ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារ​នៅ​សភា​កា​ណា​ដា បូ​៉​លិ​ស​សម្លា.ប់ ខ្មាន់កាំភ្លើង​ម្នាក់​បន្ទាប់​ពី​ទាហាន​ម្នាក់​ត្រូវ​សម្លា.ប់

9 ឆ្នាំ មុន

បូ​៉​លិ​សកា​ណា​ដា​បាន​បា.ញ់​សម្លា.ប់​ខ្មាន់កាំភ្លើង​ម្នាក់​កាលពី​ថ្ងៃ​ទី​២២ តុលា ក្នុង​សភា​នាទី​ក្រុង​អូ​តា​វ៉ា ហើយ​កំពុង​តាម​រក​ជន​ប្រដាប់អាវុធ​២​នាក់​ទៀត បន្ទាប់​ពី​ភ្នាក់ងារ​សន្តិសុខ​ម្នាក់​យាម​នៅ​ខាងក្រៅ​សភា​ត្រូវ​របួស​ជា​ទម្ងន់​២​ថ្ងៃ បន្ទាប់​ពី​ការ​ធ្វើឃាត​បែប​ភេរវកម្ម​នូវ​ទាហាន​កា​ណា​ដា​ម្នាក់​នៅ​កេ​បិ​ចម​ក ។

បូ​៉​លិ​សកា​ណា​ដា​បាន​បាញ់​សម្លាប់​ខ្មាន់កាំភ្លើង​ម្នាក់​កាលពី​ថ្ងៃ​ទី​២២ តុលា ក្នុង​សភា​នាទី​ក្រុង​អូ​តា​វ៉ា ហើយ​កំពុង​តាម​រក​ជន​ប្រដាប់អាវុធ​២​នាក់​ទៀត បន្ទាប់​ពី​ភ្នាក់ងារ​សន្តិសុខ​ម្នាក់​យាម​នៅ​ខាងក្រៅ​សភា​ត្រូវ​របួស​ជា​ទម្ងន់​២​ថ្ងៃ បន្ទាប់​ពី​ការ​ធ្វើឃាត​បែប​ភេរវកម្ម​នូវ​ទាហាន​កា​ណា​ដា​ម្នាក់​នៅ​កេ​បិ​ចម​ក ។

ភាគ​កណ្តាល​ក្រុង​អូ​តា​វ៉ា រដ្ឋធានី​សហព័ន្ធ​ត្រូវ​ឡោម​ព័ទ្ធ​ទាំងស្រុង​ក្រោយ​ម៉ោង​១០ ម៉ោង​ក្នុងស្រុក បន្ទាប់​ពី​បុរស​ម្នាក់​កាន់​កាំភ្លើង​បាញ់​សត្វ​បាញ់ប្រហារ​លើ​ទាហាន​ម្នាក់​ដែល​នៅ​យាម​ខាង​មុខ​វិមាន​យុទ្ធ​ជន​ពលី​ស្ថិត​នៅ​ក្បែរ​សភា​មក​។ ត្រូវ​របួស​ជា​ទម្ងន់​ទាហាន​រូប​នោះ​ត្រូវ​ស្លាប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ភ្លាម​ៗ​សមាជិក​កុំម៉ង់ដូ​ប្រដាប់​ដោយ​អាវុធ​ជា​ច្រើន​សិប​នាក់​ត្រូវ​បាន​បញ្ជូន​មក​កាន់​កណ្តាល​ក្រុង​អូ​តា​វ៉ា ដែល​ការ​បាញ់ប្រហារ​ត្រូវ​បាន​រាយការណ៍​នៅ​កន្លែង​៣​ផ្សេង​គ្នា គឺ​នៅ​វិមាន​យុទ្ធ​ជន​ពលី នៅ​សភា ព្រមទាំង​នៅ​ច្រកចូល​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ ។ យោង​តាម​ប៉ូលិស​ថា ការ​វាយប្រហារ​គឺ​ដោយ​មនុស្ស​ម្នាក់ ហើយ​អាច​រហូត​ដល់​៣​នាក់ ។

យោង​តាម​សាក្សី​ទាំងឡាយ​ថា ពួក​ខ្មាន់កាំភ្លើង​ដំបូង​បាន​បាញ់​លើ​ភ្នាក់ងារ​ម្នាក់​ក្នុង​ចំណោម​ភ្នាក់ងារ​២​នាក់​ដែល​យាម​នៅ​មុខ​វិមាន​យុទ្ធ​ជន​ពលី មុន​ពេល​ដណ្តើម​យក​រថយន្ត​ផ្លូវការ​មួយ​គ្រឿង​ជិះ​រហូត​ដល់​មាត់ទ្វារ​សភា ។ បន្ទាប់​មក​ពួក​គេ​លុក​ចូល​ខាងក្នុង​អគារ​កណ្តាល​របស់​សភា ជា​កន្លែង​សម្រាប់​បណ្តា​សមាជិក​សភា និង​បណ្តា​សមាជិក​ព្រឹទ្ធសភា​ធ្វើការ ។ បន្តិច​ក្រោយមក​ឮ​ស្នូរ​ផ្ទុះ​យ៉ាង​ខ្លាំង​មួយ ហើយ​មានការ​បាញ់ប្រហារ​របស់​ប៉ូលិស ។ អ្នកកាសែត​ម្នាក់​របស់​កាសែត GLOBE AND MAIL ដែល​មាន​វត្តមាន​ក្នុង​បរិវេណ​សភា​បាន​ថត​វី​ដេ​អូ​មួយ​ជាមួយ​ទូរស័ព្ទ​ដៃ​របស់​គេ ។

លោក MARC-ANDRE និយោជិត​ម្នាក់​របស់​សភា​កា​ណា​ដា​រៀបរាប់​ប្រាប់ AFP ថា បុរស​ម្នាក់​បាន​រត់​ចូល​ក្នុង​សភា ហើយ​ដេញ​តាម​ដោយ​កង​បូ​៉​លិ​ស​ប្រដាប់​អាវុធ​ដែល​ស្រែក​ប្រាប់​មនុស្ស​ម្នា​ឱ្យ​រក​កន្លែង​ពួន ។ នា​ថ្ងៃ​ទី​២២ តុលា​នោះ បណ្តា​មូលដ្ឋាន​យោធា​កា​ណា​ដា​ត្រូវ​បិទទ្វារ ហើយ​កង​ទាហាន​ទទួលបញ្ជា​ឱ្យ​ស្ថិត​នៅ​ក្នុង​បន្ទាយ ។ អាជ្ញាធរ​កា​ណា​ដា កាលពី​ថ្ងៃ​ទី​២១ តុលា បាន​បង្កើន​កម្រិត​ប្រកាស​អាសន្ន ភេរវកម្ម​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១០ មក ។ ការ​សម្រេចចិត្ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សម្លាប់​ទាហាន​ម្នាក់​នៅ SAINT-JEAN-SUR-RIUAELIEU ឯ​កេ​បិ​ក ដោយសារ​ស្នាដៃ​របស់​យុវជន​អាយុ​២៥​ឆ្នាំ​ម្នាក់ ដែល​បន្ទាប់​មក​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​។ សកម្មភាព​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​កា​ណា​ដា​ចាត់​ទុក​ថា ជា​អំពើ​ភេរវកម្ម ។ ការ​វាយប្រហារ​នោះ ក៏​ជា​លើក​ដំបូង​ដែរ​ទាក់ទិន​ដល់​លទ្ធិ​អ៊ិ​ស្លា​ម​និយម​ជ្រុល​នៃ​ប្រវត្តិសាស្ត្រ​របស់​កា​ណា​ដា ៕