ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត​សភា​ចារ្យ សុខ​ អាន ៖ វិស័យ​វិស្វកម្ម​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ថ្លែង​ក្នុងកម្មវិធី​បិទមហា​សន្និបាទ​បូកសរុប​លទ្ធផល​ការងារ​អណត្តិទី១​របស់គណៈ​វិស្វករ​កម្ពុជា នាថ្ងៃ​ទី២២ តុលា​ ២០១៤ នៅ​សណ្ឋាគា​អ៊ីនធើរ​ខុន លោក​បណ្ឌិតសភា​ចារ្យ សុខ ​អាន ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​​រដ្ឋមន្រ្តី​បាន​អះអាង​​ថា​ វិស័យ​វិស្វកម្ម​​ដើរ​តួនាទីយ៉ាង​​សំខាន់ក្នុង​​ការអភិ​​វឌ្ឍន៏​ប្រទេស​​តាមរយៈ​ការ​បង្កើត​មូលដ្ឋាន​​សម្ភារ និង​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវ័ន្ត​​នានា។

លោកបណ្ឌិត​សភាចារ្យ សុខ ​អាន បានបញ្ជាក់ថា តាមរយៈអត្ថន័យ​ខាងលើនេះ​វិស្វករ​អាជីព​ម្នាក់មិន​ត្រឹមតែត្រូវ​មាន​សមត្ថភាព​តាមរយៈការអប់រំ និងការ​បណ្ដុះ​បណ្ដាល​ច្បាស់​លាស់លើ​វិស័យវិស្វកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ត្រូវមាន​សីលធម៌​វិជ្ជាជីវៈ​ខ្ពស់ ហើយ​ដើម្បីលើក​កម្ពស់​នូវវិជ្ជា​ជីវៈរបស់​ខ្លួនថែម​ទៀត វិស្វករ​គួរធ្វើការ​សិក្សាស្រាវ​ជ្រាវនូវ​បច្ចេកវិទ្យាថ្មីៗ​សំដៅឆ្លើយ​តបទៅនឹង​តម្រូវការ​ និងការវិវត្ត​ផ្នែក​វិស្វកម្ម​នេះ។

លោកបន្ថែម​ថា វិស្វកម្ម​ គឺជាវិជ្ជា​ជីវៈ​មួយដែល​តម្រូវឱ្យ​មានគោល​ការណ៍វាយ​តម្លៃ និង​ការកំណត់​លើវិធីសាស្រ្ត​ច្បាស់លាស់។ វិស្វករ​អាជីព​កម្ពុជា​គួរខិត​ខំបំពេញ​លក្ខ​ខណ្ឌ​ចាំបាច់​នានា​ដើម្បីធ្វើឱ្យ​វិស័យ​វិស្វកម្ម​កម្ពុជាមាន​តម្លៃសម​មូលនឹង​វិស្វកម្ម​អាស៊ាន​ក៏ដូចជា​វិស្វកម្មពិភព​លោក។ ក្នុងន័យ​នេះ កិច្ចខិតខំ​ប្រឹងប្រែង​ជំរុញសមត្ថ​ភាព​វិស្វករ​ជាតិ គឺពិតជាមាន​សារសំខាន់​សម្រាប់​ដំណើរការ​ពង្រឹងវិស័យ​នេះ ដើម្បី​ឆ្លើយតប​ទៅនឹង​ចរន្តសមា​ហរណ​កម្ម និង​សាកល​ភាវូបនីយ​កម្មសេដ្ឋ​កិច្ចតំបន់ និង​ពិភព​លោក។ ​

ជាងនេះ​ទៅទៀត​ចាំបាច់​ត្រូវមាន​ការផ្លាស់​ប្ដូរយោបល់​បទពិសោធន៍​ជាក់ស្ដែងគំនិត និងបច្ចេកវិទ្យាថ្មីៗ ព្រម​ទាំង​របក​គំហើញ​នៃការសិក្សា​ស្រាវជ្រាវឱ្យកាន់​តែទូលំ​ទូលាយ​នៅក្នុង​ចំណោម​សហគមន៍​វិស្វករជាតិ និងអន្តរជាតិ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព