ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ជាង​១៥០​ត្រៀម​ចូលរួម​​តាំង​ពិ​ព័រណ៍រថយន្ត សំភា​រៈ និង​សេវាកម្ម​ជួសជុល​ខ្នាត​អន្តរជាតិ​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន​ប្រមាណ​ជាង​១៥០​​ដែល​មក​​ពី​ប្រទេស​ ចិន អា​ឡឺ​ម៉​ង់ ​ជប៉ុន តៃវ៉ាន់​ ម៉ា​ឡេ​ស៊ី ថៃ ​សហរដ្ឋ​អាមេរិក​ និង​​ប្រទេស​​សិ​ង្ហ​បុរី​​គ្រោង​ចូល​​រួម​​​​តាំង​​
ពិ​​ព័រ​ណ៍​​​វិស័យ​​រថ​​យន្ត​ គ្រឿង​​បន្លាស់ ​សំ​ភា​រៈ ​និង​​សេវា​កម្ម​​​ជួស​ជុល​​រថ​យន្ត​ខ្នាត​អន្តរជាតិ​​​ដ៏​ធំ​បំផុត​​​នៅ​កម្ពុជា ​ដែល​​​នឹង​ប្រព្រឹត្ត​​​ទៅ​ចាប់​ពី​​ថ្ងៃ​ទី​៣០​ ​​តុលា ដល់​​​ថ្ងៃ​ទី​២​ ​​វិច្ឆិកា ​២០១៤ ​​នៅ​មជ្ឈ​​មណ្ឌល​​​ពិ​ព័រណ៍​ និង​សន្និ​បាត​​កោះ​​ពេជ្រ​។​

យោង​​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពិ​ព័រ​ណ៍ខាង​លើក​នេះ​រៀបចំ​ដោយ​ក្រុមហ៊ុន​ AMB Group គាំទ្រ​ដោយ​ក្រសួង​ពាណិជ​កម្ម និង​ឧស្សាហកម្ម​រថយន្ត​នៅ​កម្ពុជាក្នុង​គោលបំណង​បង្ហាញ​នូវ​ផលិតផល​ចុង​ក្រោយ​បំផុត និង​ផ្តល់​ឱកាស​ឲ្យ​អ្នកចូលរួម​បាន​ជួប​ផ្ទាល់​ជាមួយ​សហគ្រិន​​អន្តរជាតិ និង​អ្នក​ផ្គត់ផ្គង់ដើម្បី​បង្កើត​ឱកាស​សម្រាប់​អ្នកជំនាញ និង​អ្នកជំនួញ​។

សេចក្តី​ប្រកាស​ដដែល​ក៍បាន​បញ្ជាក់​ទៀត​ថា ពិ​ព័រណ៍​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ឧស្សាហកម្ម​រថយន្ត​នៅ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​ផ្លាស់​ប្តូរ ដោយនៅ​ពេល​នេះ​មាន​មនុស្ស​​កាន់តែ​ច្រើន​កំពុង​ទិញ​រថយន្ត​ថ្មី ខ​ណៈ​ពេល​ដែល​​រថយន្តក្រុង និង​​រថយន្ត​ដឹក​​ទំនិញ​កំពុង​​តែ​មាន​​ភាព​រីក​ចំរើន និង​​សំបូរបែប​។​ ពិ​ព័រណ៍​នេះ​ក៏ជា​ឱកាស​ពង្រីក​ក្នុង​ការ​ផ្គត់ផ្គង់​ឧបករណ៍គ្រឿងបន្លាស់ និង​សេវាកម្ម​ជួសជុល​ដែល​មានគុណ​ភាពដើម្បី​បំពេញតម្រូវការ​អ្នក​ប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​៕