ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសដេញ​​រថយន្ត​មិន​ឱ្យ​ចូល​​ចត​ក្នុង​ចំណត​​ផ្សារ​ក្រុង​បា​ន​លុង តែថៅកែ​រ​ចំណតថា​​អាជ្ញា​ធរ​មិន​បាន​ជូន​​ដំណឹង

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ រយៈពេល​ប៉ុន្មាន​២​ថ្ងៃកន្លង​មក​នេះ​គេសង្តេត​ឃើញ​នៅ​ចំណត​រថយន្ត និង កន្លែង​ផ្ញើរ​រថយន្ត​មាន​សភាព​រញ៉េរញ៉ៃ ខាង​មុខ​ផ្សារ​ក្រុង​បាន​លុង ដោយ​អាជ្ញារ​ធរ​នគរ​បាល​ក្រុង​បញ្ជាប៉ូលិស​សណ្តាប់ធ្នាប់​ ខេត្ត-ក្រុង មក​ដេញ​រថយន្ត​មក​ដឹក​មនុស្ស សម្ភារ​ និង​បន្លែបន្តិច​បន្តួច​មក​ពីតាម​ស្រុក យក​មក​លក់នៅ​ក្នុង​

ខេត្តរតនគិរី ៖ រយៈពេល​ប៉ុន្មាន​២​ថ្ងៃកន្លង​មក​នេះ​គេសង្គេត​ឃើញ​នៅ​ចំណត​រថយន្ត និង កន្លែង​ផ្ញើរ​រថយន្ត​មាន​សភាព​រញ៉េរញ៉ៃ ខាង​មុខ​ផ្សារ​ក្រុង​បាន​លុង ដោយ​អាជ្ញារ​ធរ​នគរ​បាល​ក្រុង​បញ្ជាប៉ូលិស​សណ្តាប់ធ្នាប់​ ខេត្ត-ក្រុង មក​ដេញ​រថយន្ត​មក​ដឹក​មនុស្ស សម្ភារ​ និង​បន្លែបន្តិច​បន្តួច​មក​ពីតាម​ស្រុក យក​មក​លក់នៅ​ក្នុង​ផ្សារ​ក្រុង​បាន​លុង មិន​ឱ្យ​ចូល​ចត​ក្នុង​ចំណត​រថយន្ត​ទេ ។

ទាក់ទិន​ទៅនឹង​ករណីខាង​លើ​នេះ​ត្រូវ​បាន​លោក​ អ៊ុក សំអុល អភិបាល​ក្រុង​បាន​លុង​ប្រាប់ឱ្យ​ដឹង​ថា ក្នុង​ករណីដែល​អាជ្ញាធរ​ក្រុង​បញ្ជាឱ្យ​ប៉ូលិស​សណ្តាប់ធ្នាប់ ដេញ​រថយន្ត​ដែល​បើក​មក​ពី​បណ្តាស្រុក​នោះ​គឺ​មូល​ហេតុ​ដេញ​តែរថយន្តឈ្នួល​តែប៉ុណ្ណោះ ។ ដោយឡែកអ្នក​ដែល​ទទួល​បានសិទ្ធ​​យក​ភាស៊ីផ្សារ​ពីអាជីវករ​លក់​ដូរ​បាន​ប្រាប់ឱ្យ​ដឹង​ថា មិន​គួរ​ណា​អាជ្ញាធរ​ក្រុង​​ឱ្យប៉ូលិសដេញ​រថយន្ត​មក​ពីស្រុក​មិន​ឱ្យ​ចូល​ចំណត​ដោយ​មិន​បានជូនដំណឹង​ទៅ​​ថៅកែភាស៊ីផ្សារ​នោះទេ ព្រោះធ្វើដូច្នេះ​វាប៉ះពាល់ទៅ​ដល់សតិ​អារម្មណ៍​ ប្រជា​ពលរដ្ឋ​ដែល​ដឹក​បន្លែ​ និង​មនុស្ស​មក​ពី​បណ្តា​បស្រុក នានា​ជុំ​វិញ​ខេត្ត​ ។ ថៅកែភាស៊ី​បាន​បន្ត​ទៀត​ថា គេដេញ​រថយន្ត​ដែល​ធ្លាប់ចត​ពី​មុន​ទាំង​ប៉ុន្មាន​ ឱ្យ​ទៅ​ចត​នៅ​ចំណត​រថយន្ត​របស់លោក តែ សេង ដែល​មាន​ចម្ងាយមួយ​គី​ឡូម៉េត្រ​​ពី​ផ្សារ​ក្រុង​បាន​លុង ។

