ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​នឹង​មិន​ប៉ះពាល់​សេដ្ឋកិច្ច​អា​រ៉ាប់​រួម

9 ឆ្នាំ មុន

អា​ប៊ុ​យ​ដា​ប៊ី ៖ ក្រសួង​សេដ្ឋកិច្ច​បាន​ប្រាប់​សារព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​នេះ​ថា ការ​ធ្លាប់​ចុះ​នៃ​តម្លៃ​ប្រេង​នឹង​មិន​ធ្វើ​ឱ្យ​ខូចប្រយោជន៍​នៃ​កំណើន GDP របស់​ប្រទេស​អា​រ៉ាប់​រួម​ក្នុងឆ្នាំនេះ​ទ្បើ​យ ។ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច​ថ្លែង​ថា វិស័យ​ប្រេង​មាន​អត្រា​តិច​ជាង​៣០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GPD) របស់​យើង ដូច្នេះ​គឺ​វា​មិន​មាន​ផល​ប៉ះពាល់​ទ្បើ​យ ។

បច្ចុប្បន្ន​សេដ្ឋកិច្ច​របស់​ប្រទេស​បាន​ធ្វើ​ឱ្យ​លូតលាស់​ទ្បើ​ង​មក​ពី​វិស័យ​ផ្សេង​ៗ​ពី​គ្នា ហេតុ​ដូច្នេះ​ហើយ​ផល​ប៉ះពាល់​នៃ​តម្លៃ​ប្រេង​មិន​មាន​ឥទ្ធិពល​លើ GDP របស់​យើង​ទ្បើ​យ ។ ម្យ៉ាងទៀត បើ​ទោះជា​រដ្ឋាភិបាល​ជា​ច្រើន​ក្នុង​តំបន់​នេះ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ចំណូល​ពី​ប្រេង​ក៏​ដោយ ក៏​ពួក​គេ​បាន​បង្កើត​នូវ​ហិរញ្ញវត្ថុ​បម្រុង​យ៉ាងច្រើន និង​មានការ​ប្រាក់​ទាប​ថែម​ទៀត ដូចនេះ​ពួក​គេ​អាច​បន្ត​ចំណាយ ដើម្បី​ទទួល​បាន​កំណើនសេដ្ឋកិច្ច ប្រសិនជា​ចាំបាច់ ។ ចំពោះ GDP នៅ​ក្នុង​ប្រទេស​អា​រ៉ាប់​រួម ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើន​ទ្បើ​ង​៤,៥% ក្នុង​ឆ្នាំ​២០១៥ ៕ 
    ​      ​