ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូ​នី​កា ឡេ​វិ​ន​ស្គី ឡើង​វេទិការៀបរាប់​ពី​រឿង​​សោកសៅ ដោយសារ​​ស្នេហា​ជាមួយអតីត​ប្រធានា​ធិបតី​ប៊ី​ល គ្លី​ន​​តុ​ន

9 ឆ្នាំ មុន

AFP កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា នាង​ម៉ូ​នី​កា ឡេ​វិ​ន​ស្គី អតីត​បុគ្គលិក​ហាត់​ការ​នៅ​សេត​វិមាន បាន​ឡើង​លើ​វេទិកា​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២០ តុលា ២០១៤ រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​របស់​នាង​ជាមួយ​លោក​ប៊ី​ល គ្លី​ន​តុ​ន ។ ម៉ូ​នី​កា ឡេ​វិ​ន​ស្គី រៀបរាប់​ថា នាងរង​ការ​សើចចំអក និង​គំរាម​តាម​ប្រព័ន្ធ​អន​ឡាញ រួម​ទាំង​ក្លាយជា «​អ្នកជំងឺ​ស្នេហា​ដំបូង​» ក្រោយ​ពី​លង់​ស្នេហ៍​មេដឹកនាំ​អា​មេ​រិ​កមក ។

AFP កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា នាង​ម៉ូ​នី​កា ឡេ​វិ​ន​ស្គី អតីត​បុគ្គលិក​ហាត់​ការ​នៅ​សេត​វិមាន បាន​ឡើង​លើ​វេទិកា​ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​២០ តុលា ២០១៤ រៀបរាប់​ពី​រឿងរ៉ាវ​ស្នេហា​របស់​នាង​ជាមួយ​លោក​ប៊ី​ល គ្លី​ន​តុ​ន ។ ម៉ូ​នី​កា ឡេ​វិ​ន​ស្គី រៀបរាប់​ថា នាងរង​ការ​សើចចំអក និង​គំរាម​តាម​ប្រព័ន្ធ​អន​ឡាញ រួម​ទាំង​ក្លាយជា «​អ្នកជំងឺ​ស្នេហា​ដំបូង​» ក្រោយ​ពី​លង់​ស្នេហ៍​មេដឹកនាំ​អា​មេ​រិ​កមក ។

ក្នុង​ពេល​ឡើង​ថ្លែង​លើ​វេទិកា​ប្រជុំ «Inaugural Forbes Under 30 Summit» នៅ​ក្រុង​ហ្វ៊ី​ឡា​ដែល​ហ្វ៊ី​យ៉ា សហរដ្ឋអាមេរិក នាង​ម៉ូ​នី​កា ឡេ​វិ​ន​ស្គី អាយុ​៤១​ឆ្នាំ បាន​បង្ហាញ​ពី​ភាព​សោកសៅ​ដែល​រូប​នាង​ត្រូវ​ប្រឈម​មុខ បន្ទាប់​ពី​មានរឿង​អាស្រូវ​ស្នេហា​ជាមួយ​លោក​ប្រធានាធិបតី ប៊ី​ល គ្លី​ន​តុ​ន កាលពី​ឆ្នាំ​១៩៩៨ រួម​ទាំង​ប្រកាស​ថា នាង​ជា​អ្នក​ឃោសនា​ប្រឆាំង​លើ​ការ​គំរាម​តាម​ប្រព័ន្ធ​អន​ឡាញ ។

ម៉ូ​នី​កា ឡេ​វិ​ន​ស្គី បាន​ថ្លែង​ថា «​នាង​ខ្ញុំ​ជា​បុគ្គល​ដំបូង​ដែល​រង​ការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​ពី​អ្នក​ប្រើ​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត​នៅ​ទូ​ទាំង​ពិភពលោក​។ នាង​ខ្ញុំ​ជា​អ្នកជំងឺ​ដំបូង (Patient Zero) ដោយ​ក្នុង​សម័យ​នោះ​មិន​ទាន់​មាន​ហ្វេ​ស​ប៊ុ​ក និង​គេហទំព័រ​ផ្ទាល់ខ្លួន ប៉ុន្តែ​មាន​ប្រព័ន្ធ​វេ​ប​សាយ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​បង្ហាញ​ពី​ការ​យល់​ឃើញ ឬ​បាន​ផ្ញើ​អី​ុ​ម៉េ​ល​ដោយ​បាតុភូត​ទាំងនេះ​ត្រូវ​បញ្ជូន​បន្ត​តាម​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត និង​ត​ភ្ជាប់​តាម​ទូរស័ព្ទ​រហូត​បង្ក​ឱ្យ​កើតការ​រាតត្បាត​នៅ​ក្នុង​សង្គម​» ។