ថៅកែភាស៊ី​ផ្សារ​ក្រុង​បាន​លុង​ក៏បាន​ឱ្យ​ដឹង​បន្ត​ទៀត​ថា ដោយ​ផ្អែក​ទៅ​តាម​ចំណារបស់​សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋ​មន្រ្តី​នៃព្រះ​រាជា​ណា​ចក្រកម្ពុជា​ ដែលចុះ​ថ្ងៃ​ទី ២១ តុលា ឆ្នាំ​២០១០​ ដោយ​ថៅកែភាស៊ី​ទុក​ដី​ទីធ្លានេះ​សម្រាប់បំរើ​ផល​ប្រ​យោជន៍ សារធារណៈ សម្រាប់ជា​ចំណត​ដល់​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​ចត និង​រក្សា​បាន​សោ​ភ័ណ​ភាណ និង បរិស្ថាន​ល្អ និង សន្តិ​សុខ​សណ្តាប់ធ្នាប់ល្អ ប៉ុន្តែមក​ដល់​ពេល​នេះ​គឺមាន​សភាព​រញ៉េរញ៉ៃ ចំណែក​ប្រជា​ពលរដ្ឋ​ដែល​មាន​សម្ភារ​ ដូច​ជា​បន្លែ ផ្លែឈើ​បន្តិច​បន្តួច​មក​ពី​តាម​បណ្តា​ស្រុក​បាន​និយាយ​ត្អូញ​ត្អែរ​ថា​ប្រសិន​ជា​អា​ជ្ញាធរ ក្រុង និង​ថៅកែ ភាស៊ី មិន​ធ្វើការ​សម្រប​សម្រួល​គ្នានោះទេ អ្នក​ដែល​រង​គ្រោះ​គឺ​ប្រជា​ពលរដ្ឋ​ក្រីក្រ  ដោយ​ពួក​គាត់ត្រូវ​ចំណាយ​លុយ​ទៅលើ​ម៉ូតូ​ឌុប ចំនួន​៤​ពាន់រៀល  ដឹក​បន្លែបន្តិច បន្តួច​របស់​គាត់មក​ពី​ចំណត​រថយន្ត​របស់លោក តែ សេងដែល​មាន​ចម្ងាយ​១ីឡូម៉ែត្រ​ ពីផ្សារ​បាន​លុង ។

ប្រជា​ពលរដ្ឋ​បាន​សំណូម​ពរ​ឱ្យ​អាជ្ញាធរ​ធ្វើការសម្រប​សម្រួល​គ្នា​ឱ្យ​បាន​ឆាប់  ។ ដោយ​ឡែក​រថយន្ត​ឈ្នួល​ប្រភេទ​រថយន្ត​ទួរីស​ម៉ាក​សាំយ៉ុង បាន​ធ្វើការ​ចាប់ម៉ូយ​នៅ​មុខ​ផ្ទះ​សំណាក់ ហេង សម្បត្តិ​ឯនោះវិញ​ទេ គឺមិន​បាន​មក​ចាប់ម៉ូយ​នៅ​ចំណត​រថយន្ត​ ផ្សារ​ក្រុង​បាន​លុង​ទេ ។ ក្នុង​នោះ​ដែរ​អាជ្ញាធរ​ក្រុង​បាន​ដេញ​រថយន្ត​ទាំង​អស់ដែល​ចត​នៅ​ចំណត​រថយន្ត​ផ្សារ​​ក្រុង​បានលុង​ឱ្យ​ទៅ​ចតនៅ​ចំណត​រថយន្ត​របស់លោក តែ សេង ដែល​មាន​ចម្ងាយ​មួយ​គី​ឡូម៉ែត្រ ពី​ផ្សារ​ក្រុង​បាន​លុង​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​លំបាក​សម្រាប់ប្រជា​ពលរដ្ឋ​ក្រី​ក្រ​ ត្រូវ​ចំណាយ​លុយ​កាក់​ ជិះ​ម៉ូតូ​ឌុប​បន្ត​មក​កាន់​ផ្សារ​ក្រុង​បាន​លុង ។