ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ល់​ឌី​វ​នឹង​បង្កើន​ការ​នាំ​ចេញ​ត្រី​ទៅ​ទីផ្សារ​អា​មេ​រិ​ក

9 ឆ្នាំ មុន

ម៉ា​ល ៖ លោក Mohamed Saeed រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​បាន​ដាក់​ទិស​ដៅ​សម្រាប់​ការ​បង្កើន​ការ​នាំ​ចេញ​ត្រី​យ៉ាងច្រើន​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០១៨ ។ ក្នុង​ជំនួប​នៃ​កិច្ច​ពិភាក្សា​ជាមួយ​អ្នកតំណាង​ភ្នាក់ងារ​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង លោក Saeed បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ពង្រីក​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក​

ម៉ា​ល ៖ លោក Mohamed Saeed រដ្ឋមន្ត្រី​កិច្ចការ​សេដ្ឋកិច្ច​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​បាន​ដាក់​ទិស​ដៅ​សម្រាប់​ការ​បង្កើន​ការ​នាំ​ចេញ​ត្រី​យ៉ាងច្រើន​ទៅ​កាន់​ទីផ្សារ​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ​២០១៨ ។ ក្នុង​ជំនួប​នៃ​កិច្ច​ពិភាក្សា​ជាមួយ​អ្នកតំណាង​ភ្នាក់ងារ​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង លោក Saeed បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​ពង្រីក​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក​សម្រាប់​ផលិតផល​ត្រី​របស់​ម៉ា​ល់​ឌី​វ និង​ការ​បង្កើន​បរិមាណ​ត្រី​នាំ​ចេញ​ផង​ដែរ ។

ម្យ៉ាងទៀត ថ្មី​ៗ​នេះ​យើង​បាន​ចូលរួម​ត្រឹមតែ​ការ​តាំងពិព័រណ៍​នៅ​ទីក្រុង Boston ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​ច្រក​ទ្វារ​នៃ​កិច្ច​ពិភាក្សា​ទៅ​នឹង​ការ​ចាប់ផ្តើម​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​ដទៃ​ទៀត នៅ​សហរដ្ឋអាមេរិក ដើម្បី​បង្កើន​ផ្សារ​ហ៊ុន ។

ដោយ​ទ្បែ​ក អ្នកតំណាង​របស់​សហរដ្ឋអាមេរិក​បាន​លើក​ទ្បើ​ង​ថា ប្រទេស​ម៉ា​ល់​ឌី​វ​មានឱកាស​ទទួល​បានការ​លើកទឹកចិត្ត ជា​ពិសេស​នៅ​ក្នុង​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក ប្រ​សិន​កម្មវិធី​លើកទឹកចិត្ត​នោះ នឹង​ត្រូវ​បាន​ប្រតិបត្តិ ។ គួរ​បញ្ជាក់​ថា នេះ​គឺជា​សញ្ញា​ដ៏​ល្អ​មួ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ហើយ​វា​ក៏​ជា​សញ្ញា​នៃ​ការ​ជឿជាក់​របស់​រដ្ឋាភិបាល​ទាំង​២​ផង​ដែរ ៕
    ​    ​