ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តកាមរី​បាឡែន​បើក​ឡើង​​របាំង​ថ្ម​កល់​ជាប់រថយន្ត​ទៅមុខ​លែង​រួច​ តែអ្នក​បើក​បរមិន​មាន​របួស​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បើក​រថយន្ត​កាមរីបាឡែន​មួយ​គ្រឿង​ឡើង​លើ​រនាំង​ថ្ម​ចែក​ទ្រូង​ផ្លូវបណ្តាល​ឱ្យ​គល់​ជាប់​ជាប់ទៅមុខ​លែង​រួចតែ​អ្នក​បើកបរ​មិន​មាន​រង​គ្រោះ​ថ្នាក់នោះ​ទេ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១០ និង​១០ នាទី​យប់ ថ្ងៃ​ទី​២២ តុលា ២០១៤ នៅ​ចំណុច​ក្បែរស្ថាន​ទូត​ចិន តាម​ផ្លូវ​ម៉ៅសេទុង

រាជធានី​ភ្នំ​ពេញ ៖ បុរស​ម្នាក់​បើក​រថយន្ត​កាមរីបាឡែន​មួយ​គ្រឿង​ឡើង​លើ​រនាំង​ថ្ម​ចែក​ទ្រូង​ផ្លូវបណ្តាល​ឱ្យ​កល់​ជាប់​ទៅមុខ​លែង​រួចតែ​អ្នក​បើកបរ​មិន​មាន​រង​គ្រោះ​ថ្នាក់នោះ​ទេ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ១០ និង​១០ នាទី​យប់ ថ្ងៃ​ទី​២២ តុលា ២០១៤ នៅ​ចំណុច​ក្បែរស្ថាន​ទូត​ចិន តាម​ផ្លូវ​ម៉ៅសេទុង កែង​និង​ផ្លូវ​លេខ១៧៣ ស្ថិត​ក្នុង​សង្កាត់ទួល​ស្វាយ​ព្រៃទី១ ខណ្ឌ​ចំការមន ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្ត​កាមរី​បាឡែន ពណ៌ស មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ​2Q-1061 បើក​ដោយ​បុរស​ម្នាក ធ្វើ​ដំណើរយ៉ាង​លឿន​តាម​ផ្លូវ ម៉ៅសេទុង ក្នុង​ទិសដៅ​ពីត្បូង​ ទៅ​ជើង ខណៈមក​ដល់ចំណុច​កើត​ហេតុ រថយន្ត​បាន​បើ​ក​បត់ឆ្លង​ទៅ​ផ្លូវ លេខ១៧៣ ​ដោយ​អ្នកបើក​បរ​​មិន​បាន​ពិនិត្យ​ច្បាស់លាស់នោះ​ទេ​​ ​ព្រោះ​សំអាង​ថា​ផ្លូវ​ធ្លាប់បើកកាត់ ។ ពេល​បើក​ឆ្លង​ទៅ​ក៏ស្រាប់តែរថយន្ត​បាន​បើកបុក​​ឡើង​លើ​រ​បាំង​ថ្ម​ចែក​ទ្រូង​ផ្លូវដែលគេ​បាន​យក​មក​ដាក់​​​​ ​បណ្តាល​ឱ្យ​រថយន្ត​កល់ជាប់ពីលើ​របាំង​ថ្ម បើក​ទៅមុខ​លែង​រួច តែសំណាង​ល្អ​អ្ន​ក​បើក​បរ​មិន​មាន​គ្រោះ​ថ្នាក់ ។

ក្រោយពេល​កើត​ហេតុ​សមត្ថ​កិច្ច​បាន​យក​រថយន្ត​ខាង​លើ​ទៅ​កាន់ការិយាល័យ​ចរាចរផ្លូវ​គោក នៃស្នង​ការដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​ផ្លូវ​ច្បាប់ ។