ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តជន​ជាតិ​ចិនបុកម៉ូតូជនជាតិអូទ្រីស​ របួស​បាក់ជើងម្នាក់​

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ បុរស​ជនជាតិ​អួទ្រីស​មា្នក់បាន​​រងរបួសបាក់ជើង​ឆ្វេង បន្ទាប់ពី​ត្រូវ​បាន​រថយន្ត​​ជន​ជាតិ​ចិន​បុកម៉ូតូជន​រងគ្រោះ​ពេញទំហឹង​ ហើយ​ខ្ទាតទៅប៉ះ​រថយន្តម៉ាកឡិច ស៊ីស​មួយគ្រឿង ។ហេតុការ​ណ៍​នេះ​បាន​​កើតឡើងនៅចំណុ​ចក្បែររង្វង់​មូលតោពីរ​ ស្ថិតក្នុងភូមិ៤​ សង្កាត់លេខ៤​ ក្រុងព្រះ​សីហនុ នៅ​វេលា​ម៉ោង​៨យប់

ខេត្តព្រះសីហនុ ៖  បុរស​ជនជាតិ​អួទ្រីស​មា្នក់បាន​​រងរបួសបាក់ជើង​ឆ្វេង បន្ទាប់ពី​ត្រូវ​បាន​រថយន្ត​​ជន​ជាតិ​ចិន​បុកម៉ូតូជន​រងគ្រោះ​ពេញទំហឹង​ ហើយ​ខ្ទាតទៅប៉ះ​រថយន្តម៉ាកឡិច ស៊ីស​មួយគ្រឿង ។ហេតុការ​ណ៍​នេះ​បាន​​កើតឡើងនៅចំណុ​ចក្បែររង្វង់​មូលតោពីរ​ ស្ថិតក្នុងភូមិ៤​ សង្កាត់លេខ៤​ ក្រុងព្រះ​សីហនុ នៅ​វេលា​ម៉ោង​៨យប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ។

តាមការអះ​អាងពីសាក្សី​បានឱ្យ​​ដឹងថា ​រថយន្តបង្ក​ និង ​​ម៉ូតូជនរងគ្រោះបាន​បើកបញ្ច្រា​ស់ទិសគ្នា​ ក្នុង​ល្បឿន​ដូចគ្នា តែភាគី​រថយន្តបាន​បើកចូលមកផ្លូវអទិភាព​របស់ម៉ូតូ ជនរង​គ្រោះ​។ ជនបរ​ទេសដែល​បានរង​របួស​នេះ​ជនជាតិ​អូទ្រីស ភេទ​​ប្រុស អាយុ៥៨ឆ្នាំ​ ជាភ្ញៀវ​ទេសចរណ៍​រយះពេលវែង​ បច្ចុប្បន្ន​ស្នាក់​នៅ ផ្ទះជួល​​ក្រុម១៧ ភូមិ៤​ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ។