ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​៦​ខែ ឆ្នាំ​២០១៤ អ្នក​រងគ្រោះ​ដោយ​សារ​មីន​មាន​ចំនួន​១០១នាក់នៅទូទាំងប្រទេស កើន​ឡើង​ជា​ង​ឆ្នាំ​មុន​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ជ​ន​រងគ្រោះ​​ដោយ​សារគ្រាប់​មីន ​និង​​សំណល់​ជាតិ​ផ្ទុះ​​ ក្នុងរយៈ​​ពេល​៦​ខែ​ ឆ្នាំ​២០១៤​​ នៅ​ទូ​ទាំង​ប្រទេស​​​សរុប​ចំនួន​​​១០១​​​នាក់ នេះ​បើ​យោង​​តាម​របាយការណ៍​​លទ្ធផល​នៃ​ការ​បោស​សំអាត​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​​ពី​សង្គ្រាម​ ដែល​អគ្គ​អាជ្ញាធរ​មីន​​ចែកឱ្យ​​អ្នក​សា​រព័ត៌មាន​​នៅ​ក្នុង​ពិធី​ផ្ទេរ ​និង​ចូល​កាន់​តំណែង​អគ្គលេខាធិការ​អាជ្ញាធរ​មីន ​កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ​តុលា

រាជ​ធានី​ភ្នំពេញ ៖ ជ​ន​រងគ្រោះ​​ដោយ​សារគ្រាប់​មីន ​និង​​សំណល់​ជាតិ​ផ្ទុះ​​ ក្នុងរយៈ​​ពេល​៦​ខែ​ ឆ្នាំ​២០១៤​​ នៅ​ទូ​ទាំង​ប្រទេស​​​សរុប​ចំនួន​​​១០១​​​នាក់ នេះ​បើ​យោង​​តាម​របាយការណ៍​​លទ្ធផល​នៃ​ការ​បោស​សំអាត​មីន ​និង​សំណល់​ជាតិ​ផ្ទុះ​​ពី​សង្គ្រាម​ ដែល​អគ្គ​អាជ្ញាធរ​មីន​​ចែកឱ្យ​​អ្នក​សា​រព័ត៌មាន​​នៅ​ក្នុង​ពិធី​ផ្ទេរ ​និង​ចូល​កាន់​តំណែង​អគ្គលេខាធិការ​អាជ្ញាធរ​មីន ​កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​២២ ​តុលា ២០១៤ ដែល​រៀបចំ​នៅ​សាល​ប្រជុំ​អាជ្ញាធរ​​មីន ។

យោង​តាម​របាយការណ៍​​លទ្ធផល​នៃ​ការ​បោសសំអាត​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បានឱ្យ​​ដឹង​ថា ជន​រងគ្រោះ​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​​នេះ ​គិត​ពី​ខែមករា​ ​​ដល់​ដំណាច់ខែ​មិថុនា​ ឆ្នាំ​២០១៤​ មាន​ចំនួន​១០១​នាក់ បើ​ប្រៀបធៀប​និងរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន ​មាន​៦៥​នាក់​ កើនឡើង​៣៦​នាក់​ ត្រូវជា​៥៥%​ ។​

ក្នុង​នោះ​របួស​​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​៣៩​​នាក់ របួស​ដោយសារ​មីនចំនួន​​២៣​នាក់ ពិការ​ដោយសារ​គ្រាប់​មីន​ចំនួន​១៤​នាក់ ពិការ​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​​១១​នាក់ ស្លាប់​ដោយសារ​មីន​ចំនួន​០៥​នាក់ ស្លាប់​ដោយសារ​សំណល់​​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​​០៩​នាក់ សរុប​ស្លាប់​១៤​នាក់ បើរ​ប្រៀបធៀប​និងរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​មុន ​មាន​មនុស្ស​ស្លាប់​០៨​នាក់​កើន​ឡើង​០៦​នាក់​ត្រូវជា​​៧៥%​ ។

របាយការណ៍​ដដែល​បាន​​ឱ្យ​​ដឹង​ទៀត​ថា គិត​ពី​ឆ្នាំ​១៩៩២ ​មក​ដល់​ដំណាច់ខែ​មិថុនា​ ឆ្នាំ​២០១៤​ បាន​ធ្វើការ​បោសសំអាត​មីន​សម្រេច​លើ​ផ្ទៃដី​១.១២៣.៩៤៣.៥៨០​ម៉ែត្រ​ក្រឡា រក​ឃើញ​មីន​ប្រឆាំង​មនុស្ស​៩៩៧.០០៣​គ្រាប់​ មីន​ប្រឆាំង​រថក្រោះ​២៣.៣៣៨​គ្រាប់​,​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​២.៥០៤.០៨២​គ្រាប់ ​។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព