ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉​ន ​សា​ម៉េ​ត ត្រូវការ​​ឈ្នះ​ដាច់​​លើ ទិ​ត្យ ​សុវណ្ណ​​គិរី

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៦ តុលា​នេះ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ពិតជា​ធ្លាក់​ក្នុង​សភាព​តានតឹង ដោយសារ​តែ​នោះ​គឺជា​វិនាទី​ចុង​ក្រោយ​របស់​កីឡាករ​ទាំង​៦​រូប ដែល​ត្រូវ​ប្រជែង​គ្នា​ចេញពី​តំណែង​ហាលអាវ​។ កីឡាករ​ម៉​ន សា​ម៉េ​ត គឺជា​អ្នក​ដែល​ត្រូវការ​ឈ្នះ​ដាច់​លើ ទិ​ត្យ សុវណ្ណ​គី​រី ទើប​អាច​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដ៏​ធំ​នេះ​បាន ។

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២៦ តុលា​នេះ សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ពិតជា​ធ្លាក់​ក្នុង​សភាព​តានតឹង ដោយសារ​តែ​នោះ​គឺជា​វិនាទី​ចុង​ក្រោយ​របស់​កីឡាករ​ទាំង​៦​រូប ដែល​ត្រូវ​ប្រជែង​គ្នា​ចេញពី​តំណែង​ហាលអាវ​។ កីឡាករ​ម៉​ន សា​ម៉េ​ត គឺជា​អ្នក​ដែល​ត្រូវការ​ឈ្នះ​ដាច់​លើ ទិ​ត្យ សុវណ្ណ​គី​រី ទើប​អាច​ឆ្លង​ផុត​ពី​គ្រោះថ្នាក់​ដ៏​ធំ​នេះ​បាន ។

ក្នុង​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ស្រា​បៀរ​កម្ពុជា​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ គឺ​មាន​តែ​កីឡាករ​៦​រូប​ប៉ុណ្ណោះ​ដែល​អាច​ឈាន​ចូល​មក​ដល់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​វគ្គ​២ ។ កីឡាករ​ទាំង​៦​រូប​បាន​ឆ្លង​ផុត​ការ​ប្រកួត​ម្នាក់​៤​ប្រកួត​រួច​មក​ហើយ ខណៈ​ដែល​នៅ​រសៀល​ថ្ងៃអាទិត្យ​គឺជា​ការ​ប្រកួត​លើក​ទី​៥ ចុង​ក្រោយ​របស់​ពួក​គេ​ជុំ​គ្នា ដើម្បី​កំណត់​យក​តែ​២​នាក់​ដែល​មាន​ពិន្ទុ​ខ្ពស់​ទៅ​ដណ្ដើម​យក​ខ្សែក្រវាត់ ឬ​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ។ ការ​ប្រកួត​កន្លង​មក​មាន​តែ​កីឡាករ​ឃី​ម បូ​រ៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្ត​បន្ទាយ​មានជ័យ​ម្នាក់​ប៉ុណ្ណោះ ដែល​ទទួល​ជ័យជម្នះ​ទាំង​៤​លើក​មាន​១២​ពិន្ទុ ហើយ​មាន​កៅអី​ស្វ័យប្រវត្តិ​ឡើង​ទៅ​វគ្គ​យក​ខ្សែក្រវាត់​។

កីឡាករ​ដែល​មាន​សង្ឃឹម​បាន​ឡើង​ទៅ​ម្នាក់​ទៀត កំពុង​អ៊ុត​មើល​រវាង​កីឡាករ​ម៉​ន សា​ម៉េ​ត មក​ពី​ក្លិប​ព្រែក​ឯង​កីឡា និង​កីឡាករ​ទិ​ត្យ សុវណ្ណ​គី​រី មក​ពី​សមាគម​កីឡា​ប្រដាល់​ក្រសួងកសិកម្ម ។ អ្នក​ទាំង​ពីរ នឹង​ប្រទាញប្រទង់​គ្នា ប្រសិនបើ ម៉​ន សា​ម៉េ​ត ចាញ់ ហើយ​ទិ​ត្យ សុវណ្ណ​គី​រី ឈ្នះ​គូប្រកួត ។ ប៉ុន្តែ​បើ ម៉​ន សា​ម៉េ​ត ឈ្នះ​នោះ​មាន​ន័យ​ថា ទិ​ត្យ សុវណ្ណ​គី​រី នឹង​ហាលអាវ ដោយ​មិន​ខ្វល់​រឿង​ឈ្នះ ឬ​ចាញ់​នោះ​ទេ ។ អ​ញ្ចឹ​ង​ហើយ ទើប​ម៉​ន សា​ម៉េ​ត ត្រូវការ​ឈ្នះ​ដាច់ខាត ដើម្បី​តោង​យក​កៅអី​មួយ​ក្នុង​ចំណោម​២​នាក់​ចុង​ក្រោយ ឆ្ពោះទៅ​យក​ខ្សែក្រវាត់ និង​ប្រាក់​លាន ។

