ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងហេតុ​ប្លែក​ៗ​កើតឡើង​លើ​ពិភពលោក

9 ឆ្នាំ មុន

១-​បាតុភូត​ធម្មជាតិ​ចម្លែក «​ឥន្ទធនូ​ផ្ងារ​ជើងទ្រ​មេឃ​»
សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា ជាង​ថតរូប​ម្នាក់​បាន​បង្ហាញ​រូបថត «​ឥន្ទធនូ​ផ្ងារ​ជើងទ្រ​មេឃ​» ជា​បាតុភូត​ដ៏​ចម្លែក ។ម្ចាស់​រូបថត​នោះ​គឺ​លោក​អៀន ប្រ៊ូ​ក ជនជាតិ​អង់គ្លេស ។ រូបថត​នោះ​បង្ហាញ​រូប​ឥន្ទធនូ ផ្ងារ​ជើងទ្រ​មេឃ ខុស​ពី​ឥន្ទធនូ​គេ​ធ្លាប់​មើលឃើញ​ជា​ទូទៅ​ដែល​មាន​រាង​កោង​ផ្កា.ប់​ចុះ​ក្រោម ៕

១-​បាតុភូត​ធម្មជាតិ​ចម្លែក «​ឥន្ទធនូ​ផ្ងារ​ជើងទ្រ​មេឃ​»
សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា ជាង​ថតរូប​ម្នាក់​បាន​បង្ហាញ​រូបថត «​ឥន្ទធនូ​ផ្ងារ​ជើងទ្រ​មេឃ​» ជា​បាតុភូត​ដ៏​ចម្លែក ។ម្ចាស់​រូបថត​នោះ​គឺ​លោក​អៀន ប្រ៊ូ​ក ជនជាតិ​អង់គ្លេស ។ រូបថត​នោះ​បង្ហាញ​រូប​ឥន្ទធនូ ផ្ងារ​ជើងទ្រ​មេឃ ខុស​ពី​ឥន្ទធនូ​គេ​ធ្លាប់​មើលឃើញ​ជា​ទូទៅ​ដែល​មាន​រាង​កោង​ផ្កាប់​ចុះ​ក្រោម ៕

២-​កូនកំលោះ​-​ក្រមុំ​សិច​ស៊ី​បង្ហាញខ្លួន​នៅ​តាម​ផ្លូវ
ពលរដ្ឋ​ម៉ា​ឡេ​ស៊ី​ភ្ញាក់ផ្អើល​ហេតុការណ៍​មួយ​ដែល​នឹក​ស្មាន​មិន​ដល់ គឺ​កូនកំលោះ​-​ក្រមុំ​មួយគូ​ក្នុង​ឈុត​សិច​ស៊ី​ស្ទើរតែ​អាក្រាត​ដើរ​បង្ហាញខ្លួនតាម​ផ្លូវ ។

សារព័ត៌មាន​បរទេស​ផ្សាយ​ថា កូនកំលោះ​ក្រមុំ​មួយគូ​នោះ​ដើរ​តាម​ផ្លូវ​នៅ​ក្នុង​រដ្ឋ​បេ​៉​រ៉ា​ក ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​កូនកំលោះ​អត់​ពាក់អាវ​បីកូន​ក្រមុំ​ស្លៀកពាក់​តែ​ឈុត​ក្នុង ។

៣-​បុគ្គលិក​ក្រុមហ៊ុន​ចិន​លេង​ដោះ​សម្លៀក​បំពាក់​មិន​លេង​ចាក់​ទឹកកក
បុគ្គលិក​ប្រុស​-​ស្រី​របស់​ក្រុមហ៊ុន Shenzhen នៅ​ស្រុក Futian ខេត្ត Shenzhen ប្រទេស​ចិន ចំនួន​២០​នាក់​នាំ​គ្នា​លេងល្បែង​ដោះ​សម្លៀក​បំពាក់​បន្សល់​ទុក​តែ​ឈុត​ក្នុង ដ៏​ស្រស់​ស្អាត​ចម្រុះ​ពណ៌ ផ្ទុយ​ពី​ការ​លេងល្បែង​ចាក់​ទឹកកក ៕

៤-​សត្វ​ប្រើស​ចូល​ក្រុង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន
សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា មាន​ប្រើស​ឈ្មោល​មួយ​ក្បាល​អាយុ​ប្រហែល​ពី​២​ទៅ​៣​ឆ្នាំ ទម្ងន់​ប្រហែល​៨០០​គីឡូក្រាម​បាន​ដើរ​ចូល​ទៅ​ក្នុង​ហាង​អាហារ​មួយ​នៅ​ទីក្រុង​ដ្រេ​ស​ដេ​ន ប្រទេស​អា​ល្លឺ​ម៉​ង់ ។
ប៉ូលិស​បាន​ឡោម​ព័ទ្ធ​ហាង​នោះ​ខណៈ​ប្រើស​ឈរ​ស្ងៀម​ជា​ច្រើន​ម៉ោង​នៅ​ក្នុង​បន្ទប់​កញ្ចក់​ដែល​មាន​បុគ្គលិក​ជា​ច្រើន​នាក់​របស់​ក្រុមហ៊ុន​នៅ​ក្នុង​នោះ ។

៥-​ខឹង​ប្តី​មាន​ស្រី​យក​កន្ត្រៃ​កាត់​លិង្គ​បោះចោល
ស្ត្រី​ម្នាក់​រស់នៅ​ក្នុង​ទីក្រុង Fuzhou ប្រទេស​ចិន បាន​កាត់​លិង្គ​ប្តី​ដោយសារ​តែ​ខឹង​រឿង​មាន​ស្រី ។
ហេតុការណ៍​កាត់​លិង្គ​នោះ​កើតឡើង ខណៈ​បុរស​ជា​ប្តី​ត្រឡប់​ពី​ច្រៀង​ខា​រា​៉​អូ​ខេ​ជាមួយ​មិត្តភក្តិ​វិញ​ទាំង​ស្រវឹង ។ ស្ត្រី​ជា​ប្រពន្ធ​សើ​ុ​ប​ដឹង​ថា​បី្ត​ទាក់ទង​ស្រី​ផ្សេង ដូច្នេះ​ហើយ​ទើប​យក​កន្ត្រៃ​កាត់​លិង្គ​របស់​គេ​ទាំង​កំហឹង រួច​យក​ទៅ​បោះចោល​ក្នុង​បន្ទប់ទឹក ៕

៦-​ភោជនីយដ្ឋាន​មួយ​ក្នុង​ប្រទេស​ចិន​តុបតែង​ដូច​ពន្ធនាគារ
ភោជនីយដ្ឋាន​មួយ​ស្ថិត​ក្នុង​ក្រុង Tianjin ភាគ​ខាងជើង​ប្រទេស​ចិន​បាន​តុបតែង​ដូច​ពន្ធនាគារ ។  ម្ចាស់​ភោជនីយដ្ឋាន​និយាយ​ថា  ភោជនីយដ្ឋាន​របស់​លោក​រចនា​ដូច​ពន្ធនាគារ ដើម្បី​ឱ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទទួល​បាន​អាហារ​ក្នុង​បន្ទប់​ដែល​មាន​សភាព​ស្ងប់ស្ងាត់​ក្រោម​អំ​ពូ​ល​ភ្លើង​ចែងចាំង ៕