ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវវ័យ​​ភ្លើតភ្លើន​​ស្នេហា ស្គាល់​​នាង​នាំ​ទៅ​​ផ្ទះសំណាក់ ព្រឹក​​ឡើង​ក្លាយ​ជា​អ្នក​ទោស

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី ដោយ​ចោទប្រកាន់​ថា បាន​បង្ខំ​ចាប់រំលោ.ភ​កូនស្រី​គាត់ ដែល​មាន​អាយុ​១៤​ឆ្នាំ ជា​អនីតិជន ។ យុវជន​រូប​នេះ ត្រូវ​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២២ តុលា ។

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តាម​បណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី ដោយ​ចោទប្រកាន់​ថា បាន​បង្ខំ​ចាប់រំលោភ​កូនស្រី​គាត់ ដែល​មាន​អាយុ​១៤​ឆ្នាំ ជា​អនីតិជន ។ យុវជន​រូប​នេះ ត្រូវ​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២២ តុលា ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ឱ្យ​ដឹង​ថា យុវជន​រូប​នេះ​ឈ្មោះ អ៊ុ​ច អេ​ម អាយុ​១៩​ឆ្នាំ ស្នាក់​នៅ​ភូមិ​១ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ​។ ការ​ចាប់ខ្លួន​នេះ ធ្វើ​ទ្បើ​ង​បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី ដោយ​បាន​ប្តឹង​ចោទ​យុវជន​នេះ​ថា បាន​នាំ​កូនស្រី​គាត់ ដែល​ទើប​មាន​អាយុ​១៤​ឆ្នាំ យក​ទៅ​រំលោភ​បាន​សម្រេច​នៅផ្ទះ​សំណាក់​ជាយក្រុង កាលពី​យប់​ថ្ងៃ​ទី​១៩ តុលា ស្ថិត​នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោក​វរសេនីយ៍ឯក​បន្ត​ថា ក្រោយ​ពេល​ទទួល​ពាក្យបណ្តឹង​ហើយ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឃាត់ខ្លួន​យុវជន​នេះ នៅ​ថ្ងៃ​ទី​២០ តុលា នៅផ្ទះ​ជនជាប់ចោទ​តែ​ម្តង ។ តាម​ចម្លើយ​ជនជាប់ចោទ​បាន​សារភាព​ថា គេ​បាន​ស្គាល់​នាង​តាម​រយៈ​មិត្តភក្តិ ហើយ​បាន​នាំ​នាង​ដើរ​លេង និង​នាំ​ទៅ​ដេក​ផ្ទះសំណាក់ ដោយ​មានការ​យល់ព្រម​ពី​នាង គឺ​មិន​បាន​បង្ខំ​ទេ ។ ទោះបីជា​បែប​ណា ក្មេង​ស្រី​ជា​អនីតិជន ទោះបី​ព្រមព្រៀង​គ្នា​ក្តី ក៏​ច្បាប់​មិន​អនុញ្ញាត​ដែរ ។ គួរ​ឱ្យ​ស្តាយ​ដែល​យុវជន​រូប​នេះ​ភ្លើតភ្លើន​ស្នេហា​ផ្តេសផ្តាស​បែប​នេះ ៕