ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​ខេត្ត​ក្រចេះ​សម្រេចឃុំខ្លួន​អ្នក​កាសែត​២នាក់​ជាបណ្តោះអាសន្ន ពាក់ព័ន្ធ​ករណីជម្រិត​ប្រាក់​៤០​ម៉ឺនរៀល និង​ជំនួញ​ឈើ​ខុសច្បាប់​

9 ឆ្នាំ មុន

​ខេត្ត​ក្រចេះ ៖ កាលពី​​រសៀល​​ថ្ងៃ​ទី​​២២ ​តុលា ២០១៤ នេះ តុលាកា​រ​ខេត្ត​ក្រចេះ​ បា​ន​​សម្រេច​ធ្វើការ​​ឃុំខ្លួន​​ជាប​ណ្តោះ​អាសន្នចំពោះ​អ្នក​កាសែត​២​នាក់ដាក់​ព​ន្ធ​​នាគារ​​ខេត្ត បន្ទាប់​ពី​មាន​ការ​នាំ​ខ្លួន​មក​សាកសួរ​​រយៈ​​ពេល​ជាង​១​ថ្ងៃ ​ដោយ​ចោទប្រកាន់​ពី​បទ​​កំហែង​យក​លើ​ប្រាក់​ចំនួន​​៤០​ម៉ឺន​រៀល ​​និងពាក់​ព័ន្ធ​​ជំនួញ​ឈើ​ខុសច្បាប់ផងដែរ ​។

អ្នក​កាសែត​ទាំង​២​នាក់ដែល​​ឃុំខ្លួន​នេះ​ មាន​ម្នាក់​​ឈ្មោះ​ញ៉េ​ប ចាន់​​ដា​រី ​ប្រើប្រាស់​ប័ណ្ណ​សារ​​ព័ត​មាន​ «​ជាតិ​» និង​ម្នាក់​ទៀត​​ឈ្មោះ ញឹ​ប ពិសី ហៅ​ខេម​រា ​ប្រើប្រាស់​ប័ណ្ណ​សារ​​ព័ត៌មាន​ «​ឥ​ទ្ធិពល​ខ្មែរ​» ​។

ប្រភព​បាន​ឱ្យ​ដឹងថា ការ​ឃុំខ្លួន​នេះ គឺ​​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកកាសែត​ទាំង​២​នាក់ ត្រូវ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​ចាប់​ឃាត់ខ្លួន​មក​​កាន់​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយ​​បន្ទាយ កាលពី​រសៀល​ថ្ងៃ​ទី​២០ ​តុលា ២០១៤ ខ​ណៈ​ដែល​មានការ​ប្តឹង​​ថា​ អ្នកកាសែត​ទាំង​២​​បាន​ទៅ ជម្រិត​ទារ​ប្រាក់ចំនួន​៤០​ម៉ឺន​រៀលរបស់​ប្រជាពលរដ្ឋ​ ដែល​បាន​ដឹកឈើ​មក​ស្តុក​ទុក​​ធ្វើ​ផ្ទះ​នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​រការ​ធំ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព