ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាយឡុង​រថយន្ត​បទល្មើស​ព្រៃឈើ សង្ស័យ​នៅ​សល់​ច្រើន​ទៀត​សុទ្ធតែ​ទំនើប

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ចម្រុះ​គ្រប់​ម៉ាក​ចំនួន​៧៥៧​គ្រឿង ដែល​សមត្ថកិច្ច​បង្ក្រាប​និង​ដកហូត​ពី​បទល្មើស​ព្រៃឈើ​ចាប់ពី​ឆ្នាំ​២០០៤​ដល់​២០១១ ត្រូវ​បាន​ក្រសួងកសិកម្ម​ប្រកាស​ដេញថ្លៃ​លក់​ឡាយឡុង​រួច​ហើយ​នៅ​ថ្នាក់​ជាតិ ក្នុង​នោះ​រថយន្ត​ចំនួន​១៦​គ្រឿង នៅ​ក្នុង​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ត្រូវ​អ្នក​ដេញថ្លៃ​បាន​នាំ​គ្នា​មក​ដឹក​ជញ្ជូន​យក​នៅ​ល្ងាច​ថ្ងៃ​ទី​២១ តុលា ។

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ចម្រុះ​គ្រប់​ម៉ាក​ចំនួន​៧៥៧​គ្រឿង ដែល​សមត្ថកិច្ច​បង្ក្រាប​និង​ដកហូត​ពី​បទល្មើស​ព្រៃឈើ​ចាប់ពី​ឆ្នាំ​២០០៤​ដល់​២០១១ ត្រូវ​បាន​ក្រសួងកសិកម្ម​ប្រកាស​ដេញថ្លៃ​លក់​ឡាយឡុង​រួច​ហើយ​នៅ​ថ្នាក់​ជាតិ ក្នុង​នោះ​រថយន្ត​ចំនួន​១៦​គ្រឿង នៅ​ក្នុង​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង ត្រូវ​អ្នក​ដេញថ្លៃ​បាន​នាំ​គ្នា​មក​ដឹក​ជញ្ជូន​យក​នៅ​ល្ងាច​ថ្ងៃ​ទី​២១ តុលា ។

លោក ថោ​ង វី​រ៉ា​វុ​ឌ្ឍី នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង បាន​និយាយ​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​២១ តុលា ថា យោង​តាម ស​.​ជ​.​ណ លេខ​១០៨៥​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​ប្រកាស​លេខ​៤២៦​ប្រក​.​ក​សក ចុះ​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៤ បាន​ប្រកាស​ដាក់​ដេញថ្លៃ​លក់​ឡាយឡុង​រថយន្ត​ចំនួន​៧៥៧​គ្រឿង​ដែល​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​នៅ​គ្រប់​ខេត្ត​-​រាជធានី បង្ក្រាប​និង​ដកហូត​ពី​បទល្មើស​ព្រៃឈើ​ពី​ឆ្នាំ​២០០៤​ដល់​២០១១ ជម្រះ​ចេញពី​បញ្ជី​កត់ត្រា សារពើ​ភណ្ឌ​របស់​រដ្ឋ ក្រោយ​ពី​តុលាការ​បាន​ប្រកាស​សាលក្រម​រឹបអូស​យក​ជា​សម្បត្តិ​រដ្ឋ​រួច​មក ។

