ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ដោះ​លែង​ជន​ប្រឆាំង​ម្នាក់​ដែល​ទៅ​រស់នៅ​អា​មេ​រិ​ក

9 ឆ្នាំ មុន

ក្រសួងការបរទេស​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ តុលា ថា ប្រទេស​វៀតណាម​បាន​ដោះ​លែង​ជន​ប្រឆាំង​ម្នាក់ គឺ​អ្នក​សរសេរ Blog ដ៏​ល្បីល្បាញ​លោក DIEU CAY ដែល​លោក​បាន​ទៅ​ដល់​សហរដ្ឋអាមេរិក​រួច​ហើយ ។ លោក DIEU CAY ជា​ឈ្មោះ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ហៅ​ដោយ​ឈ្មោះ​ពិត​របស់​លោក គឺ​ង្វៀ​ន វ៉ា​ន់​ហៃ នោះ​បាន​ជ្រើសរើស​ទៅ​រស់នៅ

ក្រសួងការបរទេស​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ តុលា ថា ប្រទេស​វៀតណាម​បាន​ដោះ​លែង​ជន​ប្រឆាំង​ម្នាក់ គឺ​អ្នក​សរសេរ Blog ដ៏​ល្បីល្បាញ​លោក DIEU CAY ដែល​លោក​បាន​ទៅ​ដល់​សហរដ្ឋអាមេរិក​រួច​ហើយ ។ លោក DIEU CAY ជា​ឈ្មោះ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ហៅ​ដោយ​ឈ្មោះ​ពិត​របស់​លោក គឺ​ង្វៀ​ន វ៉ា​ន់​ហៃ នោះ​បាន​ជ្រើសរើស​ទៅ​រស់នៅ​សហរដ្ឋអាមេរិក រួច​លោក​បាន​ទៅ​ដល់​រួច​ហើយ ។

លោក​ត្រូវ​បាន​តុលាការ​វៀតណាម​មួយ​កាត់ទោស​ដាក់គុក​១២​ឆ្នាំ​កាលពី​កញ្ញា ឆ្នាំ​២០១២ ពី​បទ​ធ្វើការ​ឃោសនា​ប្រឆាំង​រដ្ឋ​តាម​រយៈ BLOG របស់​លោក ។ អ្នក​សរសេរ BLOG ២​នាក់​ទៀត ក៏​ត្រូវ​កាត់ទោស​ម្នាក់​ដាក់គុក​១០​ឆ្នាំ និង​ម្នាក់​ទៀត​ដាក់គុក​៤​ឆ្នាំ ។
ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អ្នកនាំពាក្យ​រង​ក្រសួងការបរទេស​អា​មេ​រិ​ក លោកស្រី MARIE HARF ថ្លែង​ថា យើង​អបអរសាទរ​ចំពោះ​ការ​សម្រេចចិត្ត​របស់​អាជ្ញាធរ​វៀតណាម​ដោះ​លែង​អ្នកទោស​នយោបាយ​រូប​នេះ ។

អតីត​ភរិយា​របស់​ជន​នេះ លោកស្រី DUONG THI TAN និយាយ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា អាជ្ញាធរ​វៀតណាម​ពុំ​បាន​ផ្តល់​ការ​ជ្រើសរើស​សម្រាប់​លោក​ហៃ​ទេ ។ លោក​ត្រូវ​គេ​នាំ​ចេញពី​គុក​ឆ្ពោះទៅ​កាន់​ព្រ​លាន​យន្តហោះ​តែ​ម្តង ហើយ​ឱ្យ​ឡើង​ជិះ​លើ​យន្តហោះ​មួយ​ដែល​ហោះហើរ​ទៅ​កាន់​សហរដ្ឋអាមេរិក ។

លោក​ង្វៀ​ន វ៉ា​ន​ហៃ ដែល​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​២​លើក​ប្រឆាំង​ការ​ឃុំឃាំង​រូប​លោក ត្រូវ​គេ​ចាប់​ឃុំឃាំង​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០០៨ មក ។ សម័យ​កាលនោះ​លោក​ត្រូវ​កាត់ទោស​ដាក់គុក​២​ឆ្នាំ​កន្លះ​ពី​បទ​បន្លំ​ពន្ធ ។ការ​ដោះ​លែង​លោក DIEU CAY ធ្វើ​ឡើង​បុ​៉​ន្មា​ន​ស​ប្តា​ហ៍​ក្រោយ​ការ​លុប​ចោល​មួយ​ផ្នែក​នៃ​ការ​ហ៊ុម​ព័ទ្ធ​រយៈពេល​៤០​ឆ្នាំ​មក​ហើយ​នូវ​ការ​លក់​អាវុធ​របស់​អា​មេ​រិ​ក​ដល់​វៀតណាម ដោយសារ​តែ​មានការ​កែ​លម្អ​មួយ​ផ្នែក​នៃ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​នេះ ៕