ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​​ចេញ​​ពី​​គុក​​ត្រូវ​​អាវុធ​​ហត្ថ​​ខណ្ឌ​​ដូន​​ពេញ​​ឃាត់​ខ្លួ​ន​ពា​ក់​ព័ន្ធ​ជួ​ញ​ដូរ​​ថ្នាំ​​ញៀន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ទើបតែ​ចេញ​គុក​ថ្មី​ៗ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២១ តុលា​នៅ​ផ្លូវ​លេខ​១៤៤​កែង​៤៩(​ផ្សារ​តា​ប៉ា​ង​)​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ក្រោយ​​សមត្ថ​កិច្ច​រក​​ឃើញ​​ម្សៅ​​ក្រាម​ព​ណ៌​ស​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់ ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ ហ្វៀ​ង វ៉ា​ន់​ធឿ ហៅ អា​ធឿ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ផ្សា​កណ្ដាល​ទី​០១ ខណ្ឌដូនពេញ ។ ជន​នេះ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ហើយ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ម្សៅ​ក្រាម​ពណ៌​ស​០២​កញ្ចប់ ម៉ូតូ​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង និង​លុយ​ដុល្លា​អា​មេ​រិ​ក​ចំនួន​១២០​ដុល្លារ ។​ជនសង្ស័យ​ខាងលើ​នេះ​ជា​មុខសញ្ញា​ចាស់​ក្នុង​ការ​ជួញដូរ​ថ្នាំ​ញៀន​បាន​ជាប់គុក​នៅ​ព្រៃ​ស​រយៈពេល​៣​ឆ្នាំ​ហើយ​ទើបតែ​ចេញពី​គុក​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែលជា​៩​យប់​ថ្ងៃ​ទី​២១ តុលា កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ ខណៈ​ពេល​ល្បាត​មក​ដល់​កែង​ផ្លូវ​លេខ​៤៩​និង​១៤៤(​ផ្សារ​តា​ប៉ា​ង​)​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​វៀតណាម​ដែល​ទើបតែ​ចេញពី​គុក​ថ្មី​ៗ​កំពុង​ជិះ​ម៉ូតូ ដោយ​មានការ​សង្ស័យ​ក៏​ឃាត់​ម៉ូតូ​ឲ្យ​ឈប់​ហើយ​ធ្វើការ​ឆែកឆេរ​ក៏​ប្រទះ​ឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​២​កញ្ចប់​តូច រួច​ចាប់​បញ្ជូន​ទៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​សាកសួរ ៕