ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​ស៊ុ​ង​ណែនាំ​បន្ទះ​Chip​ជំនាន់​ថ្មី

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សាំ​សុ​៊​ង​បាន​ណែនាំ​បន្ទះ​Chip​ជំនាន់​ថ្មី​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផ្ទ​ត់​ផ្គង់​បន្ទះ​Chip IBM, Cisco, Intel និង​ក្រុមហ៊ុន​Google ។លក្ខណៈ​ពិសេស​របស់​Chip​នោះ​គឺ​មាន​ប្រវែង​២០​ណា​នូ​ម៉ែត្រ (០.០០០ ០០០ ០០១​ម៉ែត្រ​) កម្លាំង​៨​ជី​ហ្គា​ប៊ីត DDR4 មាន​សមត្ថភាព​ខ្លាំង និង​មាន​ល្បឿន​លឿន ព្រមទាំង

យោង​តាម​គេហទំព័រ​បរទេស​ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​សាំ​សុ​៊​ង​បាន​ណែនាំ​បន្ទះ​Chip​ជំនាន់​ថ្មី​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផ្ទ​ត់​ផ្គង់​បន្ទះ​Chip IBM, Cisco, Intel និង​ក្រុមហ៊ុន​Google ។លក្ខណៈ​ពិសេស​របស់​Chip​នោះ​គឺ​មាន​ប្រវែង​២០​ណា​នូ​ម៉ែត្រ (០.០០០ ០០០ ០០១​ម៉ែត្រ​) កម្លាំង​៨​ជី​ហ្គា​ប៊ីត DDR4 មាន​សមត្ថភាព​ខ្លាំង និង​មាន​ល្បឿន​លឿន ព្រមទាំង​ផ្ទុក​រាល់​ទិន្នន័យ សំខាន់​ៗ​មួយ​ចំនួន​របស់​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដូច​ជា ម៉ាស៊ីន​កុំ​ព្យូ​រ​ទ័​រលើ​តុ Laptop និង​ឧបករណ៍​ដទៃ​ទៀត ។

លោក​Baek Jee-hoo នាយក​ទីផ្សារ​ចែកចាយ​បន្ទះ​Chip ប្រចាំ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​និយាយ​ថា ផលិតផល​មួយ​ប្រភេទ​នេះ​មានមុខ​ងារ​សំខាន់​ផ្តោត​លើ​ការ​គ្រប់គ្រង​ទិន្នន័យ និង​ជា​ការ​បំពេញ​រាល់​សេចក្តី​ត្រូវការ​របស់​អិ​ថិ​ជន​លើ​ទីផ្សារ​បច្ចេកវិទ្យា​នា​ពេល​បច្ចុប្បន្ន ។
យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៊ូ​ស្តុ​ន សហរដ្ឋអាមេរិក Gartner លើក​ឡើង​ថា ទីផ្សារ​នៃ​បន្ទះ​Chip នឹង​កើនឡើង​ប្រមាណ​ជា​៣៧​ភាគរយ​រហូត​ដល់​ឆ្នាំ​២០១៨ ៕


 ​