ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ដឺ​រ័​រ ឈាន​ចូល​ជុំ​ទី​2 ប្រកួត​វាយ​កូន​បាល់ Swiss Indoors នៅ​ស្វ៊ី​ស

9 ឆ្នាំ មុន

កីឡាករ​ស្វ៊ី​ស​រ៉ូ​ជើ ហ្វេ​ដឺ​រ័​រ បាន​ចាប់ផ្តើម​យុទ្ធនាការ​ដណ្តើម​យក​ពាន​ជើងឯក​កម្មវិធី Swiss Indoors ជា​លើក​ទី​៦ របស់​ខ្លួន​ជាមួយនឹង​ជ័យជម្នះ​លើ​កីឡាករ​លុ​ច​សំបួ Gilles Muller កាលពី​ថ្ងៃ​ពុធ ទី​២២ តុលា ។ ការ​ប្រកួត​ក្នុង​ជុំ​ទី​១ នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង Basel ប្រទេស​ស្វ៊ី​ស ។ ហ្វេ​ដឺ​រ័​រ បាន​យកឈ្នះ Muller ក្នុង​លទ្ធផល ៦-២ និង​៦-១ ឈាន​ចូល​ដល់​ជុំ​ទី​២ ដោយ​ក្តី​

កីឡាករ​ស្វ៊ី​ស​រ៉ូ​ជើ ហ្វេ​ដឺ​រ័​រ បាន​ចាប់ផ្តើម​យុទ្ធនាការ​ដណ្តើម​យក​ពាន​ជើងឯក​កម្មវិធី Swiss Indoors ជា​លើក​ទី​៦ របស់​ខ្លួន​ជាមួយនឹង​ជ័យជម្នះ​លើ​កីឡាករ​លុ​ច​សំបួ Gilles Muller កាលពី​ថ្ងៃ​ពុធ ទី​២២ តុលា ។ ការ​ប្រកួត​ក្នុង​ជុំ​ទី​១ នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ទីក្រុង Basel ប្រទេស​ស្វ៊ី​ស ។ ហ្វេ​ដឺ​រ័​រ បាន​យកឈ្នះ Muller ក្នុង​លទ្ធផល ៦-២ និង​៦-១ ឈាន​ចូល​ដល់​ជុំ​ទី​២ ដោយ​ក្តី​រីករាយ ។ ជើងឯក​៥​សម័យកាល​រូប​នេះ​បាន​ប្រើ​ពេល​អស់​៤៦​នាទី ។

ថ្លែង​ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ ហ្វេ​ដឺ​រ័​រ​បាន​បញ្ជាក់​ថា ៖ «​ខ្ញុំ​មិន​បាន​គិត​ថា ការ​ប្រកួត​បញ្ចប់​ទៅ​យ៉ាង​ឆាប់រហ័ស​បែប​នេះ​សោះ ។ វា​គួរ​ជា​ការ​ប្រកួត​ដ៏​តានតឹង ។ ចាប់ផ្តើម​ភ្លាម ខ្ញុំ​មិន​យល់​ពី​បច្ចេកទេស​វាយ​សឺ​វី​ស​របស់​គេ​នោះ​ទេ ហើយ​ពេល​នោះ ខ្ញុំ​ហាក់​មាន​សម្ពាធ​ខ្លះ​ៗ​ដែរ​» ។ ចាប់ពី​ការ​បើក​រដូវ​កាល​រហូត​ទល់​នឹង​ពេល​នេះ ហ្វេ​ដឺ​រ័​រ បាន​យកឈ្នះ​ពាន​ជើងឯក​ចំនួន​៤​លើក​រួច​មក​ហើយ។

គេ​បាន​បន្ត​ថា ៖ «​វា​ជា​រឿង​ប្រពៃ​បំផុត​ដែល​បាន​មក​ប្រកួត​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​លំដាប់​ទី​២ ពិភពលោក ហើយ​វា​ក៏​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ​ដែល​បាន​ប្រកួត​នៅ​ទី​នេះ​ក្នុង​ខណៈ​កម្រិត​បច្ចេកទេស​របស់ខ្ញុំ​កំពុង​ឈាន​ដល់​កំពូល​»។
គួរ​កត់​សម្គាល់ថា នេះ​គឺជា​ការ​ចេញ​មុខ​លើក​ទី​១៤ របស់​គេ​ហើយ​ក្នុង​កម្មវិធី Swiss Indoors​។ នៅ​ជុំ​បន្ទាប់ គេ​នឹង​ប៉ះ​ជាមួយ​កីឡាករ​អ៊ូ​ស​បេ​គី​ស្ថាន Denis Istomin ដែល​បាន​បំបាក់​កីឡាករ​ប៉ូ​ឡូញ Jerzy Janowicz ក្នុង​លទ្ធផល​៦-១ និង​៦-១ ។

ចំណែក​លទ្ធផល​នៃ​ការ​ប្រកួត​គូ​ផ្សេង​ទៀត គឺ កីឡាករ​ប៊ុល​ហ្គា​រី Grigor Dimitrov យកឈ្នះ​កីឡាករ​អា​ល្លឺ​ម៉​ង់ Alexander Zverev​ក្នុង​លទ្ធផល​២-៦, ៦-៤​និង​៦-២ ខណៈ​កីឡាករ​ក្រូ​អាស៊ី Borna Coric យកឈ្នះ​កីឡាករ​ឡេ​តូ​នី Ernests Gulbis​ក្នុង​លទ្ធផល​៧-៦ និង​៦-៣​។ ឯ​កីឡាករ​កា​ហ្សា​ក់​ស្ថាន Andrey Golubev យកឈ្នះ​កីឡាករ​រុ​ស្ស៊ី Teimuraz Gabashvili ក្នុង​លទ្ធផល​៦-៣ និង​៦-៣ ខណៈ​កីឡា​ករបែល​ហ្ស៊ិ​ក David Goffin ផ្តួល​កីឡាករ​ក្រូ​អាស៊ី Ivan Dodig ក្នុង​លទ្ធផល​៧-៦ និង​៦-៤៕