ដោយសារ​អាម៉ាស់​រឿង​នោះ ម៉ូ​នី​កា ឡេ​វិ​ន​ស្គី អះអាង​ថា នាង​តប់ប្រមល់​ក្នុង​ចិត្ត និង​ចង់ «​សម្លាប់​ខ្លួន​» ជា​ច្រើន​លើក ។ មាន​ថ្ងៃមួយ​នាង​បាន​អង្គុយ​នៅ​មុខ​អេ​ក្រង់​កុំព្យូទ័រ និង​ស្រែ​កថា «​ព្រះ​អើយ​!​មិន​គួរ​ឱ្យ​ជឿ​សោះ​ដែល​ពួក​គេ​និយាយ​បែប​នោះ គឺ​គ្មាន​អ្វី​ពាក់ព័ន្ធ​សោះ​» ។នាង​ម៉ូ​នី​កា ឡេ​វិ​ន​ស្គី បញ្ជាក់​ថា នាង​បាន​ទទួល​កម្លាំងចិត្ត​ក្រោក​ឡើង​តស៊ូ​ពី​ការ​គំរាម​តាម​ប្រព័ន្ធ​អន​ឡាញ ក្រោយ​ពី​លេចឮ​ដំណឹង​នៃ​ការ​ធ្វើ​អត្តឃាត​របស់​និស្សិត​ប្រុស​ឆ្នាំ​ទី​១ អាយុ​១៩​ឆ្នាំ​ម្នាក់​(​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​) នៅ​រដ្ឋ​ញូ​វ​ចឺ​ស៊ី ព្រោះតែ​ខ្មាស​អៀន​ដែល​គេ​លួច​ថត​វី​ដេ​អូ​ឃ្លី​ប ខណៈ​ពេល​កំពុង «​ថើប​» មិត្ត​ប្រុស​របស់​ខ្លួន ។

ម៉ូ​នី​កា ឡេ​វិ​ន​ស្គី និយាយ​ថា «​ហេតុការណ៍​ទាំងនេះ ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ឆ្លងកាត់​រួច​មក​ហើយ​។ អ្វី​ដែល​ខ្ញុំ​ចង់​ប្រតិបត្តិ​បន្ត​ទៀត គឺ​ជួយ​ជន​រង​គ្រោះ​ដទៃ​ទៀត​ដែល​រង​ការ​ខ្មាស​អៀន​ឱ្យ​មានជីវិត​រស់នៅ​បន្ត ។ នាង​ខ្ញុំ​បាន​ប្រើ​ទុក្ខវេទនា​ដែល​ធ្លាប់​ទទួល​កន្លង​មក ឱ្យ​ក្លាយជា​ប្រយោជន៍​ដល់​ខ្លួនឯង និង​ធ្វើ​ឱ្យ​អតីតកាល​កាន់តែ​មាន​ន័យ​» ។ កាលពីដើម​ឆ្នាំ​កន្លង​មក ម៉ូ​នី​កា ឡេ​វិ​ន​ស្គី បាន​ផ្តល់​បទ​សម្ភាសន៍​តាម​ទស្សនាវដ្តី «VANITY FAIR» ទាក់ទិន​នឹង​សម្ព័ន្ធភាព​ដ៏​ជ្រាលជ្រៅ​រវាង​នាង​ជាមួយ​លោក​ប៊ី​ល គ្លី​ន​តុ​ន ដោយ​បញ្ជាក់​ថា «​ខ្ញុំ​តាំងចិត្ត​ធ្វើ​ឱ្យ​រឿង​នេះ​ចប់ ។ ខ្ញុំ​សម្រេចចិត្ត​ថា នឹង​បង្ហាញមុខ​នៅ​លើ​វេទិកា​នានា​ដើម្បី​មានឱកាស​បាន​និយាយ និង​ធ្វើ​ឱ្យ​អតីតកាល​របស់ខ្ញុំ​មាន​ន័យ​» ។

ស្នេហា​លួចលាក់​នោះ​ធ្វើ​ឱ្យ​លោក​ប្រធានាធិបតី​ប៊ី​ល គ្លី​ន​តុ​ន ត្រូវ​សភា​អា​មេ​រិ​ក​បណ្តេញ​ចេញពី​តំណែង​នៅ​ក្នុង​ខែធ្នូ ១៩៩៨ ប៉ុន្តែ​ក្រោយមក​ព្រឹទ្ធសភា មាន​មតិ​យល់​ស្រប​ថា លោក​គ្មាន​កំហុស ។ ចំណែក​លោកស្រី ហី​ុ​ល​ឡា​រី គ្លី​ន​តុ​ន អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក រំពឹង​ទុក​ថា នឹង​ប្រជែង​យក​តំណែង​ប្រធានាធិបតី​អា​មេ​រិ​ក​ជា​ថ្មី​នៅ​ក្នុង​ឆ្នាំ​២០១៦ ដោយ​បញ្ជាក់​ថា លោកស្រី​បាន «​ដើរ​ឆ្លង​» រឿងអាស្រូវ​របស់​ប្តី​អស់​រយៈពេល​ជា​យូរ​មក​ហើយ ៕