ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​បរទេស​ម្នាក់ត្រូ​វ​តៃកុង​រថយន្ត​ខ្លួន​​ឯង​លួច​យក​រថយន្ត​ជិះ​គេច​ខ្លួន​បាត់ស្រមោល​​

9 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ​ ៖ បុរសជន​បរទេស​ម្នាក់​ត្រូវ​តៃកុង​រថយន្ត​របស់​ខ្លួន​ដែល​ចូល​ធ្វើការ​ទើប​បាន​រយៈពេល​៣ ថ្ងៃ​លួច​យក​រថយន្តជិះ​គេចខ្លួន​បាត់ស្រមោល ខណៈបុរស​បរទេសដែល​ជា​ម្ចាស់​រថយន្ត​ចូល​ទៅ​ក្នុង​ស្ថាន​ទូត​អួ​ស្រា្តលី​បាន​​មួយ​ភ្លែត ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៣ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ តុលា

រាជធានីភ្នំ​ពេញ​ ៖ បុរសជន​បរទេស​ម្នាក់​ត្រូវ​តៃកុង​រថយន្ត​របស់​ខ្លួន​ដែល​ចូល​ធ្វើការ​ទើប​បាន​រយៈពេល​៣ ថ្ងៃ​លួច​យក​រថយន្តជិះ​គេចខ្លួន​បាត់ស្រមោល ខណៈបុរស​បរទេសដែល​ជា​ម្ចាស់​រថយន្ត​ចូល​ទៅ​ក្នុង​ស្ថាន​ទូត​អួ​ស្រា្តលី​បាន​​មួយ​ភ្លែត ។ ហេតុ​ការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៣ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ តុលា ២០១៤ នៅ​ស្ថិត​ក្នុង​ភូមិសាស្រ្ត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជន​សង្ស័យ​ខាង​លើ​ត្រូវ​បាន​គេស្គាល់ឈ្មោះ ប៊ុន ម៉េង ភេទ​ប្រុស អាយុ៣0ឆ្នាំ ហើយ​រថយន្តដែល​ជន​សង្ស័​យ​​លួច​យក​ទៅ​នោះ ម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាក​លេខ​ភ្នំ​ពេញ2AG-2727 ហើយក្នុង​រថយន្តមាន​ទូរស័ព្ទសាំសុង​កាឡាក់ស៊ី មួយ​គ្រឿង និង​ លុយ​មួយ​ចំនួន​។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​នោះជន​បរទេស​ដែល​រង​គ្រោះ បាន​ឱ្យ​តៃកុង​រថយន្ត​របស់​ខ្លួន​ដែល​ទើប​ចូល​ធ្វើ​ការ​បាន​៣ថ្ងៃ បើក​រថយន្ត​ជូន​ទៅ​ស្ថាន​ទូត​អូស្រ្តាលី ខណៈមក​ដល់មុខស្ថាន​ទូត​បុរស​បរទេស​ក៍ដើរ​ចូល​ទៅ​ក្នុង​ស្ថាន​ទូត​ខាង​លើ ប្រហែល​៥​នាទី ក៏ចេញ​មក​វិញ​ បាត់​ទាំង​រថយន្ត និង តៃកុង​មិន​ឃើញ​បង្ក​ភ្ញាក់​ផ្អើលតែម្តង ។

មកដល់វេលា​ងល្ងាចថ្ងៃដដែល​ក៏មាន​តំណាង​ម្ចាស់រថយន្ត​ម្នាក់ មក​ដាក់ពាក្យបណ្តឹង​នៅ​អធិការដ្ឋាន​គរបាល​ខណ្ឌចំការមន ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ជួយស្វែង​​រក​រថយន្ត​ឱ្យ ។