ការ​ប្រកួត​ដែល​កំណត់​បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​របស់​បេក្ខភាព​ទាំង​៦​រូប​នោះ​រួម​មាន​គូ​ទី​១ កីឡាករ​សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​ឃី​ម បូ​រ៉ា​។ រវាង​ពីរ​នាក់​នេះ សួង សុវណ្ណ​ថា ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ដោយសារ​៤​ប្រកួត​កន្លង​មក​ឈ្នះ​តែ​១​ប្រកួត និង​មាន​តែ​៦​ពិន្ទុ​មិន​អាច​យក​ទៅ​ផ្គូផ្គង​ជាមួយ​គូបដិបក្ខ​បាន ។ គូ​ទី​២ កីឡាករ​ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ ទិ​ត្យ សុវណ្ណ​គិរី ។ ពីរ​នាក់​នេះ ជ័យ វណ្ណៈ ទោះ​ឈ្នះ​ក៏​ធ្លាក់​ព្រោះ​ទើបតែ​មាន​៦​ពិន្ទុ​នៅ​ក្នុង​ដៃ​ដូច សួង សុវណ្ណ​ថា ប៉ុន្តែ​សម្រាប់​ទិ​ត្យ សុវណ្ណ​គី​រី ដូចដែល​បាន​លើក​ឡើង​ខាងលើ គឺ​បើ​ឈ្នះ​មាន​សង្ឃឹម​អ៊ុត ប្រសិនបើ ម៉​ន សា​ម៉េ​ត ភ្លាត់​ឱ្យ​ចាញ់ ។
គូ​ទី​៣ ជា​ការ​ប្រកួត​រវាង​កីឡាករ​ម៉​ន សា​ម៉េ​ត និង កីឡាករ​ឆាំ រ៉ែ​ម មក​ពី​ក្លិប​គជសារ​កីឡា​។

ពីរ​នាក់​នេះ ឆាំ រ៉ែ​ម ត្រូវ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ឯ ម៉​ន សា​ម៉េ​ត បើ​ឈ្នះ​នឹង​បាន​ឡើង​ដោយ​ស្វ័យប្រវត្តិ ទើប​គេ​ត្រូវ​ឈ្នះ​ដាច់ខាត​ដើម្បី​សង្គ្រុប​លើ ទិ​ត្យ សុវណ្ណ​គី​រី ។ ម៉​ន សា​ម៉េ​ត ៤​ប្រកួត​ឈ្នះ​៣​ប្រកួត ចាញ់​១​ប្រកួត មាន​១០​ពិន្ទុ ខណៈ​ដែល​បើ​លោក​ឈ្នះ ហើយ​ឃី​ម បូ​រ៉ា ចាញ់​គឺ​បាន​ទទួល​ពិន្ទុ​លេខ​១ ក្នុង​ការ​បូក​ពិន្ទុ​ទៀត​ផង ។ ទោះបី​យ៉ាងណា ក្ដី​សង្ឃឹម​គឺ​ឃី​ម បូ​រ៉ា ម៉​ន សា​ម៉េ​ត និង​ទិ​ត្យ សុវណ្ណ​គី​រី នឹង​មិន​ចាញ់​បាន​ទេ ដោយសារ​តែ​អ្នក​ទាំង​៣ សុទ្ធតែ​មាន​ស្នាដៃ​ដូច​គ្នា ។ ប្រសិនបើ​ការ​ព្យាករ​នេះ​កើត​ឡើង​មាន​ន័យ​ថា ឃី​ម បូ​រ៉ា និង​ម៉​ន សា​ម៉េ​ត នឹង​ដឹក​ដៃ​គ្នា​ឡើង​ដើម្បី​ដណ្ដើម​គ្នា​យក​ខ្សែក្រវាត់ ទឹកប្រាក់​៣​ពាន់​ដុល្លារ ប្រាក់​ប្រចាំខែ និង​ការ​ធានា​រ៉ាប់រង​ពេញ​មួយ​ឆ្នាំ​ពី​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ៕