ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គ្រាប់បែក​នៅ​ខាងក្រៅ​សាកលវិទ្យាល័យ​ក្រុង​គែរ​របួស​10​នាក់

9 ឆ្នាំ មុន

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១០​នាក់ ក្នុង​នោះ​មាន​បូ​៉​លិ​ស​៦​នាក់​បាន​ត្រូវ​របួស​ដោយសារ​ការ​ផ្ទុះ​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​២២ តុលា នៅ​ខាងក្រៅ​ច្រក​ទ្វារ​ចូល​សំខាន់​នៃ​សាកលវិទ្យាល័យ​ក្រុង​គែរ ។ សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា ការ​ផ្ទុះ​កើត​មាននៅ​ទីលាន NAHDA ទល់មុខ​សាកលវិទ្យាល័យ​ក្រុង​គែរ ហើយ​បូ​៉​លិ​ស​៦​នាក់ និង​ជន​ស៊ី​

ក្នុង​សេចក្តី​ប្រកាស​មួយ​ក្រសួងមហាផ្ទៃ​អេ​ហ្ស៊ី​ប​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១០​នាក់ ក្នុង​នោះ​មាន​បូ​៉​លិ​ស​៦​នាក់​បាន​ត្រូវ​របួស​ដោយសារ​ការ​ផ្ទុះ​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​២២ តុលា នៅ​ខាងក្រៅ​ច្រក​ទ្វារ​ចូល​សំខាន់​នៃ​សាកលវិទ្យាល័យ​ក្រុង​គែរ ។ សេចក្តី​ប្រកាស​នោះ​បញ្ជាក់​ថា ការ​ផ្ទុះ​កើត​មាននៅ​ទីលាន NAHDA ទល់មុខ​សាកលវិទ្យាល័យ​ក្រុង​គែរ ហើយ​បូ​៉​លិ​ស​៦​នាក់ និង​ជន​ស៊ី​វិល​៤​នាក់​ត្រូវ​របួស​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។

ក្រសួងមហាផ្ទៃ​គូសបញ្ជាក់​ម្យ៉ាងទៀត​ថា មុន​នេះ​បូ​៉​លិ​សបាន​ចាប់ខ្លួន​និស្សិត​១២​នាក់​នៃ​សាកលវិទ្យាល័យ​ផ្សេង​ៗ​ទាក់ទិន​នឹង​ព័ត៌មាន​ដែល​ថា ពួក​គេ​មាន​បំណង​ជួបជុំ​គ្នា ហើយ​រៀបចំ​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​សាកលវិទ្យាល័យ​ក្រុង​គែរ ។

ខណៈ​ដែល​ឆ្នាំ​សិក្សា​ថ្មី​ទើប​ចាប់ផ្តើម​នៅ​តាម​សាកលវិទ្យាល័យ​អេ​ហ្សុ​ី​ប​ទាំងឡាយ គេ​បាន​បង្កើន​វត្តមាន​ន​របស់​បុគ្គលិក​សន្តិសុខ​ដើម្បី​ទប់ស្កាត់​ការ​តវ៉ា​នានា​ដែល​រៀបចំ​ឡើង​ដោយ​ពួក​និស្សិត ពិសេស​បណ្តា​និស្សិត​ដែល​ជា​អ្នកគាំទ្រ​ដល់​អតីត​ប្រធានាធិបតី​អ៊ិ​ស្លា​ម​និយម លោក​ម៉ូ​ហា​ម៉េ​ដ ម័​រ​ស៊ី ដែល​ត្រូវ​កងទ័ព​ផ្តួលរំលំ​កាលពី​ខែកក្កដា ឆ្នាំ​២០១៣ ៕