ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធនធានទឹក​គួរ​ប្រើ​សា​ឡង់​បុក​ទប់ច្រាំងដែល​បាក់​​ទើប​បញ្ចប់​ហានិភ័យ

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ បន្ទាប់​ពី​​​អាជ្ញាធរ​ខេត្ត​​យក​គ្រឿងចក្រទៅ​កាយ​សំណង់​អគារ​ចាស់​កំពង់​ផែដែល​មាន​ស្នាម​ប្រេះ​ទ្រេត​ស្ទើរតែ​រលំ​នោះ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២២ តុលា ២០១៤ នេះត្រង់​ចំណុចមុខ​សណ្ឋាគារ​មេគង្គ ស្ថិត​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម មិនឃើញ​មាន​បាក់​ស្រុត​បន្ថែម​ទៀត​នោះទេ​ ហាក់បីដូចជា​នៅ​ទ្រឹង​ដដែល ដោយសារ​តែ​ស្រាល​មិន​មាន​ទម្ងន់សង្កត់​ចុះ​ទៅ​ផ្នែក​ខាងក្រោម ។

លោក​លន់ លឹ​មថៃ អភិបាលខេត្ត​មាន​ប្រសា​ស​ន៍ឲ្យ​ដឹង​ថា រូប​លោក​មាន​ក្តី​ព្រួយបារម្ភ​ជា​ខ្លាំង​នៅ​ពេល​ណា​ដែល​មាន​ភ្លៀង​ខ្យល់​បង្អុរ​ចុះ​មក​នោះនឹង​ធ្វើ​ឲ្យ​ដី​ច្រាំង​ទន្លេ​ត្រង់​មុខ​សណ្ឋាគារ​មេគង្គត្រូវ​ស្រុតបន្ថែម​ទៀត ដោយ​មាន​ទាំង​សំណង់​អគារ​កំពង់​ផែ​ចាស់​១​ល្វែង ត្រូវ​បាន​ប្រេះ​កាន់តែ​ខ្លាំង​ឡើង​ៗ​ជាហេតុ​បង្ខំចិត្ត​ត្រូវ​ប្រើ​គ្រឿងចក្រ​រុញ​ផ្តួល​ចោលដើម្បីឱ្យ​ស្រាល​ជៀសវាង​ស្រុត​ដី​កាន់តែ​ជ្រៅ ។

លោក​លន់ លឹ​ម​ថៃ  អភិបាលខេត្តបានមាន​ប្រសា​ស​ន៍​បន្ត​ថា ក្នុង​ពេល​ដែល​មាន​បាតុភាព​បាក់​ច្រាំង​ទន្លេមេគង្គ​ខាងលើ​នេះ​ ស្ថាប័ន​ជំនាញបាន​ចុះ​មក​សិក្សា​ជា​បន្ទាន់     ក្នុង​នោះ​លោក​រដ្ឋលេខាធិការ​ក្រសួងធនធានទឹក ​និង​ឧតុនិយមបាន​ធ្វើ​លិខិត​មួយ​ទៅ​លោក​រដ្ឋមន្ត្រី​លឹ​ម គាន​ហោ ក្រសួង​ធនធានទឹកដែល​ជា​កិច្ចការ​បន្ទាន់​បំផុត​មួយ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះនៅមិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ណាមួយ​នៅឡើយ​ទេ ។

នៅពេល​ដែល​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗនឹង​ធ្វើ​ឲ្យ​ដី​ច្រាំង​ទន្លេ​ត្រង់​ចំណុច​មុខ​សណ្ឋាគារមេគង្គ​ត្រូវ​បាន​បាក់​ស្រុត​ចុះ​ទៅ​ក្រោម​បន្ថែម​ទៀត ទាំងនេះ​ជា​កិច្ចការ​ហួស​ពី​សមត្ថ​ភាព​​របស់​អាជ្ញាធរខេត្ត ​​មធ្យោបាយ​តែ​មួយ គឺ​ក្រសួង​ធនធានទឹក​អាច​យកសា​ឡង់​មកប្រើ​​​បុក​ទប់​ច្រាំង​កុំ​ឲ្យ​បាក់បន្ត​ទៀត ចំពោះ​ការ​សិក្សា​បច្ចេកទេស​ពី​ផល​ប៉ះពាល់​ផ្លូវទឹក​ទន្លេ នឹង​ធ្វើ​តាម​ក្រោយ​ទៀត​ក៏មិន​ហួសពេលដែរ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព