លេង​ក្នុង​បន្ទប់រៀនទេ គឺ​ត្រូវ​បិទ​ទូរស័ព្ទ​នៅ​ពេល​សិក្សា ឬ​ប្រមូល​ទុក​មួយ​កន្លែង​ដើម្បី​ឲ្យ​សិស្ស​មាន​អារម្មណ៍​រៀន​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព