ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​អូស​ទាញ​រថយន្ត​ដែល​ជាប់​ភក់​ដោយ​ប្រើ​ខ្សែពួរ​ឱ្យ​បាន​ត្រឹមត្រូវ

9 ឆ្នាំ មុន

នៅ​ក្នុងអំឡុងពេល​ដែល​រថយន្ត​ជាប់ផុង​ក្នុង​ភក់​បើក​ទៅ​មុខ​មិន​រួច​ស្រប​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​នោះ​វា​គឺជា​រឿង​លំបាក​បំផុត​ប្រសិនជា​លោក​អ្នក​មិន​បាន​យល់​ដឹង​ខ្លះ​ៗ​អំពី​របៀបរបប​អូស​ឬ​ទាញ​រថយន្ត​ឱ្យ​ផុត​ពី​ឧប្បត្តិហេតុ​នោះ​បាន ។ តែបើ​អ្នកបើកបរ​បាន​យល់​ដឹង​ពី​បច្ចេកទេស​គន្លឹះ​ក្នុង​ដំណោះស្រាយ​នោះ​វិញ​គឺ​ត្រឹមតែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ក៏​អាច​គ្រប់គ្រាន់​នឹង​រំដោះ​រថយន្ត​ចេញ​

នៅ​ក្នុងអំឡុងពេល​ដែល​រថយន្ត​ជាប់ផុង​ក្នុង​ភក់​បើក​ទៅ​មុខ​មិន​រួច​ស្រប​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​តែ​ម្នាក់ឯង​នោះ​វា​គឺជា​រឿង​លំបាក​បំផុត​ប្រសិនជា​លោក​អ្នក​មិន​បាន​យល់​ដឹង​ខ្លះ​ៗ​អំពី​របៀបរបប​អូស​ឬ​ទាញ​រថយន្ត​ឱ្យ​ផុត​ពី​ឧប្បត្តិហេតុ​នោះ​បាន ។ តែបើ​អ្នកបើកបរ​បាន​យល់​ដឹង​ពី​បច្ចេកទេស​គន្លឹះ​ក្នុង​ដំណោះស្រាយ​នោះ​វិញ​គឺ​ត្រឹមតែ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ក៏​អាច​គ្រប់គ្រាន់​នឹង​រំដោះ​រថយន្ត​ចេញ​ផុត​ពី​ស្ថានការណ៍​បាន​ដែរ​។ ពោល​គឺ​អនុវត្ត​តាម​ការ​ប្រើ​ខ្សែ​ចង​ភ្ជាប់​នឹង​ដើមឈើ​ឬ​សសរ​បង្គោល​ណាមួយ​ដែល​មាននៅ​ក្បែរ​នោះ ចំណែក​វិធីសាស្ត្រ ក្នុង​ការ​ប្រតិបត្តិ​ជាក់ស្ដែង​ចូរ​ក្រឡេក​មើល​សេចក្ដីណែនាំ​ដូច​ខាងក្រោម​៖

១-​ចង​រឹតខ្សែ​ដែល​អ្នក​ប្រើ​នោះ​ថ្ពក់​ជាប់​នឹង​រថយន្ត​ដោយ​គួ​ច​វា​ដែល​អាច​រូត ឬ​ទាញ​បន្ដឹង​បាន ។ កុំ​ព្យាយាម​ចងខ្សែ​នោះ​ដោយ​ផ្ទាល់​នឹង​កាង​មុខ​ឱ្យ​សោះ​គឺ​ជ្រើស​យក​កន្លែង​ដែល​មាន​ទ​ម្ព​ក់ ឬ​ផ្នែក​រឹង​មាំ​នៃ​តួ​គ្រោង​ខាង​មុខជា​គោល ។

២-​ឆ្វាយខ្សែ​ចង​ប្រហែល​១,២​ម៉ែត្រ​គិត​ចេញពី​ចំណុច​កោង​មុខ​និង​អនុវត្ត​ការ​ចង​តាម​ចំណុច​ទី​១ ឬ​ចង​គួ​ច​មុខតំណ​រាងលេខ​៨​នៅ​ចំណុច​នៃ​ពាក់កណ្ដាល​ដើមឈើ​និង​រថយន្ត​ដើម្បី​ជា​កម្លាំង​បង្ការ​ឥទ្ធិពល​នៃ​ទំនាញ​រហូត​បណ្ដាល​ឱ្យ​ដាច់​ខ្សែ និង​ការ​ប្រមូល​កម្លាំង​ទាញ​មិន​បាន​ខ្លាំង​ល្អ​ដែល​អាច​ដាច់​ខ្សែ​ក៏​ថា​បាន ។

៣-​វ័ណ្ឌ​ចុង​ខ្សែ​ជុំវិញ​គល់ឈើ​ឬ​សសរ​បង្គោល​ដែល​អ្នក​ពឹងផ្អែក​ជា​ជំនួយ​នោះ ។

៤-​ស៊ក​កួច​កន្ទុយ​ខ្សែ​តាម​ចំណុច​ដែល​អ្នក​បាន​ឆ្វាយ​នៅ​ក​ន្លា​ក់​មុន​ហើយ​រឹត​បន្ដឹង​ឱ្យ​ជាប់​។

៥-​កញ្ឆក់​កន្ទុយ​ខ្សែ​ដែល​នៅ​សេសសល់​ហើយ​ចាប់ផ្ដើម​ទាញ​ក្នុង​ពេល​ការ​បំ​លាស់​ទី​របស់​រថយន្ត​មិន​ទាន់​បញ្ឈប់​សកម្មភាព​នៅឡើយ​។ ដើម្បី​ឱ្យ​កាន់តែ​ទុកចិត្ត​បាន​នោះ​គឺ​ដៃ​របស់​អ្នក​ត្រូវ​ក្ដាប់​ច្បាមចាប់​ខ្សែ​ឱ្យ​ជាប់​ហើយ​បន្ទន់ខ្លួន​ទៅ​ក្រោយ​ទើប​ជា​ការ​ប្រសើរ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នក​ត្រូវ​ខំប្រឹង​យឹត​ឱ្យ​អស់កម្លាំង​កាយ​ចិត្ត​គួប​ផ្សំ​ជាមួយនឹង​អានុភាព​នៃ​កម្លាំង​ម៉ា​សី​ុ​ន​រថយន្ត​របស់​អ្នក​ដែល​បញ្ចូល​លេខ​ប្រឹង​បំ​លាស់​ទី​ចេញ​ឱ្យ​ផុត​ពី​ចំណុច​នោះ ៕