ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្តកំពង់ឆ្នាំង ឃុំខ្លួនអ្នកចែកចាយថ្នាំញៀនម្នាក់

9 ឆ្នាំ មុន

ខេត្តកំ​ពង់ឆ្នាំង ៖ ​តុលាការ​ខេត្តកំពង់​ឆ្នាំងបា​​នសម្រចឃុំខ្លួន​ជន​សង្ស័យ​ម្នាក់ ​កាលពីរ​សៀល ថ្ងៃទី២២ ​ខែ​តុលា​ ឆ្នាំ២០១៤​នេះ ​ដោយ​ចោទ​ប្រកាន់​​ពីបទចែកចាយ​ថ្នាំញៀន​ ដែល​បាន​ប្រព្រឹត្ត​ឡើង​កាល​ពីវេលា ម៉ោង​៤និង​១៥នាទី​ល្ងាច ​ថ្ងៃទី២១ ​ខែតុលា ​ឆ្នាំ២០១៤ ​ចំណុច​ផ្លូវបំបែក​ក្រោយ​វត្តក្តីត្នោត​ ស្ថិតក្នុង ​ភូមិចំការ​តា​ម៉ៅ

ខេត្តកំ​ពង់ឆ្នាំង ៖ ​តុលាការ​ខេត្តកំពង់​ឆ្នាំងបា​​នសម្រចឃុំខ្លួន​ជន​សង្ស័យ​ម្នាក់ ​កាលពីរ​សៀល ថ្ងៃទី២២ ​ខែ​តុលា​ ឆ្នាំ២០១៤​នេះ ​ដោយ​ចោទ​ប្រកាន់​​ពីបទចែកចាយ​ថ្នាំញៀន​ ដែល​បាន​ប្រព្រឹត្ត​ឡើង​កាល​ពីវេលា ម៉ោង​៤និង​១៥នាទី​ល្ងាច ​ថ្ងៃទី២១ ​ខែតុលា ​ឆ្នាំ២០១៤ ​ចំណុច​ផ្លូវបំបែក​ក្រោយ​វត្តក្តីត្នោត​ ស្ថិតក្នុង ​ភូមិចំការ​តា​ម៉ៅ ឃុំស្រែថ្មី​ ស្រុករ​លាប្អៀរ ។

លោកស្រី ​មាស សុម៉ាលី​ នាយការិយា​​ល័យនគរបាល​ប្រឆាំ​ងគ្រឿង​ញៀននៃ​​ស្នងការដ្ឋានន​គរ​បាល​ខេត្តបាន​និយាយ​ឱ្យ​ដឹង​ថា យុវជន​ដែល​ជាអ្នកចែក​ចាយ​ថ្នាំញៀន​ដ៍សកម្ម​នៅក្នុង​ក្រុង​កំពង់​ឆ្នាំង ត្រូវបាន​បញ្ជូន​ទៅ​តុ​លាការ​ខាងលើនេះ​មានឈ្មោះ ​លីម ម៉េងហួរ ​អាយុ២១ឆ្នាំ រ​ស់នៅ ភូមិ​​ត្រពាំងបី សង្កាត់ផ្សារ​ឆ្នាំង ក្រុងកំពង់​ឆ្នាំង​ មុខរបរជា​សិស្សសាលា ។

មុនពេល​កើតហេតុ​សមត្ថកិច្ចបាន​តាមដាន​​មុខសញ្ញានេះយ៉ាង​ប្រកិតៗ ​ដែលមុន​ពេលចាប់​ខ្លួន គេបាន​​ជិះម៉ូ​តូម៉ាកអាយ​ខុន ពណ៌ស​ក្រហម ​ពាក់ស្លាកលេខ ​កំពង់ឆ្នាំង ​1C-0023 ​យកថ្នាំ​ញៀន​​ទៅលក់ ចែក​ចាយ​ឱ្យ​ម៉ូយ​របស់គេ​នៅចំណុច​ខាងលើ ​ពេលនោះ​សមត្ថកិច្ចបាន​តាមដាន​ពីក្រោយ​ក៍បាន ស្ទាក់ចាប់​ខ្លួនគេ​បាន​ខណៈ​គេដែល​ផ្តួលម៉ូតូ​ទៅដីបំរុងរត់ ។ ក្រោយ​ការឃាត់ខ្លួន​ បានរក​ឃើញថ្នាំញៀន ​ប្រភេទ​ម៉ាទឹកកក ដែល​គេ​ទម្លាក់ចោល​ក្បែម៉ូតូ ​ហើយ​សមត្ថកិច្ច​បានដកហូត​បានវត្ថុតាង​រួមមានម៉ូតូ១​គ្រឿង​ថ្នាំញៀន​ម៉ាទឹកកក​១​កញ្ចប់​តូច ​កាំបិតចុង​ស្រួច២ ​ទូរស័ព្ទដៃ​១គ្រឿង កា​តសិស្ស១​ និងកាបូប១។​

នៅចំពោះ​មុខសមត្ថកិច្ច​ ជនសង្ស័យ​​ខាងលើនេះ បានទទួល​ស្គាល់​វត្ថុតាង​ទាំងអស់ ​ ដោយឡែក ថ្នាំញៀន​ម៉ាទឹកកក​មួយកញ្ចប់តូច​នោះ ​​គេបានបដិសេធ​ថាមិន​​មែនជារបស់គេទេ​។ ​ប៉ុន្តែសមត្ថ​កិច្ច បាន​អះអាង​ថាបាន​រកឃើញ​នៅលើស្មៅ​ក្រោមម៉ូតូ​​ដែលគេបោះចោល​ក្នុងពេល​ផ្តួលម៉ូតូ​ពេល​ដែល​សមត្ថកិច្ច​​ចាប់ខ្លួន។ជនល្មើស​ខាងលើ​​នេះមិនព្រមផ្តិត​មេដៃនៅ​ក្នុងសំណុំ​រឿងបទ​ល្មើស​ចែក​ចាយ​គ្រឿង​​ញៀននេះឡើយ ។ ហើយ​បើ​ទោះ​បីយ៉ាង​​​នេះក្តីជនល្មើសរួមនិងវត្ថុតាង​ ត្រូវបាន​សមត្ថកិច្ច​ កសាង​សំណុំ​រឿងតាម​នីតិវិធី បញ្ជូនខ្លួន​ទៅកាន់​សាលាដំបូង​​ខេត្តតាមផ្លូវច្បាប់ដែរ។