ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​«ព្រះ​ទីនាំង​សា​រ៉ា​យ​អណ្តែត​ចង្ហាន់​ហុយ»​ ចុះ​ពី​បង្គង​ទៅ​ហាត់​សម​ត្រៀម​ចូលរួម​ប្រកួតក្នុង​​​ឱកាស​​បុណ្យ​អំ​ទូក ​អកអំបុក​ និង​សំពះ​ព្រះ​ខែ​​នៅ​ភ្នំពេញ​

9 ឆ្នាំ មុន

ខេត្ត​កំពង់​​ឆ្នាំង ៖ នេះ​​ជា​​ឈ្មោះ​ទូក​មួយ​ដែល​ពុំ​ធ្លាប់​ចាញ់​ និង​ឈរ​ក្នុង​លំដាប់ថ្នាក់​លេខ​១ ជា​រៀង​រាល់​ឆ្នាំក្នុង​ឱកាស​បុណ្យ​អំ​ទូក អកអំបុក ​សំពះ​ព្រះ​ខែ​ដែល​​​ជា​​បុណ្យប្រពៃណី​ជាតិ តែងតែ​គោរព​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ នៅ​មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ​។

ខេត្ត​កំពង់​​ឆ្នាំង ៖ នេះ​​ជា​​ឈ្មោះ​ទូក​មួយ​ដែល​ពុំ​ធ្លាប់​ចាញ់​ និង​ឈរ​ក្នុង​លំដាប់ថ្នាក់​លេខ​១ ជា​រៀង​រាល់​ឆ្នាំក្នុង​ឱកាស​បុណ្យ​អំ​ទូក អកអំបុក ​សំពះ​ព្រះ​ខែ​ដែល​​​ជា​​បុណ្យប្រពៃណី​ជាតិ តែងតែ​គោរព​ធ្វើ​ឡើងជា​រៀងរាល់​ឆ្នាំ នៅ​មុខ​ព្រះ​បរមរាជវាំង រាជធានី​ភ្នំពេញ​។

ទូកងប្រណាំង​ដ៏​ល្បីល្បាញ​មួយ​នេះ បន្ទាប់​ពី​ជួសជុល និង​លាបថ្នាំ​ថ្មី​រួច​មក ត្រូវ​បាន​គណៈកម្ម​ការ​ទូក បាន​ធ្វើ​ពិធី​ក្រុង​ពាលី​ដើម្បី​ដាក់ចុះ​ពី​បង្គង ក្នុង​វត្តវិហារ​ហ្លួង ហៅ​វត្ត​ផ្សារ​ ស្ថិត​ក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូរ​ណ៏​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី២២ តុលា ឆ្នាំ​២០១៤ រួច​បាន​ដង្ហែរ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ចុះ​ទៅ​កំពង់ទឹក​ឃុំ​ឆ្នុកទ្រូ និង​បាន​ចេញ​ទៅ​សំចត នៅ​ភូមិ​កំពង់​ព្រះ​គគី ដើម្បី​ឱ្យ​ក្រុម​កីឡាករ​ស្នាក់​នៅ ​និ​​ង​ធ្វើការ​ហ្វឹ​ត​ហាត់​នៅ​ទីនោះ​មុន​នឹង​ចេញ​ទៅ​ធ្វើការ​ប្រកួត ។ ​

លោក សេង ប៊ុ​ន​ហេង ប្រធាន​គណៈកម្មការ​ដឹក​នាំ​ទូកប្រណាំង​ខាងលើ​នេះ បាន​ប្រាប់​ថា ទូក ឈ្មោះ «​ព្រះ​ទីនាំង​សារ៉ាយអណ្តែត​ចង្ហាន់​ហុយ​» ធ្លាប់​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​១​ចំនួន​៣​លើក​និងចំណាត់​ថ្នាក់​លើសោភ័ណ​ភាព​លេខ​១​ចំនួន​១​លើក ។ ទូក​នេះ​មាន​ចំណុះ​កីឡាករ​៤៨​នាក់​ដែលនឹង​ត្រូវ​ហ្វឹកហាត់​នៅ​ក្នុងភូមិ​កំពង់ព្រះ​គគី ឃុំ​ឆ្នុកទ្រូ រហូត​ដល់​ថ្ងៃ​ទី០៣ ​វិ​ច្ឆិ​កា ទើប​ទៅ​ចូលរួម​ការ​ប្រកួត​សាកល្បង​ជាមួយ​ទូក​ក្នុង​ខេត្ត​ដទៃ​ទៀត​នៅ​ស្រុក​កំពង់ត្រឡាច មុន​នឹង​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​នៅ​រាជ​ធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ឡើង​ពី​ថ្ងៃ​ទី៥ ដល់ ថ្ងៃ​ទី៧ វិច្ឆិកា ខាង​មុខ​ន​នេះ ៕

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើទំព័រ​កាសែតកោះសន្តិភាព