ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

០៣នាក់ម្តាយ កូនលង់លក់ក្នុងដំណេក ត្រូវស្លា.ប់ក្នុង​ភ្នក់ភ្លើងដោយសារ​ភ្លើងឆេះផ្ទះ​នៅស្រុកភ្នំស្រួច

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​ ៖ ​មនុស្ស០៣នាក់​​ម្តាយនិងកូន​ប្រុស​បានស្លា.ប់​ក្នុងភ្នក់ភ្លើង​យ៉ាងអាណោចអាធ័ម​​ដោយសារភ្លើង​ឆេះផ្ទះ ​​ខណៈដេកលង់លក់ ។ ហេតុការណ៍នេះ ​​បានកើតឡើងនៅ​​ម៉ោង១១និង៣០នាទី​​យប់ថ្ងៃទី២២​ តុលា​ ២០១៤

ខេត្តកំពង់ស្ពឺ​ ៖ ​មនុស្ស០៣នាក់​​ម្តាយនិងកូន​ប្រុស​បានស្លាប់​ក្នុងភ្នក់ភ្លើង​យ៉ាងអាណោចអាធ័ម​​ដោយសារភ្លើង​ឆេះផ្ទះ ​​ខណៈដេកលង់លក់ ។

ហេតុការណ៍នេះ ​​បានកើតឡើងនៅ​​ម៉ោង១១និង៣០នាទី​​យប់ថ្ងៃទី២២​ តុលា​ ២០១៤​ ​នៅក្នុងភូមិតាព្រះ​ ​ឃុំមហាសំាង​​ ស្រុកភ្នំស្រួច​​ ។ ករណីអគ្គិភ័យនេះ​ ​សមត្ថកិច្ចនិង​​ក្រុមអ្នកភូមិមួយចំនួន​​បានដាក់ការសង្ស័យថា ​អាចបណ្តាល​មកពីមាន​​មនុស្សលួចដុត​​ ច្រើនជាងករណីទុស្សេខ្សែភ្លើង​ ​។ ក្រៅពីស្លាប់មនុស្ស០៣នាក់​ ​ក៍មានរថយន្តតួរីសមួយគ្រឿង​​បានខូចខាត​ ​ហើយសំណង់ផ្ទះនេះសាងសង់​​​​ថ្មក្រោម​ឈើលើ ។

បើតាមសមត្ថកិ​ច្ច​​បានឲ្យដឹងថា ​​ជនរងគ្រោះ​ដែលស្លាប់រួមមាន៖​ ​ម្តាយឈ្មោះ ឃឹម ម៉ុត​ អាយុ៤៧ឆ្នាំ ​​, កូនប្រុសឈ្មោះ​ ​សឿន ឡុង​ អាយុ១៩ឆ្នាំ​ ​និងកូនប្រុសម្នាក់ទៀតឈ្មោះ​ ​សឿន ឡៅ​ អាយុ១១ឆ្នាំ ។

ព័ត៌មានលម្អឹត​​នឹងមានផ្សាយ​ជូន​នៅលើ​សារព័ត៌មាន​​កោះសន្តិភាព ៕