ប្រភព​ដដែល​ប្រាប់​ថា ការ​ប្រកាស​ដាក់​ឱ្យ​ដេញថ្លៃ​រថយន្ត​ជា​សាធារណៈ​បាន​ធ្វើ​នៅ​ថ្នាក់​ជាតិ​តាម​នីតិវិធី កាលពី​ខែ​មុន ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​ដេញថ្លៃ​ចំនួន​៤​នាក់​។ ការ​ដេញថ្លៃ​នោះ ត្រូវ​បាន​ទៅ​លើ​ឈ្មោះ ម៉ា សុធី ក្នុង​តម្លៃ ២៤៨.៩៥០.០០០​រៀល ប៉ុន្តែ​ការ​ដាក់​រថយន្ត​លក់​ដេញថ្លៃ គឺ​បាន​តែ​រថយន្ត​ចំនួន​៥៤៣​គ្រឿង តែ​ប៉ុណ្ណោះ ព្រោះ​រថយន្ត​ចំនួន​២១៤​គ្រឿង ទៀត​ពុក​ផុយរលួយ ត្រូវ​លក់​ឱ្យ​អេ​ត​ចាយ ។ ដោយឡែក ក្នុង​តួលេខ​ដាក់​ឱ្យ​ដេញថ្លៃ​រថយន្ត​ខាងលើ នៅ​ក្នុង​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ក៏​មាន​រថយន្ត​ចំនួន​១៦​គ្រឿង​ផង​ដែរ  ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២១ តុលា អ្នក​ដេញថ្លៃ​បាន គេ​នាំ​គ្នា​មក​ដឹក​ជញ្ជូន​យក​ចេញពី​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​អស់​ទៅ​ហើយ ។
អ្នកដឹង​រឿង​នៅ​ខេត្តកំពង់ឆ្នាំង ក៏​ដូច​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ក្រុម​បាន​និយាយ​ថា ការ​ដាក់​ឱ្យ​ដេញថ្លៃ​លក់​ឡាយឡុង​រថយន្ត​បទល្មើស​ខាងលើ​នេះ ក្រសួង​សា​ម៉ី​មានការ​យឺតយ៉ាវ​ខ្លាំង​ណាស់ យឺត​ដូច​ដង្កូវបាក់ខ្នង ឬ​យឺត​ដូច​ជំហាន​គីង្គក់ គិត​ទៅ​ចាប់​បាន​តាំងពី​ឆ្នាំ​២០០៤ រហូត​ដល់​ឆ្នាំ​២០១៤ មាន​រយៈពេល​១១​ឆ្នាំ ទើប​មានការ​ដាក់​ឱ្យ​ដេញថ្លៃ​លក់​ឡាយឡុង ធ្វើ​ឱ្យ​រថយន្ត​ចំនួន​២១៤​គ្រឿង ពុក​ផុយ ខូចខាត​ដល់​ថវិកាជាតិ​យ៉ាងច្រើន ដែល​គេ​និយាយ​ថា ហេតុតែ​ជា​របស់​រដ្ឋ ។

ទន្ទឹម​នេះ​ដែរ រថយន្ត​ដែល​ចាប់​បាន​ពី​ឆ្នាំ​២០១១ មក​ឆ្នាំ​២០១៤ រក្សា​ទុក​នៅ​ក្នុង​ស្ថាប័ន​រដ្ឋបាល​ព្រៃឈើ មាន​រាប់​ពាន់​គ្រឿង​ទៀត នៅ​ទូ​ទាំង​ប្រទេស និង​មាន​រាប់រយ​គ្រឿង​ទៀត​ឃើញ​មាននៅ​ក្នុង​ខេត្តកំពង់ឆ្នាំង បើ​ក្រសួង​មិនឆាប់​ធ្វើការ​លក់​ឡាយឡុង​ទៀត​ទេ​នោះ រថយន្ត​រាប់រយ​គ្រឿង​អាច​នឹង​ពុក​ផុយ​អស់​ខាតបង់​ថវិកាជាតិ​ទៀត​ជា​មិន​ខាន ។ មាន​ដំណឹង​គួរ​ឱ្យ​ជឿជាក់​ថា នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​រថយន្ត​ដែល​ចាប់​បាន​ពី​បទ​ល្មើ​ព្រៃឈើ​នេះ មួយ​ចំនួន​ត្រូវ​បាន​មន្ត្រី​ជំនាញ​តូចតាច​ដែល​គេ​មិនសូវ​លើក​តម្កើង​បាន​ទម្លាយ​ឱ្យ​ដឹង​ថា មាន​រថយន្ត​អា​ល្អ​ៗ អា​ធុន​ទំនើប​ជា​ច្រើន​គ្រឿង​កំពុង​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ដែល​មាន​ទាំង​ស្ថាប័ន តុលាការ មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ កងរាជអាវុធហត្ថ​ខេត្ត និង​ខ្លះ​ទៀត​កំពុង​ស្ថិត​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ គេ​ប្រាប់​ថា ក្នុង​នោះ រថយន្ត​ខ្លះ ជា​រថយន្ត​ទំនើប ដូច​ជា កាម​រី​បា​ឡែ​ន ឡិច​ស៊ី​ស​៣០០ ម៉ាក​ធុន​ដ្រា និង​ហា​យ​ឡិន​ឌ័​រ​ជាដើម ដែល​គួរតែ​ក្រសួង​កុំ​មើល​រំលង ។

មិនមែន​តែ​នៅ​ខេត្តកំពង់ឆ្នាំង​ទេ ដែល​យក​រថយន្ត​ចាប់​បាន​ពី​បទល្មើស​ព្រៃឈើ​ទៅ​ជិះ​ផ្ទាល់ខ្លួន​នោះ សូ​ម្បី​នៅ​ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តសៀមរាប និង​ខេត្ត​ដទៃ​ទៀត ក៏​មាន​ដូច​គ្នា​ដែរ ។ រថយន្ត​ទំនើប​ៗ​ទាំងនោះ ត្រូវ​ចាប់​បាន​ក្នុង​សម័យ​ដឹកឈើ​គ្រញូង ។ ធ្វើ​បែប​នេះ គេ​ហៅ​ថា រដ្ឋអំណាច​អនាធិបតេយ្យ ៕