ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​កា​រ​ប្រកួត​​កីឡា​វាយ​​សី​រើស​​ជើងឯក​​ប្រចាំឆ្នាំ​​2014

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​សី​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៤ ដែល​ធ្វើ​ឡើង​អស់​រយៈពេល​៥​ថ្ងៃ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក មក​ដល់​ថ្ងៃ​ទី​២២ តុលា បាន​បញ្ចប់​ជា​ស្ថាពរ ហើយ​ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​ក្រោម​អធិបតីភាព​លោក​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ។​លោក​ប៊ូ ជុំ​សេរី បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ប្រកួត​កីឡា​វាយ​សី​នេះ​បាន​ផ្តល់​ឱ្យ​កីឡាករ​-​កីឡាការិនី​បញ្ចេញ​នូវ​សមត្ថភាព ទេព​កោសល្យ​ដែល​បាន​ហ្វឹកហាត់​កន្លង​មក និង​ជា​បទ​ពិសោធ​ដើម្បី​ដកស្រង់​នូវ​ចំណុចខ្លាំង​យក​មក​កែប្រែ​ដុសខាត់​នូវ​ចំណុច​ខ្វះខាត ។

លោក​បន្ត​ទៀត​ថា ការ​អភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា គឺជា​ទស្សនវិស័យ​ថ្មី​មួយ​ដែល​តម្រង់​ទិស​វិស័យ​កីឡា​ជាតិ​ឈាន​ទៅ​រក​ការ​ធ្វើ​ទំនើប​កម្ម ដើម្បី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប និង​ដើម្បី​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ ក៏​ដូច​ជា​សេដ្ឋកិច្ចជាតិ​ទាំងមូល ។ ចំពោះ​លទ្ធផល​ចំណាត់ថ្នាក់​មាន​ដូច​ខាងក្រោម ៖

វិញ្ញាសា​វាយ​ទោល​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ លេខ​១ បាន​ទៅ​កីឡាករ​វ៉ា​ត វ៉ា​ន់​ធន់ លេខ​២ កីឡាក​រលឹម ប៉េង​យី​ង និង​លេខ​៣ កីឡាករ​ហេង ម៉េ​ង​លី ទាំង​៣​នាក់​មក​ពី​ក្លិប​ខេត្តកំពង់ឆ្នាំង ។ វិញ្ញាសា​វាយ​គូ​កុមារ​អាយុ​ក្រោម​១៣​ឆ្នាំ លេខ​១ បាន​ទៅ​កីឡាករ​ហេង ម៉េ​ង​លី និង​កីឡាករ​វ៉ា​ត វ៉ា​ន់​ធន់ មក​ពី​ក្លិប​ខេត្តកំពង់ឆ្នាំង ។ វិញ្ញាសា​វាយ​ទោល​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ លេខ​១ បាន​ទៅ​កីឡាករ​សោម ឌី​ណា មក​ពី​ក្លិប​ត្រពាំង​ស្រែ ។ វិញ្ញាសា​វាយ​គូ​យុវជន​អាយុ​ក្រោម​១៦​ឆ្នាំ លេខ​១ បាន​ទៅ​កីឡាករ​រស់ សម្បត្តិ និង​សោម ឌី​ណា មក​ពី​ក្លិប​ត្រពាំង​ស្រែ ។

វិញ្ញាសា​វាយ​ទោល​បុរស ក្របខ័ណ្ឌ​ក​១ លេខ​១ បាន​ទៅ​កីឡាករ​ទេព ចាន់​ម៉ា​រ៉ា មក​ពី​ក្លិប​ខេត្តកំពង់ឆ្នាំង ។ វិញ្ញាសា​វាយ​គូ​បុរស​ក្របខ័ណ្ឌ​ក​១ លេខ​១ បាន​ទៅ​កីឡាករ​ទាវ យុ​៉​ង​វណ្ណៈ និង​កីឡាករ​ងួ​ន កា​ណូ​រ៉ា មក​ពី​ក្លិប​ត្រពាំង​ស្រែ ។ វិញ្ញាសា​វាយ​ទោល​បុរស​ក្របខ័ណ្ឌ​ក​២ អាយុ​ក្រោម​១៩​ឆ្នាំ លេខ​១ បាន​ទៅ​កីឡាក​រលឹម ប៉េង​ហេង មក​ពី​ក្លិប​ខេត្តកំពង់ឆ្នាំង ។ វិញ្ញាសា​វាយ​គូ​បុរស​ក្របខ័ណ្ឌ​ក​២ អាយុ​ក្រោម​១៩​ឆ្នាំ លេខ​១ បាន​ទៅ​កីឡាករ​ឡេ​ង វណ្ណៈ និង​កន ចាន់​ថន មក​ពី​ក្លិប​ត្រពាំង​ស្រែ ។
វិញ្ញា​សា​​វាយ​ទោល​នារី លេខ​១ បាន​ទៅ​កីឡាការិនី កែវ​ពេជ្រ ឆ​រ៉ា​វី មក​ពី​ក្លិប​ខេត្តស្វាយរៀង រីឯ​វិញ្ញាសា​វាយ​គូ​នារី លេខ​១ បាន​ទៅ​កីឡាការិនី អ៊ុ​ង វល​ក្ខ័​ទេវី និង​កីឡាការិនី នួន សុ​ភ័​ក្រ មក​ពី​ក្លិប​ខេមរៈ ។

វិញ្ញាសា​វាយ​គូ​វ័យចាស់ អាយុ​៤០​ឆ្នាំ​ឡើង លេខ​១ បាន​ទៅ​កីឡាក​រលឹម កៅ និង​កីឡាករ​រស់ អិន​សុផល មក​ពី​ក្លិប​ព្រះ​ខ័ន​រាជ ។ វិញ្ញាសា​វាយ​ជា​ក្រុម​បុរស​លេខ​១ បាន​ទៅ​ក្លិប​ត្រពាំង​ស្រែ​, លេខ​២ ក្លិប​ខេត្តកំពង់ចាម និង​លេខ​៣ ក្លិប​មុន្នី​ឋា​ប​នា ។ សូម​បញ្ជាក់​ថា ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​២០១៤​នេះ គឺ​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​១៨ តុលា មក​ម្ល៉េះ ដោយ​មាន​១៤​ក្លិប និង​កីឡាករ​-​កីឡា​រិ​នី​សរុប​ចំនួន​២១៨​នាក់ ក្នុង​នោះ​កីឡាការិនី​មាន​ចំនួន​១៨​នាក់​ចូលរួម ៕